ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​រញ្ជួយ​ដី​មួយ​នៅ​ប៉េ​រូ​ស្លា.ប់​8​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា​ថា មនុស្ស​៨​នាក់​ក្នុង​នោះ​មាន​កុមារ​៤​នាក់​បាន​ត្រូវ​ស្លា.ប់ ហើយ​មនុស្ស​៦​នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​រញ្ជួយ​ដី​កម្លាំង​៥,១​វិ​ស្ទ័​រ​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ប៉េ​រូ ។ យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​ប៉េ​រូ​ថា ការ​រញ្ជួយ​ដី​នេះ​កើត​មាន​ក្នុង​ខេត្ត​ប៉ា​រូ​រ៉ូ តំបន់ CUSCO កាលពី​យប់​ថ្ងៃ​ទី​២៧ មក​២៨ កញ្ញា​។ ជន​រង​គ្រោះ​ទាំងអស់​ស្ថិត​ក្នុង​សហគមន៍​មី​

អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា​ថា មនុស្ស​៨​នាក់​ក្នុង​នោះ​មាន​កុមារ​៤​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​៦​នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​រញ្ជួយ​ដី​កម្លាំង​៥,១​វិ​ស្ទ័​រ​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ប៉េ​រូ ។ យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​ប៉េ​រូ​ថា ការ​រញ្ជួយ​ដី​នេះ​កើត​មាន​ក្នុង​ខេត្ត​ប៉ា​រូ​រ៉ូ តំបន់ CUSCO កាលពី​យប់​ថ្ងៃ​ទី​២៧ មក​២៨ កញ្ញា​។ ជន​រង​គ្រោះ​ទាំងអស់​ស្ថិត​ក្នុង​សហគមន៍​មី​ស្កា ដែល​ក្នុង​សហគមន៍​នេះ ផ្ទះ​ប្រមាណ​៦០​ខ្នងរ​លំបាក់ ហើយ​មនុស្ស​ប្រមាណ​ជា​៣០០​នាក់​រង​ការ​ប៉ះពាល់ ។ យោង​តាម​វិទ្យាស្ថាន​ជាតិ​ការពារ​ស៊ី​វិល​ប៉េ​រូ​ថា មនុស្ស​៤​នាក់​ទៀត​នៅ​បាត់​ខ្លួន ហើយ​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​ការ​រុករក ៕