ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ិ​ត សំ​ហេង​ ដឹកនាំ​គណៈប្រតិភូ​ទៅទស្ស​នកិច្ច​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​រយៈពេល​៥​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ កញ្ញា រ​ហួត​ដល់ ០៣​តុលា​។

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​រយៈពេល​៥​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ កញ្ញា រ​ហួត​ដល់ ០៣​តុលា​។

យោង​តាម​លិខិតផ្លូវការ​របស់​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈផ្ញើ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹង​ថា លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​បាន​ទទួល​ការ​អនុញ្ញាតដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​​ដឹកនាំ​គណៈប្រតិភូក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​។

តាម​រយៈ​លិខិត​ដដែលឱ្យ​​ដឹង​ទៀត​ថា គោលបំណង​នៃ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៏​ស្តី​ពី​វិស័យ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​។ ​

គណៈប្រតិ​ភូ​ដែលចូលរួម​ក្នុង​បេសកកម្មនោះ រួម​មាន​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ លោក​ហេង សួរ អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ លោក​សេង សក្តា អគ្គនាយក​ការងារ ព្រម​ជាមួយ​ថ្នាក់ដឹកនាំមួយចំនួន​ទៀត​៕