ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​​អ៊ុយ​ក្រែន​​​និង​ពួក​ឧទ្ទាម​ស្និទ្ធ​រុស្ស៊ី​រៀប​​ចំ​ដក​កម្លាំង​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​​ខ្សែរណ​សិរ្ស

9 ឆ្នាំ មុន

កងទ័ព​អ៊ុយ​ក្រែ​ន និង​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៨ កញ្ញា បាន​រៀបចំ​ដើម្បី​ដក​កងកម្លាំង​របស់​ពួក​គេ​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​រណ​សិរ្ស ក៏​ប៉ុន្តែ​លក្ខខណ្ឌ​សម្រាប់​បញ្ឈប់​ការ​ប៉ះទង្គិច​គ្នា​ទាំងស្រុង ហាក់​នៅ​ពុំ​ទាន់​បំពេញ​នៅឡើយ ។ ក្រោយ​ពី​អនុស្សរណៈ​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​មីន​ស្ក៍ ប្រទេស​បេឡា​រុស កាលពី​ថ្ងៃ​ទី​២០ កញ្ញា រវាង​ក្រុង​គៀវ ក្រុង​មូ​ស្គូ ពួក​ឧទ្ទាម និង​អង្គការ​ដើម្បី​

កងទ័ព​អ៊ុយ​ក្រែ​ន និង​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៨ កញ្ញា បាន​រៀបចំ​ដើម្បី​ដក​កងកម្លាំង​របស់​ពួក​គេ​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​រណ​សិរ្ស ក៏​ប៉ុន្តែ​លក្ខខណ្ឌ​សម្រាប់​បញ្ឈប់​ការ​ប៉ះទង្គិច​គ្នា​ទាំងស្រុង ហាក់​នៅ​ពុំ​ទាន់​បំពេញ​នៅឡើយ ។ ក្រោយ​ពី​អនុស្សរណៈ​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​មីន​ស្ក៍ ប្រទេស​បេឡា​រុស កាលពី​ថ្ងៃ​ទី​២០ កញ្ញា រវាង​ក្រុង​គៀវ ក្រុង​មូ​ស្គូ ពួក​ឧទ្ទាម និង​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា ភាគី​ប្រយុទ្ធ​គ្នា​ទាំង​២ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា បាន​ព្រមព្រៀង​គ្នា​ពី​ការ​មិន​ផ្ទុះអាវុធ​រយៈពេល​២៤​ម៉ោង​មួយ ដែល​ក្នុងអំឡុងពេល​នោះ​ត្រូវ​មាន​ភាព​ស្ងប់ស្ងាត់​ទាំងស្រុង​មួយ ។

ទោះបី​យ៉ាងណា​ស្នូរ​ផ្ទុះ​នានា ត្រូវ​បាន​ស្តាប់​ឮ​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា វេលា​ម៉ោង​១០ ម៉ោង​ក្នុងស្រុក នៅ​កណ្តាល​ទីក្រុង​ដូ​ណេ​ត​ស្ក៍ ។ សាលាក្រុង​នោះ​រៀបរាប់​កាលពី​រសៀល​ថ្ងៃ​ទី​២៧ កញ្ញា ពី​ជន​ស៊ី​វិល​ម្នាក់​ស្លាប់​ដោយ​គ្រាប់​ផ្លោង​ធ្លាក់​ចំ​ផ្ទះ​មួយ ។ ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា ថា បណ្តា​ក្រុម​ប្រដាប់​អាវុធ​ពុំ​អាច​ត្រួតត្រា​បាន បន្ត​បាញ់ប្រហារ​លើ​ទីតាំង​នានា​របស់​ខ្លួន តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។ កងទ័ព​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា រាយការណ៍​ពី​ទាហាន​ខ្លួន​ម្នាក់​ស្លាប់ រយៈពេល​២៤​ម៉ោង​មុន​នេះ ។

