ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន​ចង់​ចាប់ដៃ​ជាមួយ​ពួក​តា​លី​បង់

9 ឆ្នាំ មុន

ក្រោយ​ពិធី​ចូល​កាន់​តំណែង ប្រធានាធិបតី​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក អា​ស្ត្រា​វ ហ្គា​នី បាន​ស្នើ​ដល់​ពួក​តា​លី​បង់​ឱ្យ​ចាប់ផ្តើម​ការ​ចរចា ហើយ​ស្នើ​ដល់​សហរដ្ឋអាមេរិក​ឱ្យ​រក្សា​ទុក​វត្តមាន​យោធា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។៣៥​ឆ្នាំ​ក្រោយ​ចាប់ផ្តើម​សង្គ្រាម​សុ​ី​វិល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​រៀបចំ​ពិធី​ផ្ទេរអំណាច ដោយ​សន្តិវិធី​ជា​ប្រវត្តិសាស្ត្រ​មួយ ។ ប្រធានាធិបតី​ចប់​អាណត្តិ​លោក

ក្រោយ​ពិធី​ចូល​កាន់​តំណែង ប្រធានាធិបតី​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក អា​ស្ត្រា​វ ហ្គា​នី បាន​ស្នើ​ដល់​ពួក​តា​លី​បង់​ឱ្យ​ចាប់ផ្តើម​ការ​ចរចា ហើយ​ស្នើ​ដល់​សហរដ្ឋអាមេរិក​ឱ្យ​រក្សា​ទុក​វត្តមាន​យោធា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។៣៥​ឆ្នាំ​ក្រោយ​ចាប់ផ្តើម​សង្គ្រាម​សុ​ី​វិល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​រៀបចំ​ពិធី​ផ្ទេរអំណាច ដោយ​សន្តិវិធី​ជា​ប្រវត្តិសាស្ត្រ​មួយ ។ ប្រធានាធិបតី​ចប់​អាណត្តិ​លោក ហា​មី​ដ កា​ហ្សៃ បាន​ផ្ទេរតំណែង​ទៅ​ឱ្យ​លោក អា​ស្ត្រា​វ​ហ្គា​នី ។

ការ​ឡើង​កាន់​អំណាច​របស់​ប្រធានាធិបតី​ថ្មី​នេះ ពុំ​មែន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ឡើយ ។ អតីតមន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​រូប​នេះ ទទួល​ជ័យជម្នះ​ពោរពេញ​ដោយ​ភាព​ចម្រូងចម្រាស់​ប្រជែង​គ្នា​ជាមួយ​លោក អាប់​ឌុ​ល​ឡា​ហ៍ អាប់​ឌុ​ល​ឡា​ហ៍ ។ លោក​អាប់​ឌុ​ល​ឡា​ហ៍ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​១ ទទួល​បាន​សំឡេង​នាំមុខ​គេ ។ លោក​បាន​ចោទប្រកាន់​ប្រធានាធិបតី​ថ្មី​ថា​ក្លែងបន្លំ​សន្លឹក​ឆ្នោត ។ គណៈកម្មាធិការ​បោះ​ឆ្នោត​ក៏​ទទួលស្គាល់​ពី​ការ​ក្លែងបន្លំ​យ៉ាងច្រើន​ដែរ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​២ ។
ដើម្បី​បង្រួបបង្រួម​អ្នក​ទាំង​២ ការ​ធ្វើ​អាជ្ញាកណ្តាល​របស់​អា​មេ​រិ​ក​នាំ​ទៅ​ដល់​ការ​ព្រមព្រៀង​បែង​ចែង​អំណាច​គ្នា ដោយ​លោក​អា​ស្ត្រា​វ​ហ្គា​នី ក្លាយជា​ប្រធានាធិបតី ហើយ​លោក​អាប់​ឌុ​ល​ឡា​ហ៍ ជា​ប្រមុខ​ប្រតិបត្តិ​មាន​តួនាទី​ដូច​នាយក​រដ្ឋមន្ត្រី ។

ពេល​លោក​ក្លាយជា​ប្រធានាធិបតី លោក​អា​ស្ត្រា​វ​ហ្គា​នី ពោល​ទៅ​កាន់​ពួក​បះបោរ​តា​លី​បង់​ថា ជនរួមជាតិ​របស់​យើង​ចង់​រស់នៅ​ក្នុង​សុខ​សន្តិភាព ។ យើង​មានការ​នឿយណាយ​ចំពោះ​សង្គ្រាម ។ យើង​ស្នើ​ដល់​ពួក​ប្រឆាំង​យើង​ពិសេស​ពួក​តា​លី​បង់ និង​ពួក Hezb -E- Islami ជា​ក្រុម​បះបោរ​មួយទៀត​ឱ្យ​យល់ព្រម​ធ្វើការ​ចរចា​គ្នា ។ពួក​តា​លី​បង់​បាន​ឆ្លើយ​តប​សំណើ​នេះ​របស់​លោក តាម​រយៈ​ការ​វាយប្រហារ​អត្តឃាត​មួយ​នៅ​ថ្ងៃ​នោះ​ដែរ​ក្នុង​ក្រុង​កា​ប៊ុល ៕