ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​រដ្ឋបាល​សាលាដំបូង​ខេត្ត​កំពុង​ស្ថិ​ត​នៅ​ក្នុងកម្រិត​ប្រកាស​អាសន្ន ដោយ​មាន​ស្នាម​ប្រេះ​និង​ញ័​ររញ្ជួយ

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ក្រុម​មន្ត្រី​បុគ្គលិក​នៃ​សាលាដំបូង​ខេត្តសៀមរាប​ប្រមាណ​១២០នាក់ កំពុង​ប្រឹងប្រែង​បំពេញការងារ​ទាំង​ក្នុង​ចិត្ត​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ខណៈ​​អគារ​បំរើ​ការ​របស់​ពួក​គេ កំពុង​ស្ថិ​ត​នៅ​ក្រោម​ការ​ប្រកាស​អាសន្ន​នៃ​ហានិភ័យកម្រិត​ខ្ពស់ ដោយ​មាន​ស្នាម​ប្រេះ​ជា​អន្លើ​ៗ ព្រមទាំង​មាន​ការ​​ញ័​ររញ្ជួយ​យ៉ាង​ខ្លាំង​ផង​ដែរ​។

ខេត្ត​សៀមរាប ៖ ក្រុម​មន្ត្រី​បុគ្គលិក​នៃ​សាលាដំបូង​ខេត្តសៀមរាប​ប្រមាណ​១២០នាក់ កំពុង​ប្រឹងប្រែង​បំពេញការងារ​ទាំង​ក្នុង​ចិត្ត​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ខណៈ​​អគារ​បំរើ​ការ​របស់​ពួក​គេ កំពុង​ស្ថិ​ត​នៅ​ក្រោម​ការ​ប្រកាស​អាសន្ន​នៃ​ហានិភ័យកម្រិត​ខ្ពស់ ដោយ​មាន​ស្នាម​ប្រេះ​ជា​អន្លើ​ៗ ព្រមទាំង​មាន​ការ​​ញ័​ររញ្ជួយ​យ៉ាង​ខ្លាំង​ផង​ដែរ​។

ចៅក្រម​សាលាដំបូង​ខេត្ត​មួយ​រូប​បាន​ប្រាប់ក្នុង​ល​ក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ​អគារ​ហ្នឹង​បាន​ប្រេះ​ជា​ច្រើន​កន្លែង ទាំង​នៅ​​លើ​ជ​ញ្ជាំង ទាំង​នៅ​លើ​ពិ​តាន និង​​សសរ​ផង​ដែរ ជា​ពិសេស​នៅ​ពេល​មាន​ខ្យល់​និង​ភ្លៀង​ម្តង​ៗ អគារ​ហ្នឹង​បាន​ញ័​ររញ្ជួយ ធ្វើ​ឲ្យ​បុគ្គលិក​បំរើ​ការ​ទាំង​អស់​​ភ័យ​ព្រលឹង​ចុង​សក់ រត់​ចេញ​ទៅ​ខាងក្រៅ ដើម្បី​រក​ទីឋាន​សុវត្ថិភាព​រៀង​ៗ​ខ្លួន​។ លោក​បន្ត​ថា​ ​ករណី​នេះ​យើង​បាន​ធ្វើ​សំណើរ​ទៅ​ក្រសួង​យុ​ត្តិ​ធ​ម៌ សុំ​សាង​សង់​អគារ​ថ្មី​រួច​ហើយ ក៏​ប៉ុន្តែ​នៅ​ពេល​​ចំពោះ​មុខ យើង​មិន​មាន​ដំណោះស្រាយ​បន្ទាន់​ណាមួយ​ឲ្យ​បាន​ប្រសើរ ក្រៅ​ផ្សារ​សសរ​ដែក​ទល់​តាម​សសរ​បេតុង និង​ទំលាយ​ជញ្ជាំង​ធ្វើ​ច្រក​សុវត្ថិភាព​មួយ​បន្ថែម​ទៀត​សំរាប់​ទុក​ឲ្យ​មនុស្ស​រត់​ចេញ​ទៅ​ក្រៅ ពេល​មាន​គ្រោះថ្នាក់​កើតឡើង​។

ជាមួយ​គ្នា​ដែរ​មន្ត្រី​ក្រឡាបញ្ជី​មួយ​រូប​ទៀត​បាន​បង្ហើប​ថា​ អគារ​រដ្ឋបាល​សាលាដំបូង​ខេត្ត​ដែល​កំពុង​បញ្ចេញ​ស្មា​ម​ប្រេះ​ហ្នឹង ទើបតែ​មាន​អាយុ​មិន​ដល់​១០​ឆ្នាំ​នៅឡើយ​ទេ​។ ​អគារ​ហ្នឹង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​អ៊ុំ យូ​រី បន្ទាប់​ពី​ទីតាំង​សាលាដំបូង​ចាស់​នៅ​ក្បែរ​ភ្លើងស្តុប​សុខា កណ្តាល​ក្រុង​ទេសចរ​សៀមរាប ត្រូវ​បាន​លក់​កាលពី​ឆ្នាំ ២០០៦​ ក្រោម​រូបភាព​ដោះ​ដូរ​ទីតាំង​។ មន្ត្រី​ក្រឡាបញ្ជី​ដដែល​បាន​អះអាង​ថា​ បច្ចុប្បន្ន​មាន​មន្ត្រី​បំរើ​ការ​នៅ​ក្នុង​អគារ​នេះ​ទាំង​ចៅក្រម ទាំង​អយ្យ​ការ ទាំង​ក្រឡាបញ្ជី និង​បុគ្គលិក​ជាប់កិច្ចសន្យា សរុប​ប្រមាណ១២០ នាក់ ។ ​ពួក​គេ​មក​ធ្វើការ​ទាំង​ចិត្ត​មិន​ស្ងប់ និង​ប្រថុយប្រថាន​ខ្ពស់ ព្រោះ​មិនដឹង​ថា​ពេល​ណា​នឹង​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​ពិការ​បាក់ដៃ​បាក់ជើង​ក៏​ថា​បាន​។

ជុំវិញ​បញ្ហា​នេះ​ដែរ​ មន្ត្រី​ស៊ើបអង្កេត​សមាគម​ន៏​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ត​សៀម​រាប​​ លោក​សួ​ស ណា​រិ​ន បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១៤ ថា​ កិច្ចការ​វាយតម្លៃ​ទៅ​លើ​គុណភាព​សំណង់​អគារ​ណាមួយ វា​ជា​បន្ទុក​​​របស់​មន្ត្រី​ជំនាញ​​​ផ្នែក​សំណង់ ក៏​ប៉ុន្តែ​បើ​ពិ​និត្យ​ផ្ទាល់​ភ្នែក​ទៅ​លើ​អគារ​សាលាដំបូង​ខេត្ត​ហ្នឹង​ពិតជា​មាន​ស្នាម​ប្រេះ​ជា​ច្រើន​កន្លែង​អិ​ចឹ​ង​មែន​ ៕