ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​វិនិយោគ​២​លាន​ដុល្លារ​អា​មេ​រិ​កលើ​មន្ទីរពេទ្យ​ភ្នែក​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​សហការ​ជាមួយ​វេជ្ជ​ប​ណិ្ឌ​ត​ក្នុងស្រុកដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​បរទេស​ មន្ទីរពេទ្យ​ភ្នែក​ឯកជន​មួយ​ដែល​មានឈ្មោះ​ថា«​មន្ទីរ​ពេទ្យ​ភ្នែក ដុក​ទ័​រ គង់ ពិសិដ្ឋ រួម​សហការ​ជាមួយដុក​ទ័​រ អេ​ហ្គា​វិល (Agarwal)» នឹង​បើក​បម្រើ​សេវាកម្ម​ជូន​អតិថិជន​កម្ពុជា បន្ទាប់​ពី​ពិធី​សម្ពោធ​ជា​ផ្លូវការ​កាលពីថ្ងៃ​ទី​២៨​​កញ្ញា​ ២០១៤ ​ក្រោម​អធិបតីភាពលោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ។

លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា លោក​បាន​សម្រេចចិត្ត​សហការ​ជាមួយមន្ទីរពេទ្យ​ភ្នែក​ដ៏​ល្បីឈ្មោះ​របស់​ឥណ្ឌា​ដែល​មាន​សាខា​ប្រចាំ​ប្រទេស​ឥណ្ឌា​ចំនួន​៥០​ និង​សាខា​នៅ​បរទេស​ចំនួន​១១ ក្រោយ​ពី​សិក្សា​ឃើញ​ថា​ មន្ទីរពេទ្យ​ភ្នែក​មួយ​នេះ​មិន​ត្រឹមតែ​ធំ​នៅ​ឥណ្ឌា​នោះ​ទេ ថែម​ទាំង​ជា​កន្លែង​បណ្តុះបណ្តាល​និស្សិត​បរទេស​មក​ពី​ប្រទេស​ជា​ច្រើន​រួម​ទាំង​អឺរ៉ុប​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា មន្ទីរពេទ្យ​ថ្មី​នេះ​នឹង​ប្រើប្រាស់​បច្ចេកទេស​ព្យាបាល​ដោយ​ឧបករណ៍​ទំនើប​ចុង​ក្រោយ ( LAZIK) សម្រាប់​ព្យាបាល​ភ្នែក​ម្យ៉ូ​ប ដែល​មាន​ឌឺ​ក្រេ​ក្រោម​១០០០ ឲ្យ​មក​នៅ​កម្រិត​សូន្យ​៕