ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​ក្នុង​ពិព័រណ៍ទេសចរណ៍​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន

9 ឆ្នាំ មុន

តប​​តាម​​ការ​អញ្ជើ​ញ​របស់​គណៈកម្មការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ JATA Tourism EXPO ប្រទេស​ជប៉ុន លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍ និង​ផ្នែក​ឯកជន​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​​​ខាងលើ​ដែល​ត្រូវ​បាន​រៀបចំ​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៤ ​នៅ​ទីក្រុង​តូ​ក្យូ ។ ​

តាម​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ពេល​ត្រឡប់​មក​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​២៨ កញ្ញា បាន​អះអាង​ថា​​ អំឡុង​ពេល​នៃ​​ការ​ចូលរួម​ក្នុង​ពិ​រ​ព័​ណ៍អន្តរជាតិ​នោះ យើង​បានផ្សព្វផ្សាយ​យ៉ាងច្រើន​អំពី​សក្តានុពល​ភាព​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដើម្បី​ជា​ការ​ទាក់ទាញ​ទាំង​អ្នក​វិនិយោគ​​និង​ភ្ញៀវ​ទេសចរមក​​សម្រាក​កំសាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ។

​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា ​គណៈប្រតិភូ​កម្ពុជា​​ទទួល​បានកិត្តិយសខ្លាំង​ណាស់ គ្រា​ដែល​លោក​ត្រូវ​បាន​អញ្ជើញ​ឡើង​កាត់​ខ្សែបូ​រួម​គ្នា​ដើម្បី​បើក​សម្ពោធ​និង​ដំណើ​រការ​ពិព័រណ JATA Tourism EXPO Japan 2014 ដោយ​មានការ​យាង​ចូលរួម​ជា​អធិបតីភាព របស់​ព្រះអង្គ​ម្ចាស់ AKishino រួម​ទាំង​ឥស្សរជន​ល្បី​ៗ ប្រធាន​សហព័ន្ធ​ទេសចរណ៍​និង​ផ្នែក​ឯកជន​ប្រមាណជាង​១០០០​នាក់ ។ ​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ក្រៅពី​ការ​ចូលរួម​ស្តាប់​បទឧទ្ទេសនាម​របស់​លោក​អគ្គលេខាធិការ​អង្គការ​ទេស​ចរណ៍​​ពិភពលោក គណៈប្រតិភូ​កម្ពុជា​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួងដែនដី ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដឹក​ជញ្ជូន​និង​ទេសចរណ៍​ជប៉ុន និង​លោក​ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍ ជប៉ុន​ផង​ដែរ ៕