ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ជន់​លិច​ អ្នក​បឹង​កក់​យក​អង្ករ​ទទឹក​មក​ចាក់​មុខ​សាលា​រាជ​ធានី​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​ក្នុង​សហគមន៍​បឹង​កក់​ប្រមាណ​ជាង​៤០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ស្រែក​ទាមទារ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បូមទឹក​និង​បូម​ខ្សាច់​តាម​លូ ដែល​កំពុង​លិច​ផ្ទះ និង​ផ្លូវ​នៅ​ក្នុង​សហគមន៍​បឹង​កក់ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដោយ​យក​អង្ករ​សើម​ទឹក​លិច​ជា​ច្រើន​បាវ​មក​ចាក់​លើ​ផ្លូវ​ចូល ចង់​បញ្ជាក់​ថា ពិតជា​ទឹក​ហូរ​ចូល​ផ្ទះ​មែន ។

រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​ក្នុង​សហគមន៍​បឹង​កក់​ប្រមាណ​ជាង​៤០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ស្រែក​ទាមទារ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បូមទឹក​និង​បូម​ខ្សាច់​តាម​លូ ដែល​កំពុង​លិច​ផ្ទះ និង​ផ្លូវ​នៅ​ក្នុង​សហគមន៍​បឹង​កក់ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដោយ​យក​អង្ករ​សើម​ទឹក​លិច​ជា​ច្រើន​បាវ​មក​ចាក់​លើ​ផ្លូវ​ចូល ចង់​បញ្ជាក់​ថា ពិតជា​ទឹក​ហូរ​ចូល​ផ្ទះ​មែន ។

ពួក​គេ​ភាគច្រើន​ជានា​រី​ស្រែក​ប្រកាស​ចោទ​ថា ដោយសារ​តែ​អាជ្ញាធរ​បាន​បូម​ខ្សាច់​បិទ​ប្រព័ន្ធ​លូ​ក្នុង​សហគមន៍​បឹង​កក់ ទើប​បណ្តាល​ឱ្យ​លិចលង់​ផ្ទះ​នៅ​ភូមិ​៣ ភូមិ​១ ភូមិ​២០ ភូមិ​២៤ ភូមិ​២៣ ភូមិ​២២ និង​ភូមិ​៦ ព្រមទាំង​សម្ភារ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​សើម​អស់ ។ ពួក​គេ​បញ្ជាក់​ថា បើសិន​អាជ្ញាធរ​មិន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ឱ្យ​បាន​ទាន់​ពេល​ទេ ពួក​គាត់​នឹង​អត់​អី​បរិភោគ និង​គ្មាន​កន្លែង​ស្នាក់​នៅ​នោះ​ទេ ។

ពលរដ្ឋ​ក្នុង​សហគមន៍​នេះ បាន​ចោទ​ថា នេះ​ជា​លទ្ធផល​នៃ​ការ​មិន​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ទើប​ប្រជា​សហគមន៍​ដែល​រង​គ្រោះ​លិចលង់​ផ្ទះ​បែប​នេះ ។ ជា​ការ​បង្ហាញ​នូវ​កំហឹង​ពុះកញ្ជ្រោល​ផង បាន​នាំ​គ្នា​ដឹក​បាវ​អង្ករ​ដែល​លិច​ទឹក​យក​មក​ឱ្យ​មន្ត្រី​សាលាក្រុង​មើល កុំឱ្យ​ថា​ពួក​គេ​មួលបង្កាច់ ហើយ​ពេល​នេះ​ផ្ទះ​ទាំងអស់​កំពុង​លិច​ទឹក​ត្រាំ​នៅ​ទ្បើ​យ ។ មន្ត្រី​សាលា​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា តាំងពី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២៩ កញ្ញា អាជ្ញាធរ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក គួ​ច ចំរើន អភិបាល​ខណ្ឌ បាន​រួម​សហការ​ជាមួយ​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធនធានទឹក បាន​នាំ​គ្រឿងចក្រ​ចុះ​ទៅ​ស្តារ​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​សហគមន៍​បឹង​កក់​ហើយ ។ អភិបាល​ខណ្ឌដូនពេញ លោក គួ​ច ចំរើន និង​ក្រុមការងារ​បាន​បញ្ជូន​អេ​ស្កា​វ៉ា​ទ័​រ ស្តារ​និង​កាយ​ប្រព័ន្ធ​លូ និង​ស្តារ​សំរាម​ទៅ​តាម​ផ្លូវ​R5 និង​ផ្លូវ​R6 ដើម្បី​រំដោះ​ទឹក​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ទន្លេ​ក្រោយ​ពី​ទទួល​រង​ការ​ជន់​លិច ព្រោះតែ​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​នោះ ។

