ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ៧មករា​ឃាត់ខ្លួនមុខសញ្ញា​ឆក់​ម្នាក់​និង​ដក​ហូត​បាន​កាំភ្លើង​ខ្លីមួួយ​ដើម​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ម្នាក់​ត្រូវ​បាន​នគរ​បាល​ខណ្ឌ៧មក​រា ធ្វើ​ការ​ឃាត់​ខ្លួន​បាន​កាល​ពីវេលា​ម៉ោង ជាង​៥​ល្ងាច ថ្ងៃទី​២៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ហាង​នំប័ុង​បាយ័ន​ កែង​និង​ភោជនីយដ្ឋាន​ថ្ម​ដា តាម​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិត​ក្នុង​​សង្កាត់មនោរម្យ ខណ្ឌ៧​មករា ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ សុខ ផេង​តេង ភេទប្រុស អាយុ​៣៥ឆ្នាំ ។  ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​កកម្លាំង​នគរ​បាល​បាន​ដក​ហូត​បាន​កាំ​ភ្លើង​ខ្លីមួយ​ដើម​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជន​សង្ស័យ​ខាង​លើ​រួម​ជាមួយ​កាំ​ភ្លើង​ខ្លី​មួួយ​ដើម ត្រូវ​កម្លាំង​នគរបាលបញ្ជូន​យក​ទៅ​សាក​សួរ​និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​ខណ្ឌ៧​មករា ។

ព័ត៌មាន​លម្អិតនិង​មាន​ផ្សាយ​ជូននៅលើ​ទំព័រកាសែត​កោះ​សន្តិ​ភាព​