ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ឡាវ​រួម​គ្នា​បោះបង្គោល​ព្រំដែន​ទ្វេរភាគី​បាន​១២១​បង្គោល​លើ​ផ្ទៃដី​៤៨៥​គីឡូម៉ែត្រ

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​ធ្វើការ​រួម​គ្នា​បោះ​បង្គោលព្រំដែន​ទ្វេរ​ភាគី​បាន​ចំនួន​១២១​បង្គោល លើ​ផ្ទៃដី​ប្រវែង​៤៨៥​គីឡូម៉ែត្រ​។ នេះ​បើ​តាម​កា​អះអាង​របស់​ឯកអគ្គរាជទូត​ថ្មី​ដែល​ទើប​តែង​តាំង​ប្រចាំ​​កម្ពុជាលើក​ឡើង​ក្នុង​ជំនួប​ទ្វេរ​ភាគី​ជាមួយ​សម្តេច​ពញ្ញា​ចក្រី​ ហេង​ សំ​រិ​ន ប្រធានរដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ​កញ្ញា ​នៅ​វិមាន​រដ្ឋសភា ។

​លោក​កែវ ពិសិដ្ឋ​ នាយក​ខុទ្ទកាល័យ​សម្តេច​ហេង សំ​រិ​ន និង​ជា​អ្នកនាំពាក្យបាន​ប្រាប់ក្រុម​អ្នក​សារ​ព័ត៌មាន​ក្រោយ​ចប់​ជំនួប​ថា ​លោក ប្រា​សិ​ដ្ឋ សា​យា​សិ​ដ្ឋ (Mr. Prasith SAYASITH)​ ឯកអគ្គរាជទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ជំនួប​ថា គណៈកម្មការ​ជំនាញ​ព្រំដែន​កម្ពុជា-ឡាវរួម​គ្នា​បោះបង្គោល​ព្រំដែន​ទ្វេរ​ភាគី​(​កម្ពុជា-ឡាវ​) ​បានចំនួន​១២១​បង្គោលលើ​ផ្ទៃដី​ប្រវែង​៤៨៥​គីឡូម៉ែត្រ ។

លោក​ឯកអគ្គរដ្ឋទូត​លើក​ឡើង​ទៀត​ថា​ ចំពោះ​បង្គោល​ដែល​នៅ​សេសសល់មួយ​ចំនួន​ទៀត គណៈកម្មការ​ជំនាញ​ទាំង​ពីរ​ប្រទេស​នឹង​ជជែក​គ្នា​ក្នុង​ខែតុលា ដើម្បី​រួម​គ្នា​សម្រេច​បោះបង្គោល​ព្រំដែន​ទាំង​ពីរ​ប្រទេស​ឲ្យ​បាន​ចប់​រហ័ស​។ ការ​ជម្រុញ​បញ្ចប់​បោះបង្គោល​ព្រំដែន​នេះ​សបញ្ជាក់​ថា​ កម្ពុជា-ឡាវ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា យ៉ាង​ស្អិត​ល្មួត​​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព