ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​5​ចំណុច​បើករថយន្ត​កុំឱ្យ​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ

9 ឆ្នាំ មុន

ចំពោះ​អ្នក​ធ្វើ​ដំណើរ​បញ្ហា​កកស្ទះ​ចរាចរណ៍​គឺជា​រឿង​សំខាន់​ហើយ​ក៏​ពុំ​មាន​ក្ដី​លំបាក​ណាមួយ​ជាង​ការ​ជាប់​គាំង​រថយន្ត​អស់​ពេល​ជា​ច្រើន​ម៉ោង​នៅ​លើ​ដងផ្លូវ​នោះ​ឡើយ ។ ដូចនេះ​ដើម្បី​ចៀសវាង​ជួប​ហេតុការណ៍​នេះ​ដែល​រំខាន​ដល់​អារ​ម្ម​ណ៏
ស្រស់ស្រាយ​ក្នុង​ពេល​ធ្វើ​ដំណើរ​សូម​លើកយក​នូវ​គោលការណ៍​មួយ​ចំនួន​មក​អនុវត្ត​ដូច​តទៅ​៖

១- ប្រសិនជា​អាច​បើករថយន្ត​អែប​រក​គន្លង​ផ្លូវ​ផ្សេង ប៉ុន្តែ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ពីព្រោះ​នៅ​លើ​ថ្នល់ជាតិ​រថយន្ត​ទាំងឡាយ​តែង​ប្រើប្រាស់​ល្បឿន​លឿន​ដើម្បី​ជែង​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ ។

២-​ប្រកាន់​យក​គន្លង​ផ្លូវ​ដែល​អ្នក​បើក​ចូល​គឺ​មិន​ត្រូវ​បើក​រំលោភ​លើ​គន្លង​ផ្លូវ​រថយន្ត​ដទៃ​ឬ​ទោចក្រយានយន្ត​ឡើយ ។
៣-​បើកបរ​តាម​ល្បឿន​កំណត់ ។ ប្រសិនបើ​គ្រប់​គ្នា​បើកបរ​តាម​ល្បឿន​ដែល​ច្បាប់​បាន​កំណត់​និង​បញ្ឈប់​ការ​បង្អាក់​ពេលវេលា​នោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​អាច​ត្រូវ​បាន​កាត់​បន្ថយ ។

៤-​ត្រូវ​ដឹង​ពី​ស្ថានភាព​ផ្លូវ​នៅ​ខាង​មុខមុន​ចេញដំណើរ តើ​វា​តែងតែ​ជួប​បញ្ហា​កកស្ទះ​ជា​រឿយ​ៗ​ឬ​យ៉ាងណា ហើយ​គួរ​បើក​វាង​តាម​ផ្លូវ​ណាមួយ​ទើប​ពុំ​ខ្ជះខ្ជាយ​ពេលវេលា ។

៥-​គោរព​ភ្លើង​និង​គំនូស​សញ្ញា​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ​មាន​ពេល​ខ្លះ​លោក​អ្នក​ត្រូវ​គោរព​តាម​ការ​ឱ្យ​សញ្ញា​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ទើប​អាច​រំដោះ​ភាព​កកស្ទះ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ៕

អី​ុ​វ វិ​ចិ​ត្រា
SOKEA 20140928_490_20006
    ​រូប  Chetra 20140928 (    )

កែ ១

 ឦ