ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុ​ន​ទូរស័ព្ទ BlackBerry ខាតបង់​207​លាន​ដុល្លារ​ក្នុង​ជំនួញ​របស់​ខ្លួន

9 ឆ្នាំ មុន

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យីហោ BlackBerry បាន​ប្រកាស​ពី​ការ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជា​២០៧​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​២ បន្ទាប់​ពី​ការ​ត្រៀមខ្លួន​ប្រជែង​ទីផ្សារ​តាម​រយៈ​ការ​បង្ហាញ​វត្តមាន​ទូរស័ព្ទ​ម៉ូ​ដែល​ចេញ​ថ្មី ។ ក្រុមហ៊ុន​បាន​ថ្លែង​ការ​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​បាត់បង់​ហ៊ុន​២​សេន នៅ​ស​ហក​រដ្ឋ​អា​មេ​រិ​ក ដោយ​ផ្នែក​លើ​ការ​ប្រែប្រួល​នៃ​មូលដ្ឋាន​ចំណូល​៩១៦​លាន​ដុល្លារ ។ ប៉ុន្តែ

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យីហោ BlackBerry បាន​ប្រកាស​ពី​ការ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជា​២០៧​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​២ បន្ទាប់​ពី​ការ​ត្រៀមខ្លួន​ប្រជែង​ទីផ្សារ​តាម​រយៈ​ការ​បង្ហាញ​វត្តមាន​ទូរស័ព្ទ​ម៉ូ​ដែល​ចេញ​ថ្មី ។ ក្រុមហ៊ុន​បាន​ថ្លែង​ការ​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​បាត់បង់​ហ៊ុន​២​សេន នៅ​ស​ហក​រដ្ឋ​អា​មេ​រិ​ក ដោយ​ផ្នែក​លើ​ការ​ប្រែប្រួល​នៃ​មូលដ្ឋាន​ចំណូល​៩១៦​លាន​ដុល្លារ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ការ​ខាតបង់​នេះ​មាន​កម្រិត​តិច​ជាង​បរិមាណ​៩៦៥​លាន​ដុល្លារ កាលពី​ឆ្នាំទៅ ។ អ្នកវិភាគ​រំពឹង​ថា ការ​ខាតបង់​១៥​សេន​នឹង​មាន​អត្រា​ខ្ពស់​ជាង​ការ​លក់​៩៥១​លាន​ដុល្លារ ។

ទោះបីជា​យ៉ាងណា លោក John Chen នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​បង្ហាញ​វត្តមាន​ទូរស័ព្ទ​សេ​៊​រី​ថ្មី​មាន​រូបរាង​បួន​ជ្រុង​អម​ដោយ​អេ​ក្រង់​ធំ​ដែល​គេ​ឱ្យឈ្មោះ​ថា Passport កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ ។ ប៉ុន្តែ​ម៉ូ​ដែល​BlackBerry របស់​ខ្លួន​បាត់បង់​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចាប់តាំងពី​ឆ្នាំ​២០០៧ ក្នុងអំឡុងពេល​នៃ​ការ​បង្ហាញខ្លួន​របស់​ទូរស័ព្ទ Touchscreen (​ចុច​លើ​អេ​ក្រង់​) iPhone របស់​ក្រុមហ៊ុន Apple និង​ការ​ណែនាំ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន​Google កាលពី​ឆ្នាំ​២០០៨៕
               ​