ខណៈ​ពេល​សហគមន៍​បឹង​កក់​ធ្វើការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​មក​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ដោយ​បញ្ជាក់​ថា សាលា​រាជធានី​បាន​និង​កំពុង​ប្រើប្រាស់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៅ​កាយ​ទំនប់​បង្ហូរទឹក​ចេញពី​សហគមន៍​បឹង​កក់​ហើយ ក៏​ប៉ុន្តែ​ការ​ស្នើ​នោះ ត្រូវ​បាន​ពួក​គេ​មិន​ជឿជាក់​ទេ គឺ​នៅ​ស្រែក​បន្ត​ទាមទារ​ឱ្យ​ប្រើ​ម៉ាស៊ីន​បូម​ទើប​ឆាប់​អស់​ទឹក បើ​គ្រាន់តែ​កាយ​ច្បាស់​ជា​អត់​ហូរ​ទេ ។ លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​មាន​ប្រសាសន៍​ថា ក្រុមការងារ​របស់​លោក​បាន​បើក​ប្រតិបត្តិការ​ចុះ​កាយ​មុខទឹក​នៅ​តំបន់​បឹង​កក់ តាំងពី​ព្រលឹម​ស្រាង​ៗ ហើយ​ប្រតិបត្តិការ​ខាងលើ​នេះ មិនមែន​ប្រើ​រយៈពេល​ខ្លី​នោះទ្បើ​យ ។ ក្រុមការងារ​កំពុង​ខិតខំ​ប្រឹងប្រែង​រំដោះ​ទឹក​ចេញពី​កន្លែង​ដែល​មានការ​ជន់​លិច​ឱ្យ​ខាង​តែ​បាន ។

គួរ​កត់​សម្គាល់ថា ក្រោយ​ពី​ភ្លៀង​បាន​ធ្លាក់​ធ្វើ​ឱ្យ​ផ្លូវ​និង​តំបន់​ជា​ច្រើន​នៅ​ក្នុង​ខណ្ឌដូនពេញ ត្រូវ​ទឹក​លិច​មិន​អាច​ធ្វើ​ដំណើរ​ទៅ​រួច ទើប​អាជ្ញាធរ​និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​នាំ​គ្នា​ចុះ​កាយ​សំរាម​តាម​មាត់​លូ​កុំឱ្យ​រាំងស្ទះ​ខ្សែទឹក​ដែល​ហូរ​ចាក់​ចូល​ទន្លេ ។ ក្រុម​អ្នក​តវ៉ា​ដែល​មក​ពី​សហគមន៍​បឹង​កក់ បាន​នាំ​គ្នា​រំសាយ​ពីមុខ​សាលា​រាជធានី​ភ្នំពេញ ទៅ​លំនៅ​ឋាន​វិញ​នៅ​វេលា​ម៉ោង​១១​នា​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​ពី​បានឃើញ​សកម្មភាព​របស់​អាជ្ញាធរ​ជំនាញ ដែល​ដឹកនាំ​ដោយ​លោក គួ​ច ចំរើន អភិបាល​ខណ្ឌ និង​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​កំពុង​តែ​ខិតខំ​បញ្ជា​គ្រឿងចក្រ​បូមទឹក​ចេញពី​តំបន់​បឹង​កក់ ដើម្បី​ធានា​សុវត្ថិភាព​និង​កាត់​បន្ថយ​កំហឹង​ទាំង​ទ្បា​យ​ក្នុង​តំបន់​បឹង​កក់ ។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា តំបន់​ជា​ច្រើន​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ម្តុំ​ផ្សារ​កណ្តាល ផ្សារ​ចាស់ ក្រោយ​ព្រះ​បរម​រាជ​រាំង (​រមណីយដ្ឋាន​វត្ត​ភ្នំ​និង​តំបន់​បឹង​កក់ ត្រូវ​បាន​ទឹក​ជន់​លិច​ស្ទើរ​មិន​អាច​ធ្វើ​ដំណើរ​បាន​ក្រោយ​ពី​ភ្លៀង​បាន​បង្អុរ​យ៉ាង​គំហុក និង​ធ្វើ​ឱ្យ​លំនៅ​ឋាន​ទាំង​ទ្បា​យ​ត្រូវ​ទឹក​ហូរ​ចូល​ទម្រាំ​តែ​ស្រក​ចុះ​ទៅ​វិញ រហូត​ដល់​យប់​ទើប​ស្រក​អស់ ដោយសារ​ទឹក​ហូរ​អត់​ទាន់ ៕