ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចដោះលែងអ្នក​បើកបររថយន្ត​ដែលបង្កគ្រោះថ្នាក់​ចរាចរណ៍​មិនទទួលខុសត្រូវ ​និងត្រូវប្រជាពលរដ្ឋ​វាយកម្ទេចរថយន្ត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រភពពីស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​បានបង្ហើបឲ្យដឹងថា ​អ្នកបើកបររថយន្តម្នាក់​ដែលបង្កគ្រោះថ្នាក់​ចរាចរណ៍មិនទទួលខុសត្រូវ​ហើយបើករត់ ​និង ត្រូវប្រជាពលរដ្ឋ​ជិះដេញតាម ហើយវាយកម្ទេច​​រថយន្តកាល​ពី​ថ្ងៃទី​២៩កញ្ញាម្សិលមិញនោះ ​បានត្រូវប៉ូលិសដោះលែង​វិញហើយ ​បន្ទាប់ពីមានអន្តរាគមន៍ ។

រាជធានីភ្នំពេញ​ ៖ ប្រភពពីស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​បានបង្ហើបឲ្យដឹងថា ​អ្នកបើកបររថយន្តម្នាក់​ដែលបង្កគ្រោះថ្នាក់​ចរាចរណ៍មិនទទួលខុសត្រូវ​ហើយបើករត់ ​និង ត្រូវប្រជាពលរដ្ឋ​ជិះដេញតាម ហើយវាយកម្ទេច​​រថយន្តកាល​ពី​ថ្ងៃទី​២៩កញ្ញាម្សិលមិញនោះ ​បានត្រូវប៉ូលិសដោះលែង​វិញហើយ ​បន្ទាប់ពីមានអន្តរាគមន៍ ។

គេមិនដឹងថា ​តើអ្នកបើកបររថយន្តបង្កឈ្មោះ​ ធី សុវណ្ណរិទ្ឋ ​ជាកូនចៅរបស់មន្រ្តីណា​ ឬ អ្នកជំនួញណានោះទេ ​បានជាប៉ូលិសដោះលែង​ក្រោយមានការអន្តរាគមន៍បែបនេះ ។

នៅព្រឹកថ្ងៃទី៣០ ​កញ្ញា ២០១៤​ កោះសន្តិភាពមិនអាចរក​ការសុំអត្ថាធិប្បាយ​បានភ្លាមៗទេ​ពីនគរបាលជាន់ខ្ពស់​នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ។

ក្រុមអ្នកវិភាគ​និងតាមដានស្ថានភាព​សង្គមក្នុងប្រទេសកម្ពុជា​បានលើកឡើងថា​ ការដោះលែងជនសង្ស័យ​ដែលបង្កគ្រោះថ្នាក់ចរាចរណ៍​ និង បញ្ហាជាច្រើនទៀត​ ដោយសារតែវប្បធ៌មនៃ​ការអន្តរាគមន៍​ពីសំណាក់អ្នកមានអំណាច និង​លុយ​កាក់យ៉ាងនេះហើយ ​ដែលធ្វើឲ្យមានអំពើហិង្សា​កើតឡើងនៅតាម​ទីសាធារណៈពីសំណាក់​អ្នកឃើញហេតុការណ៍ផ្ទាល់ ​ព្រោះពួកគេយល់ថា​ជនសង្ស័យជា​កូនអ្នកមានអំណាច ឬអ្នកជំនួញធំណាម្នាក់ ​បើ​ធ្លាក់ទៅដល់ដៃ​សមត្ថកិច្ច​មិនយូរ​មិន​ឆាប់គង់តែដោះលែង​ដដែលជាដដែលនោះ ។

លើសពីនេះទៀត​ ប្រសិនបើមានការដោះលែង​ជនសង្ស័យបង្កគ្រោះថ្នាក់​ចរាចរណ៍ខាងលើមែននោះ ​គឺវាផ្ទុយទៅអនុសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន​ ដែលកន្លងមក សម្តេចបានអំពាវនាវឲ្យលុបបំបាត់​វប្បធ៌មនៃការ​អន្តរាគមន៍នេះ ។ គេហទំព័រកោះសន្តិភាព ​មិនចង់ឲ្យអ្នកណាម្នាក់​ទទួលទោសទណ្ឌនោះទេ​ ប៉ុន្តែបើរកឃើញថា ​ជនសង្ស័យពិតជា​បានបង្កគ្រោះថ្នាក់មែន ​ត្រូវតែអនុវត្តន៍​ទៅតាមច្បាប់ ​ខណៈដែលរាជរដ្ឋាភិបាល​បាននិង​កំពុងធ្វើការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ស្ថាប័នរដ្ឋ ​ធ្វើយ៉ាងណាឲ្យប្រទេស​ដ៍អភ័ព្វមួយនេះ ​ក្លាយជានីតរដ្ឋ​និងមានការអភិវឌ្ឍរីកចម្រើន​ក្នុងពេលដ៍ខ្លីខាងមុខ ។  

