ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ប្រភេទ​វីរុស​គ្រុនឈាម​ថ្មី​នៅ​ជ​ប៉ុន

9 ឆ្នាំ មុន

រដ្ឋាភិបាល​ជ​បុ​៉​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា​ថា ប្រភេទ​វីរុស​គ្រុនឈាម​ថ្មី​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​លើ​មនុស្ស​ម្នាក់​នៅ​ទីក្រុង​ស៊ី​ហ្សូ​៊​អូ​កា​។សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា វីរុស​នេះ​មាន​លក្ខណៈ​ខុស​ពី​វីរុស​ដែល​រក​ឃើញ​ចាប់តាំងពី​ខែសីហា មក​លើ​មនុស្ស​ដទៃ​ៗ​ទៀត​ដែល​ឆ្លង​ជំងឺគ្រុនឈាម​នៅ​ជ​បុ​៉​ន ។

បុរស​ខាងលើ​នោះ​មាន​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ហើយ​វីរុស​ត្រូវ​បាន​កំណត់​ដឹង​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ។ ទោះបី​យ៉ាងណា ទីកន្លែង​ដែល​រូបគេ​ឆ្លង​វីរុស​ពុំ​ត្រូវ​បាន​កំណត់​ឡើយ​ដោយ​កាលពីដើម​ខែកញ្ញា អ្នកជំងឺ​នេះ​បាន​ទៅ​លេង​ទីក្រុង​តូ​ក្យូ ហើយ​ត្រូវ​មូស​ខាំ​នា​ថ្ងៃ​ទី​៩ ឬ​ទី​១០ កញ្ញា នៅ​ភាគ​ខាងកើត​ក្រុង​ស៊ី​ហ្សូ​៊​អូ​កា ។

ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​រាយការណ៍​ថា ករណី​ថ្មី​នេះ​បញ្ជាក់​ថា ប្រភេទ​វីរុស​ថ្មី​មាននៅ​ប្រទេស​ជ​បុ​៉​នតា​មរយៈ​មនុស្ស​ម្នាក់​ទៀត​ដែល​ពាំនាំ​វីរុស​នេះ​មក ដែល​ចម្លង​ដល់​មនុស្ស​ឯទៀត​ៗ​ដោយសារ​មូស​ខាំ ។នា​ថ្ងៃ​ទី​២៩ កញ្ញា​នោះ​ដែរ ក្រសួងសុខាភិបាល​ជ​បុ​៉​ន​រាយការណ៍​ថា អ្នក​ឆ្លង​ជំងឺគ្រុនឈាម​៣​នាក់​ថ្មី​ទៀត​ត្រូវ​បាន​កំណត់​ដឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ជ​បុ​៉​ន​ឡើង​ដល់​១៥០​នាក់​ហើយ ៕