ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អូ​បា​ម៉ា ទទួលស្គាល់​ថា មើល​ស្រាល​ការ​គំរាមកំហែង​របស់​រដ្ឋ​អ៊ិ​ស្លា​ម

9 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ទទួលស្គាល់​ថា សហរដ្ឋអាមេរិក​បាន​មើល​ស្រាល​ចំពោះ​កម្លាំង​របស់​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ហើយ​មើល​រំលង​កម្លាំង​របស់​អង្គការ​នេះ ដែល​អាច​លើក​មក​កម្ទេច​កងទ័ព​អី​ុ​រ៉ា​ក់ ព្រោះ​គិត​ថា ស្ថិត​តែ​ក្នុង​ប្រទេស​ជិតខាង​មួយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កម្មវិធី​ទូរទស្សន៍ CBS NEWS លោក អូ​បា​ម៉ា ថ្លែង​ថា ស៊ី​រី​ក្លាយជា GROUND ZERO សម្រាប់​ពួក​ជី​ហា​ដ​លើ​ពិភពលោក​ទាំងមូល ។ លោក​បន្ត​ថា នាយក​ផ្នែក​សើ​ុ​ប​ការណ៍​ជាតិ​របស់​យើង លោក JIM CLAPPER ទទួលស្គាល់​ថា យើង​មានការ​មើល​ស្រាល​ចំពោះ​អ្វី​ដែល​កើត​មាននៅ​ស៊ី​រី ។

ពេល​សួរ​ចង់​ដឹង​ថា តើ​ក្រុង​វ៉ា​ស៊ី​ន​តោន ជឿជាក់​ខ្លាំង​ពេក​លើ​សមត្ថភាព ឬ​ឆន្ទៈ​ប្រយុទ្ធ​របស់​កងទ័ព​អី​ុ​រ៉ា​ក់ ដែល​អា​មេ​រិ​ក​ជួយ​រៀបចំ​រហូត​មក​ដល់​ខែធ្នូ​ឆ្នាំ​២០១១ ហើយ​កងទ័ព​អា​មេ​រិ​ក​ចំណាយ​យ៉ាងច្រើន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​ជី​ហា​ដ​ឬ​យ៉ាងណា ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្លើយ​ថា ប្រាកដជា​អ​ញ្ចឹ​ង​មែនហើយ ។

ពេល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​បណ្តា​អ្នកកាសែត​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៧ កញ្ញា កន្លង​មកនេះ លោក CLAPPER បាន​ទទួលស្គាល់​រួច​ហើយ​ថា លោក​ពុំ​អាច​ព្យាករណ៍​ពី​ព្រឹត្តិការណ៍​ទាំង​២​នោះ ។ លោក​និយាយ​ថា អ្វី​ដែល​យើង​មើល​ពុំ​ឃើញ​នោះ គឺ​ការ​ប្តេជ្ញា​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ នោះ​គឺជា​បញ្ហា ព្រោះតែ​យើង​មើល​ស្រាល​លើ​អង្គការ​នេះ ហើយ​ជឿជាក់​ខ្លាំង​ពេក លើ​សមត្ថ​ភាព​ប្រយុទ្ធ​របស់​កងទ័ព​អី​ុ​រ៉ា​ក់ ។ ខ្ញុំ​ពុំ​គិតដល់​សោះ ពី​ការ​បាក់ទ័ព​របស់​កងកម្លាំង​សន្តិសុខ​អី​ុ​រ៉ា​ក់​នៅ​ភាគ​ខាងជើង​ប្រទេស៕