ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ម៉ាស៊ីន​អារនិង​ច្រៀក​ឈើ​ដុះ​ស្លែ​២​កន្លែង​គ្មាន​ជំនាញ​បង្ក្រាប ពេល​អ្នកកា​សែត​សួរ​នាំ​​ទើ​ប​ថា​ចាំស្រាវជ្រាវ​បង្ក្រាប​ឱ្យ​​​បើ​មាន​មែន

9 ឆ្នាំ មុន

ខេត្តកំពង់​​ឆ្នាំង ៖ ទីតាំង​ម៉ាស៊ីន​អារ​និង​ច្រៀក​ឈើ​ដុះ​ស្លែ២​កន្លែង បាននិង​​កំពុង​ធ្វើ​សកម្មភាព​ច្រៀកឈើ​ទាំងថ្ងៃទាំងយប់ ដោយ​ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​​​ណា​ធ្វើការ​បង្ក្រាប​ឡើយ ព្រោះ​ម្ចាស់​ម៉ាស៊ីន​ច្រៀក​​ឈើ​ទាំង​២​នាក់​នេះ មាន​សាច់ញាតិ​ជា​មន្ត្រី​ខ​ណ្ឌ​រដ្ឋបាលព្រៃឈើ​កំពង់ឆ្នាំង​។​

ខេត្តកំពង់​​ឆ្នាំង ៖ ទីតាំង​ម៉ាស៊ីន​អារ​និង​ច្រៀក​ឈើ​ដុះ​ស្លែ២​កន្លែង បាននិង​​កំពុង​ធ្វើ​សកម្មភាព​ច្រៀកឈើ​ទាំងថ្ងៃទាំងយប់ ដោយ​ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​​​ណា​ធ្វើការ​បង្ក្រាប​ឡើយ ព្រោះ​ម្ចាស់​ម៉ាស៊ីន​ច្រៀក​​ឈើ​ទាំង​២​នាក់​នេះ មាន​សាច់ញាតិ​ជា​មន្ត្រី​ខ​ណ្ឌ​រដ្ឋបាលព្រៃឈើ​កំពង់ឆ្នាំង​។​

ម៉ាស៊ីន​ច្រៀក​​​ឈើ​ទាំ​ង​២​នោះ​ មួយ​កន្លែង​ជា​របស់​ឈ្មោះ វន សា​មៀន ជា​ឈ្មួញរកស៊ីទិញ​លក់​ឈើ មា​នទី​តាំងនៅ​ក្នុង​ដី​ឡូត៍​នៅផ្ទះ​របស់ខ្លួនតែ​ម្តង គឺ​ស្ថិតនៅ​ក្នុងភូមិ​គល់​គុប​ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​មួយ​កន្លែង​ទៀត​ជា​របស់​ឈ្មោះ ជៀន មា​នទី​តាំងនៅ​ក្នុងភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ដែរ​។

ប្រភព​ព័ត៌មាន​ពី​ប្រជាព​លរដ្ឋ​នៅ​ក្បែរ​ទីតាំង​ខាងលើ​ឱ្យ​ដឹង​ថា​ ម្ចាស់​ម៉ាស៊ីន​ច្រៀក​​​ឈើ​ទាំង​២​ខាងលើ​នេះ បាន​ដឹកឈើ​ពី​ស្រុកលើ យក​មក​អារច្រៀក​​ ដើម្បី​យក​ទៅ​លក់ ចែក​ចាយ​ឱ្យ​​តាម​ដេប៉ូ​លក់​ឈើ​នៅ​ក្នុងស្រុក​រលាប្អៀរ និង​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ដេប៉ូមួយ​ចំនួន​ជា​ក្រុម​គ្រួសារបស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ព្រោះតែ​ហេតុ​នេះ​​ហើយ​ទើប​គេ​គ្មានការ​បង្ក្រាប​។

លោក ហោ ដា​រា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុងស្រុក​ថា ករណី​មា​ស៊ី​ន​អារ និង ​ច្រៀក​​​​​ឈើ​នៅ​ចំណុច​ទាំង​២​ខាងលើ​នោះ លោក​មិន​បានដឹង​ទេ តែ​លោក​នឹង​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ឱ្យ​បាន មិន​ឱ្យខូច​ឈ្មោះ​មេព្រៃ និង​មិនឱ្យ​កើត​មាន​​ភាព​អ​នា​ធិ​បតេ​យ្យ​បែប​នេះ​ឡើយ​។

ករណីបទល្មើស​ខាងលើ​នេះ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ឱ្យដឹង​​ដែរ​ថា​​ទី​តាំង​បទល្មើស​ទាំង​២​ទីតាំង​ខាងលើ​នេះ លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើការ​បង្ក្រាប​ឱ្យ​បាន មិន​ឱ្យ​ពួក​ជន​ទុ​ច្ច​រិត​សម្ងំ​រកស៊ី​បំផ្លាញ​​ព្រៃឈើ​របស់​ជាតិ​តាម​ចិត្ត​នោះ​ឡើយ​។

ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​នឹង​ចាំ​មើល​ថា តើ​លោក​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ជំនាញ បង្ក្រាប​​ទីតាំង​អារ​ច្រៀក​​​ឈើ​ដុះ​ស្លែលួចលាក់​ខាងលើ​នេះ​បាន​ឬ​អត់ ខណៈ​ដឹង​ទីតាំង​ពិតប្រាកដ​ហើយ​នោះ​ ហើយ​ម៉ាស៊ីន​អារឈើ​ទាំង​២​ខាងលើ​នេះ ក៍​កំពុង​បញ្ចេញ​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ដឹកឈើ​លើ​ផ្លូវ​នោះ​បាន​ធ្វើ​ឱ្យ​​ផ្លូវលំ​មួយ​ចំនួន​ខូចខាត​ជា​​ច្រើន​ផង​ទៀត​ដែរ​៕