ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​យល់​ថា​អី​ុ​រ៉​ង់​គំរាមកំហែង​ខ្លាំង​ជាង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ទៅ​ទៀត

9 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ថា ប្រទេស​អី​ុ​រ៉​ង់ មាន​អាវុធ​នុយ​ក្លេ​អែ​៊​រ នឹង​ជា​ការ​គំរាមកំហែង​មួយ​ខ្លាំង​ចំពោះ​ពិភពលោក​ជាង​ការ​គំរាមកំហែង​របស់​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ដណ្តើម​កាន់កា.ប់​ដែនដី​មួយ​ផ្នែក​ធំ​នៅ​អី​ុ​រា​៉​ក់ និង​នៅ​ស៊ី​រី​ទៅ​ទៀត ។

នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ថា ប្រទេស​អី​ុ​រ៉​ង់ មាន​អាវុធ​នុយ​ក្លេ​អែ​៊​រ នឹង​ជា​ការ​គំរាមកំហែង​មួយ​ខ្លាំង​ចំពោះ​ពិភពលោក​ជាង​ការ​គំរាមកំហែង​របស់​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ដណ្តើម​កាន់កាប់​ដែនដី​មួយ​ផ្នែក​ធំ​នៅ​អី​ុ​រា​៉​ក់ និង​នៅ​ស៊ី​រី​ទៅ​ទៀត ។

នៅ​លើ​វេទិកា​មហាសន្និបាត អ​.​ស​.​ប នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​តែ​កម្ទេច ក៏​ប៉ុន្តែ​ការ​យកឈ្នះ​លើ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​ទុក​ឱ្យ​អី​ុ​រ៉​ង់​ក្លាយជា​មហាអំណាច​នុយ​ក្លេ​អែ​៊​រ​មួយ នោះ​គ្រាន់តែ​ជា​ការ​ឈ្នះ​ការ​ប្រយុទ្ធ តែ​ជា​ការ​ចាញ់​សង្គ្រាម ។ លោក​បន្ត​ថា សមត្ថភាព​នុយ​ក្លេ​អែ​៊​រ​យោធា​របស់​អី​ុ​រ៉​ង់​ត្រូវ​តែ​កម្ទេច​ទាំងស្រុង ។

លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ យល់​ថា យុទ្ធនាការ​ទាក់ទាញ​នា​ពេល​ថ្មី​ៗ​នេះ​របស់​អី​ុ​រ៉​ង់ ចំពោះ​បណ្តា​ប្រទេស​លោក​ខាងលិច​គឺ​សំដៅ​ឱ្យ​សម្រេច​បានការ​លុប​ចោល​បណ្តា​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ខ្លួន និង​លុប​បំបាត់​ចោល​បណ្តា​ឧបសគ្គ​នៅ​តាម​ផ្លូវ​ដើរ​របស់​អី​ុ​រ៉​ង់​ឆ្ពោះទៅ​រក​គ្រាប់បែក​នុយ​ក្លេ​អែ​៊​រ ។ អ្នក​ទទួលខុសត្រូវ​អី​ុ​រ៉​ង់​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ ថ្លែងប្រាប់​រ៉​យ​ទ័​រថា អី​ុ​រ៉​ង់​ត្រៀម​រួម​សហការ​ជាមួយ​សហរដ្ឋអាមេរិក និង​បណ្តា​សម្ព័ន្ធមិត្ត​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក៏​ប៉ុន្តែ​ទាមទារ​ឱ្យ​មានការ​បន្ទន់ឥរិយាបថ​កាន់តែ​ខ្លាំង​មួយ​ពី​សំណាក់​ប្រទេស​ទាំងនោះ ទាក់ទិន​ដល់​កម្មវិធី​នុយ​ក្លេ​អែ​៊​រ​របស់​ខ្លួន ៕