ការ​ប៉ះទង្គិច​គ្នា​ទាំងនោះ​និយាយ​រួម​មក ពុំ​ធំដុំ​ឡើយ​ក្រោយ​ពី​ការ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​កាលពី​ថ្ងៃ​ទី​៥ កញ្ញា នៅ​ទីក្រុង​មីន​ស្ក៍ មក ។ ចាប់តាំងពី​ថ្ងៃ​នោះ​មក ជន​សុ​ី​វិល​និង​ទាហាន​យ៉ាងតិច​៤៤​នាក់​ស្លាប់ ខណៈ​អង្គការសហប្រជាជាតិ​រៀបរាប់​ពី​តុល្យការ​អ្នក​ស្លាប់​ក្នុង​ជម្លោះ​អ៊ុ​ុ​យ​ក្រែ​ន​ពី​ដើម​ខែមេសា​មក ថា​មាន​សរុប​៣.២០០​នាក់ ។ អនុស្សរណៈ​ទីក្រុង​មីន​ស្ក៍ គ្រោង​ដក​បណ្តា​អាវុធ​ធុន​ធ្ងន់ (​កាំភ្លើង​ធំ​ចាប់ពី​ទំហំ​១០០​មី​ល្លី​ម៉ែត្រ​ឡើង​ទៅ​) ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​រណសិរ្ស​យ៉ាងតិច​ចម្ងាយ​១៥​គីឡូម៉ែត្រ ដោយ​បង្កើត​តំបន់ទ្រនាប់​មួយ​មាន​ទទឹង​៣០​គីឡូម៉ែត្រ ។ ការ​ហោះហើរ​ពីលើ​តំបន់​នោះ​ត្រូវ​ហាមឃាត់ ចំណែក​ពួក​យុទ្ធ​ជនបរទេស​ត្រូវ​ចាក​ចេញពី​អ៊ុ​ុ​យ​ក្រែ​ន ។

ឧត្តមសេនីយ៍​រុ​ស្ស៊ី អា​ឡិច​សង់​ដ្រ៍ ឡេ​ត​សូវ ប្រមុខ​អ្នក​ចរចា​ក្រុង​ម៉ូ​ស្គូ និយាយ​ថា បើ​បទ​ឈប់​បាញ់​គ្នា​រយៈពេល​២៤​ម៉ោង​ត្រូវ​សម្រេច​បាន នោះ​ពួក​សង្កេតការណ៍​ដែល​ត្រៀមខ្លួន​រួច​ហើយ ត្រូវ​មក​កាន់​តំបន់ទ្រនាប់ ។ យើង​បាន​រៀបចំ​តំបន់​នានា​សម្រាប់​ពួក​គេ​ធ្វើការ​នៅ​សងខាង​ខ្សែ​រណសិរ្ស ។ប្រសិនបើ​ភាព​ស្ងប់ស្ងាត់​ខាង​យោធា​កើត​មាន​យោធា ផ្ទុយ​ទៅ​វិញ​ដំណោះស្រាយ​នយោបាយ​នៃ​ជម្លោះ​នៅ​តែ​ស្មុគស្មាញ ព្រោះ​ពួក​អ្នក​ទាមទារ​ឯករាជ្យ​ដែល​កាន់កាប់​តំបន់​មួយ​ប្រវែង​១៦០​គីឡូម៉ែត្រ តាម​បណ្តោយ​ព្រំដែន​ជាមួយ​រុ​ស្ស៊ី បាន​បដិសេធ​សម្បទាន​របស់​ក្រុង​គៀវ ផ្តល់​លក្ខន្តិកៈ​ពិសេស​សម្រាប់​តំបន់​ពួក​គេ ។ យោង​តាម​ពួក​អ្នកវិភាគ​ថា តំបន់​នោះ​តំណាង​ឱ្យ​ប្រមាណ​៣% នៃ​ដែនដី​អ៊ុយ​ក្រែ​ន និង​៩%​នៃ​ចំនួន ប្រជាជន​ប្រទេស​នេះ ។

ខាង​ផ្នែក​ការទូត ការ​មិន​ជឿ​ទុកចិត្ត​គ្នា​នៅ​តែ​មាន​ទាំងស្រុង​រវាង​រុ​ស្ស៊ី និង​ពួក​លោក​ខាងលិច ។ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា នៅ​អង្គការសហប្រជាជាតិ​ថា អ៊ុយ​ក្រែ​ន​រង​គ្រោះ​ដោយសារ​នយោបាយ​ក្រ​អើត​ក្រ​ទម​របស់​សហរដ្ឋអាមេរិក ដែល​ជាមួយ​ពួក​អឺរ៉ុប​គាំទ្រ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ កម្ចាត់​ប្រធានាធិបតី​ស្និទ្ធ​រុ​ស្ស៊ី​លោក វិក​ទ័​រ អុ​ី​យ៉ា​នូ​កូ​វីត៕