ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​អតីតមន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ដាក់​ពន្ធ​នាគារ​៥ឆ្នាំ​​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ អតីតមន្ត្រី​​នគរបាល​​ក្រសួង​មហាផ្ទៃ​ម្នាក់បច្ចុប្បន្ន​ស្ថិត​ក្នុង​ព​ន្ធនាគារ​ ប៉េ​ហ្ស៊ី ដែល​តុលាការ​បាន​ផ្តន្ទាទោស​ដាក់​ព​ន្ធនាគារ​អស់​មួយ​ជីវិតក្នុង​រឿង​ប្លន់​សម្លា.ប់​ជា​ច្រើន​ករណី​នោះ នៅ​ថ្ងៃ​ទី​៣០ ​កញ្ញា ​២០១៤ សាលាដំបូង​រាជធានី​ភ្នំពេញបាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីតមន្ត្រី​នគរបាល​រូប​នេះដាក់​ព​ន្ធ​នាគារ៥​ឆ្នាំ បន្ថែម​​ទៀតពី​បទរំលោ.ភ​សេពសន្ថវៈពាក់​ព័​ន្ធ​នឹង​ការ​ល្បួង​នារី​កម្មការិនី​រោងចក្រ​ម្នាក់យក​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ រួច​បង្អកស្រា​ឲ្យ​ស្រវឹង ហើយ​ភ្ជង់​នឹង​កាំភ្លើង​ឌុ​ប​ទៅ​ផ្ទះសំណាក់​ដើម្បី​ចាប់រំលោ.ភ​សេពសន្ថវៈ​។

រាជ​ធានីភ្នំពេញ ៖ អតីតមន្ត្រី​​នគរបាល​​ក្រសួង​មហាផ្ទៃ​ម្នាក់បច្ចុប្បន្ន​ស្ថិត​ក្នុង​ព​ន្ធនាគារ​ ប៉េ​ហ្ស៊ី ដែល​តុលាការ​បាន​ផ្តន្ទាទោស​ដាក់​ព​ន្ធនាគារ​អស់​មួយ​ជីវិតក្នុង​រឿង​ប្លន់​សម្លាប់​ជា​ច្រើន​ករណី​នោះ នៅ​ថ្ងៃ​ទី​៣០ ​កញ្ញា ​២០១៤ សាលាដំបូង​រាជធានី​ភ្នំពេញបាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីតមន្ត្រី​នគរបាល​រូប​នេះដាក់​ព​ន្ធ​នាគារ៥​ឆ្នាំ បន្ថែម​​ទៀតពី​បទរំលោភ​សេពសន្ថវៈពាក់​ព័​ន្ធ​នឹង​ការ​ល្បួង​នារី​កម្មការិនី​រោងចក្រ​ម្នាក់យក​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ រួច​បង្អកស្រា​ឲ្យ​ស្រវឹង ហើយ​ភ្ជង់​នឹង​កាំភ្លើង​ឌុ​ប​ទៅ​ផ្ទះសំណាក់​ដើម្បី​ចាប់រំលោភ​សេពសន្ថវៈ​។

លោក កែវ មុនី ជា​ប្រធាន​ក្រុមប្រឹក្សាបាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​មានឈ្មោះ ហេង ប៉ា​រី​ស ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អតីតមន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃត្រូវ​បាន​​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារ​អនីតិជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ​សីហា ​២០១៣ ។ លោក ផាត់ ផល្លា នាយ​រង​ការិយាល័យ បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​នារីរង​គ្រោះ បន្ទាប់ពី​បាន​ល្បួង​នាង​ទៅ​ច្រៀង​ខារ៉ាអូខេ​ និង​នាំ​នាង​យក​ទៅ​រំលោភ​នៅផ្ទះ​សំណាក់​៕