ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​ច្រើន​ថ្ងៃ​ក្លាយ​ជា​សាក​សព​ហើម​រលួយ

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​អស់​ជា​ច្រើន​ថ្ងៃ ស្រាប់តែ​ត្រូវ​អ្នករក​កា.ប់​អុស​ប្រទះ​ឃើញ​សព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។ ការ​ភ្ញាក់ផ្អើល​ពី​ការ​ប្រទះ​ឃើញ​សព​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ កញ្ញា ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ទើប​សមត្ថកិច្ច​ទៅ​ពិនិត្យ​នៅ​ចំណុច​ទួល​ដា ស្ថិត​ក្នុងភូមិ​ច្រស ឃុំ​អូរ ស្រុក​ភ្នំស្រួច ។

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​អស់​ជា​ច្រើន​ថ្ងៃ ស្រាប់តែ​ត្រូវ​អ្នករក​កាប់​អុស​ប្រទះ​ឃើញ​សព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។ ការ​ភ្ញាក់ផ្អើល​ពី​ការ​ប្រទះ​ឃើញ​សព​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ កញ្ញា ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ទើប​សមត្ថកិច្ច​ទៅ​ពិនិត្យ​នៅ​ចំណុច​ទួល​ដា ស្ថិត​ក្នុងភូមិ​ច្រស ឃុំ​អូរ ស្រុក​ភ្នំស្រួច ។ ជន​រង​គ្រោះ​ឈ្មោះ​សែន ស្រី​អី​ុ​ម ហៅ​ឆ​យី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រលាំងចក ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ។

តាម​ការ​រៀបរាប់​របស់​លោក ខឹ​ម ខេ​ង អាយុ​៥៥​ឆ្នាំ ដែល​ត្រូវជា​ឪពុក​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា គាត់​មានកូន​ស្រី​តែ​ម្នាក់​នេះ​ទេ ។ កូនស្រី​នេះ​បាន​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ហើយ​តាំងពី​ថ្ងៃ​នោះ​មក​ក៏​បាត់​ដំណឹង​សូន្យឈឹង​តែម្ដង ។ លុះ​នៅ​ថ្ងៃ​ទី​២៩ កញ្ញា រូប​គាត់​បាន​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា ប្រទះ​ឃើញ​សព​កូនស្រី​គាត់​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នៅ​ក្នុង​ព្រៃ​គាត់​និង​ប្រពន្ធ​មាន​ក្ដី​រន្ធត់​និង​តក់ស្លុត​យ៉ាង​ខ្លាំង ។ ពេល​មក​ដល់​កន្លែង​កើតហេតុ​ធ្វើ​ឱ្យ​គាត់​និយាយ​អ្វី​លែង​ចេញ​ទាំងអស់ ព្រោះ​ដ្បិត​កូនស្រី​ជាទី​ស្រឡាញ់់​ស្លាប់​ចោល​គាត់​បាត់​ទៅ​ហើយ ។

នគរបាល​បច្ចេកទេស​ដែល​បាន​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​ថា សព​ត្រូវ​គេ​សម្លាប់​ដោយ​យក​ខ្សែលួស​រឹត​ក​ចង​ភ្ជាប់​នឹង​ដើមឈើ ។ មុន​ពេល​បាត់​ខ្លួន នារី​រង​គ្រោះ​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ តែ​ពេល​នេះ​សមត្ថកិច្ច​រក​មើល​នៅ​កន្លែង​កើតហេតុ​មិនឃើញ​ម៉ូតូ​ទេ ដែល​អាច​សន្និដ្ឋាន​បាន​ថា ចោរ​បាន​ធ្វើ​សម្មភាព​សម្លាប់​នាង​ប្លន់​យក​ម៉ូតូ​ទៅ​ជាមួយ ។ ក្រោយ​ពី​ពិនិត្យ​ចប់ សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បញ្ជាក់​ថា នារី​រង​គ្រោះ​ធ្វើការ​នៅ​រោងចក្រ​សី​ុ​ម៉ា​ណូ ហើយ​អ្នក​ធ្វើ​សកម្មភាព​សម្លាប់​អាច​ជា​មនុស្ស​ស្គាល់គ្នា​ក៏​ថា​បាន ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​មិន​ព្រងើយកន្ដើយ​នោះ​ទេ ក្នុង​ការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​ឱ្យ​ខាង​តែ​បាន ៕