គួររំលឹកថា ​រថយន្ត​កាមរី​ហាយ​ប្រ៊ីតមួយ​គ្រឿង​​​ ​ពណ៌​ស ​អត់​ស្លាកលេខ ​ត្រូវ​បាន​ក្រុម​ប្រជា​ពល​​រដ្ឋ​​​ អ្នក​រត់​​ម៉ូតូ​ឌុប​​​ និង​ក្រុម​​យុវជន​​​ ​ដេញ​តាម​​វាយ​រងការ​​ខូច​ខាត​​​ស្ទើរ​ទាំង​ស្រុង​​​ បន្ទាប់​ពី​​រថយន្ត​​មួយ​គ្រឿង​នេះ​ បង្ក​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ហើយ​​បើក​រត់​​ ​មិន​​​ព្រម​ទទួល​ខុសត្រូវ​​ ។

ហេតុ​ការណ៍​នេះ​ បង្ក​ឱ្យ​ផ្អើល​ដល់​​សមត្ថកិច្ច​​ចុះ​​អន្ត​រាគមន៍​ និងមាន​ការ​​​កក​ស្ទះ​​ចរាចរ​​យ៉ាង​ខ្លាំង​ ​កាល​ពី​ម៉ោង​១២និង​១០នាទី​ថ្ងៃត្រង់​​ ថ្ងៃទី​២៩ កញ្ញា ២០១៤ នៅ​​ខាង​ជើងស្តុប​ទួល​គោក ​(ចំណុ​ច​រង្វង់​​មូលទួលគោក​​)​ សង្កាត់​​បឹង​កក់​ទី​២ ​ខណ្ឌ​ទួល​គោក ។

បើ​តាមសេក្តី​រាយការណ៍​ឱ្យដឹង​ថា​ ​រថយន្តខាងលើ​ ​បើកបរ​​​ដោយ​​ឈ្មោះ ធី សុវណ្ណ​​​រិទ្ធ​​​ ។ ដំបូង ​​រថយន្ត​​នេះ​​បានបង្ក​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដោយ​​បុក​ម៉ូតូ​​វី​វ៉ា​​មួយ​​គ្រឿង​​របស់​និស្សិត​ម្នាក់​ បណ្តាល​ឱ្យ​រងរបួស​​​ នៅ​តាម​ផ្លូវ​​២១៨ ​កែង​នឹង​ផ្លូវ​ព្រះ​   នរោ​ត្តម​ សង្កាត់​​ចតុមុខ​​ ខណ្ឌ​ដូនពេញ ​ហើយក្រោយ​ពី​​កើត​​ហេតុ ​ជន​បង្ក​មិនបាន​​ចុះ​មើល​​ជន​​រងគ្រោះ​នោះ​ទេ​ ព្យាយាម​បើក​​រត់​ទៅ​ដល់​​​ចំណុច​មុខ​ធនាគារ​​ជាតិ​ ​ក៏​ត្រូវ​ក្រុម​ប្រជា​ពល​រដ្ឋ​​ ​និង​អ្នក​រត់ម៉ូតូ​​ឌុប​​​ដេញ​តាមគប់​​បែក​​កញ្ចក់​​​រថយន្ត​​ខ្ទេច​​ និង​​​ចាប់​​ឃាត់​​បាន​​ ហើយបន្ទាប់​មក​ក៏​​ដឹងដល់​​សមត្ថកិច្ច​ចុះ​​អន្ត​រាគមន៍​ភ្លាម​ៗ​​ ។

គួរ​​កត់​​សម្គាល់ថា ​ពេលកម្លាំង​​​​សមត្ថកិច្ច​​ស្ទូច​​យក​​រថ​យន្ត​បង្ក ​​​និង​អ្នក​បើក​​បរ​ទៅកាន់​​​កា​រិយាល័​យ​​​ចរាច​រណ៍​ផ្លូវ​គោក​​​ ​​ក្រុម​ប្រជា​​ពល​​រដ្ឋខាង​លើ​ ​ក៏​បាន​ដេញ​​​តាម​​យក​ដុំ​​​ថ្ម​​ដេញ​​គប់​​វាយ​​បំបែក​​កញ្ចក់​​រថយន្តម្តង​​​​ទៀត​នៅ​ចំណុច​រង្វង់​​មូល​ទួល​គោក​​​​ បណ្តាល​​ឱ្យ​រង​ការ​​​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ​និងអ្នក​បើកបរ​រថយន្ត​​រងរបួស​ផង​ដែរ ៕