ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងធ្លាក់ភ្នែក​ទៅខ្ចីម៉ូតូ​គេជិះ គេមិនព្រមឱ្យ​ខឹង ​ទាញ​ប៉ែលវាយកម្ទេច​ម៉ូតូ​ខ្ទេច​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​មិនមែន​​ជាមនុស្ស​​ឡប់សតិ​​ទេ តែ​ដោយសារ​​ឥទ្ធិពល​​នៃ ​«​ស្រា​» បាន​ធ្វើ​ឱ្យ​ជន​នេះ​​ថ្លើមធំ​​ ហ៊ាន​វាយ​កម្ទេច​​ម៉ូតូ និង​បំផ្លាញ​​ទ្រព្យសម្បត្តិ​អ្នក​ជិ​តខាង​ខូច​​ខ្ទេចខ្ទី​អស់​គ្មាន​​សល់ ដោយសារ​ខឹង​ខ្ចី​ម៉ូតូ​គេ​​មិន​បាន​ជិះ និង​ថែម​ទាំង​ដេញ​ទាត់​សមត្ថកិច្ច​ទៀត មុន​ពេល​ត្រូវ​ឃាត់ខ្លួន​ កាលពី​រសៀល​​ថ្ងៃ​ទី​២៩​កញ្ញា ២០១៤ ស្ថិត​នៅ​ក្នុងភូមិ​​ក​ន្ទួ​ត សង្កាត់​ក្ដុល​ដូនទា​វ ក្រុង​បាត់​

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​មិនមែន​​ជាមនុស្ស​​ឡប់សតិ​​ទេ តែ​ដោយសារ​​ឥទ្ធិពល​​នៃ ​«​ស្រា​» បាន​ធ្វើ​ឱ្យ​ជន​នេះ​​ថ្លើមធំ​​ ហ៊ាន​វាយ​កម្ទេច​​ម៉ូតូ និង​បំផ្លាញ​​ទ្រព្យសម្បត្តិ​អ្នក​ជិ​តខាង​ខូច​​ខ្ទេចខ្ទី​អស់​គ្មាន​​សល់ ដោយសារ​ខឹង​ខ្ចី​ម៉ូតូ​គេ​​មិន​បាន​ជិះ និង​ថែម​ទាំង​ដេញ​ទាត់​សមត្ថកិច្ច​ទៀត មុន​ពេល​ត្រូវ​ឃាត់ខ្លួន​ កាលពី​រសៀល​​ថ្ងៃ​ទី​២៩​កញ្ញា ២០១៤ ស្ថិត​នៅ​ក្នុងភូមិ​​ក​ន្ទួ​ត សង្កាត់​ក្ដុល​ដូនទា​វ ក្រុង​បាត់​ដំបង ។ 

​ប្រភព​​បាន​ឱ្យ​​ដឹង​ថា បុរស​​ខាងលើឈ្មោះ​អ៊ា​ន ណាត់ អាយុ​៣២​ឆ្នាំ មានទីលំនៅ​ភូមិ​កើហេតុ​​ខាងលើ​ ។ ​ចំណែកម្ចាស់​​ឈ្មោះ​ទូច រុំ ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ​ ​ ។

ប្រភពបន្តថា ​ស្ត្រី​រង​គ្រោះ​ជាម្ចាស់​ម៉ូតូ​​​បាន​ឱ្យ​ដឹង​ថា ខ្លួន​និង​ជនបង្កគ្រាន់តែ​ស្គាល់គ្នា​​ក្នុង​នាម​អ្នក​ជិតខាង តែ​នៅ​ថ្ងៃ​កើតហេតុ​ជន​នេះ​ហាក់ដូចជា​ស្រវឹង​ទន់​ខ្លួន​ទៅ​ហើយ បាន​ដើរមក​សុំ​លុយ​​គាត់​ទិញ​ស្រា​ផឹក​​ តែ​គាត់​មិន​ឱ្យ ។ ស្ត្រី​រូប​នេះ​បន្ត​ថា ពេល​សុំ​លុយ​គាត់​មិន​បាន ជន​នេះ​ក៏​សុំ​ខ្ចី​ម៉ូតូ​ជិះ​ម្ដង តែ​ដោយសារ​ម៉ូតូ​គាត់​ទើប​ទិញ និង​មើលទៅ​ជន​នេះ​ស្រវឹង​ឈរ​ទប់ខ្លួន​មិន​នឹង​ផង ទើប​គាត់​មិន​ឱ្យខ្ចី​ ។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព