ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​អង់គ្លេស​ម្នាក់​សុំ​លាលែង​ព្រោះ​រូបថត​អាសអាភាស

9 ឆ្នាំ មុន

ជា​ដំណឹង​អាក្រក់​ថ្មី​មួយទៀត​សម្រាប់​គណបក្ស​អភិរក្សនិយម​អង់គ្លេស ។ រដ្ឋមន្ត្រី​សង្គម​សុ​ី​វិល​លោក Brooks Newmark ត្រូវ​បង្ខំចិត្ត​សុំ​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​មក ។មូលហេតុ​នៃ​ការ​សុំ​លាលែង​នេះ ព្រោះតែ​លោក​បាន​បញ្ជូន​រូបថត​សុ​ិ​ច​ស៊ី​បែប​អាសអាភាស​ឱ្យ​ដល់​ស្ត្រី​អ្នកកាសែត​ម្នាក់ ។

លោក Brooks Newmark ថ្លែង​ថា ខ្ញុំ​សម្រេចចិត្ត​សុំ​លា​ចេញពី​តំណែង​រដ្ឋមន្ត្រី​សង្គម​សុ​ី​វិល ព្រោះតែ​ការ​ចេញផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ដោយ​កាសែត Sunday Mirror ។ កាសែត​នោះ​អះអាង​ថា លោក Brooks Newmark អាយុ​៥៦​ឆ្នាំ បាន​បញ្ជូន​រូបថត​មួយ​ចំនួន​មាន​លក្ខណៈ​អាសអាភាស​តាម​រយៈ​អ្នកកាសែត​ឯករាជ្យ​ម្នាក់​ផ្ញើ​ទៅ​ឱ្យ​ស្ត្រី​អ្នកកាសែត​ម្នាក់ ដែល​មាន​សមានចិត្ត​ចំពោះ​នយោបាយ ។

ក្នុង​កិច្ច​សន្ទនា​ឯកជន​មួយ​តាម​បណ្តាញ​សង្គម លោក Brooks Newmark បាន​បញ្ជូន​ជា​ពិសេស​នូវ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​អាក្រាត​របស់​លោក ។ នេះ​ជា​រឿងអាស្រូវ​ទី​២ រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​របស់​មនុស្ស​សំខាន់​នៃ​គណបក្ស​អភិរក្សនិយម បន្ទាប់​ពី​ការ​ដើរ​ចេញ​របស់​សមាជិក​សភា​ខ្លួន​ម្នាក់ ទៅ​ចូល​ក្នុង​គណបក្ស UKIP ។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ដា​វី​ដ កា​មឺ​រ៉ូ​ន បាន​យល់​ស្រប​តាម​ការ​សុំ​លាលែង​របស់​លោក Brooks Newmark ៕