ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក រ៉ុង ឈុន​ ​សុំជួបជុំគ្រូបង្រៀន​៦០០នាក់​ សាលាក្រុងអនុញ្ញាត​ឲ្យ២០០នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សាលារាជធានី​ភ្នំពេញបានអនុញ្ញាត​ឲ្យសមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ​ជួបជុំគ្រូបង្រៀនចំនួន២០០នាក់ ​នៅទីលានប្រជាធិបតេយ្យ​ដើម្បីអបអរសាទរ​ទិវាគ្រូបង្រៀន​ពិភពលោក ​ថ្ងៃទី០៥ តុលា ។

ការអនុញ្ញាតនេះ​ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំ​នៅព្រឹកថ្ងៃទី៣០ ​កញ្ញា ២០១៤​ ក្រោមអធិបតីភាព ​លោក ឃួង ស្រេង ​អភិបាលរងរាជធានីភ្នំពេញ​ និង ​មានការចូលរួមពីលោក​ ម៉ៃ សុភក្ត្រា ​តំណាង​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ ។

ជាការកត់សម្គាល់​កិច្ចប្រជុំខាងលើនេះ​ បានធ្វើឡើងបន្ទាប់ពីលោក​ រ៉ុង ឈុន​ ប្រធានសមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ​ កាលពីថ្ងៃទី១៨ កញ្ញា ​២០១៤​ បានដាក់លិខិតជូនដំណឹង​ទៅសាលារាជធានីភ្នំពេញ​ ដោយសុំរៀប

រាជធានីភ្នំពេញ​ ៖ សាលារាជធានី​ភ្នំពេញបានអនុញ្ញាត​ឲ្យសមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ​ជួបជុំគ្រូបង្រៀនចំនួន២០០នាក់ ​នៅទីលានប្រជាធិបតេយ្យ​ដើម្បីអបអរសាទរ​ទិវាគ្រូបង្រៀន​ពិភពលោក ​ថ្ងៃទី០៥ តុលា ។

ការអនុញ្ញាតនេះ​ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំ​នៅព្រឹកថ្ងៃទី៣០ ​កញ្ញា ២០១៤​ ក្រោមអធិបតីភាព ​លោក ឃួង ស្រេង ​អភិបាលរងរាជធានីភ្នំពេញ​ និង ​មានការចូលរួមពីលោក​ ម៉ៃ សុភក្ត្រា ​តំណាង​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ ។

ជាការកត់សម្គាល់​កិច្ចប្រជុំខាងលើនេះ​ បានធ្វើឡើងបន្ទាប់ពីលោក​ រ៉ុង ឈុន​ ប្រធានសមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ​ កាលពីថ្ងៃទី១៨ កញ្ញា ​២០១៤​ បានដាក់លិខិតជូនដំណឹង​ទៅសាលារាជធានីភ្នំពេញ​ ដោយសុំរៀបចំ​អបអរសាទរ​ទិវា​គ្រូបង្រៀនពិភពលោក​ ថ្ងៃទី០៥ តុលា​ នៅទីលាន​ប្រជាធិបតេយ្យ​ដោយមានតំណាង​សមាគមគ្រូបង្រៀន​​មកពីតាមបណ្តារាជធានី-ខេត្ត​ទូទំាងប្រទេស​សរុប៦០០នាក់ ។

តាមកម្មវិធីរបស់សមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ ​នៅថ្ងៃទី០៥តុលាខាងមុខ ​ក៍មានការហែក្បួនដាក់ញ្ញត្តិ​នៅក្រសួងអប់រំ​ យុវជន និង ​កីឡាផងដែរ​ ប៉ុន្តែសាលារាជធានីភ្នំពេញ​អនុញ្ញាតឲ្យមានការ​​ជួបជុំតែ២០០នាក់ និង ​មិនឲ្យមាន​ការ​ហែ​ក្បួននោះទេ ។

យ៉ាងណាក៍ដោយ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព ​ឆ្លងតាមកិច្ចប្រជុំនៅព្រឹកមិញ​ ទោះបីជាមិនអនុញ្ញាត​ឲ្យមានការហែក្បួន​ តែសាលាក្រុង​បានអនុញ្ញាតឲ្យមនុស្ស២៥នាក់ ​តំណាងឲ្យ​សមាគមគ្រូបង្រៀន​កម្ពុជាមកពីរាជធានី-ខេត្តទំាង២៥ ​ជិះម៉ូតូយក​ញ្ញត្តិទាមទារ​ទៅដាក់នៅក្រសួងអប់រំ ។

លោក រ៉ុង ឈុន​​ ប្រធានសហភាពការងារកម្ពុជា និង​ ជាប្រធានសមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ​ មិនអាចទាក់ទងដើម្បី​សុំ​សេចក្តីអត្ថាធិប្បាយបានភ្លាមៗ​នៅឡើយទេ ​នៅព្រឹកថ្ងៃទី៣០​ កញ្ញា ​២០១៤ ៕