ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអនាថា​មាន​មន្ត​ស្នេហ៍​ទាក់ទង​បាន​ស្រី​ស្នេហ៍​ច្រើន​នាក់

9 ឆ្នាំ មុន

សារព័ត៌មាន «​ដឺ​មេត្រូ​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា យុវជន​ឈ្មោះ​ចូ អាយុ​២៦​ឆ្នាំ ទោះបីជា​ជនអនាថា ប៉ុន្តែ​មាន​មន្ត​ស្នេហ៍ អាច​ទាក់ទង​បាន​នារី​ជា​ច្រើន​នាក់​មក​ធ្វើ​ជា​គូស្នេហ៍ ។

សារព័ត៌មាន «​ដឺ​មេត្រូ​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា យុវជន​ឈ្មោះ​ចូ អាយុ​២៦​ឆ្នាំ ទោះបីជា​ជនអនាថា ប៉ុន្តែ​មាន​មន្ត​ស្នេហ៍ អាច​ទាក់ទង​បាន​នារី​ជា​ច្រើន​នាក់​មក​ធ្វើ​ជា​គូស្នេហ៍ ។

ជីវិត​របស់​ចូ ជា​ទូទៅ​ត្រូវ​ស៊ូទ្រាំ​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ញូ​វ​យ៉​ក ព្រោះ​គេ​គ្មាន​ផ្ទះសម្បែង​ទេ ប៉ុន្តែ​មាន​ពេល​ខ្លះ​គេ​មានសំណាង​បាន​ដេក​នៅផ្ទះ​របស់​នារី​ដែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​គេ ។ ពេល​នារី​ណា​ម្នាក់​ពេញចិត្ត​ចូ ក៏​ផ្តល់​ឱកាស​ឱ្យ​រូបគេ​ទៅ​ដេក​នៅផ្ទះ​របស់​នាង ។ ចូ និយាយ​ថា ក្រុង​ញូ​វ​យ៉​ក មាន​ពលរដ្ឋ​ច្រើន​ដល់​ទៅ​៨​លាន​នាក់ ដូច្នេះ​រូបគេ​ា​យ​ស្រួល​ក្នុង​ការ​ស្វែងរក​នារី​ធ្វើ​ជា​គូស្នេហ៍ ។

ចំពោះ​វិធីសាស្ត្រ​ក្នុង​ការ​ទាក់ទង ស្រី​ៗ ចូ និយាយ​ថា «​ខ្ញុំ​តែងតែ​និយាយ​ពាក្យ​ផ្អែមល្ហែម​ដាក់​នាង​ថា «​ខ្ញុំ​ស្រឡាញ់​អូន​ណាស់ និង​ចង់​រៀប​ការ​ជាមួយ​អូន​» ។ ត្រង់​ចំណុច​នេះ​ធ្វើ​ឱ្យ ស្រី​ៗ​លង់​ស្នេហ៍​លើ​រូប​ខ្ញុំ ។ ពេល​នារី​ណា​ពេញចិត្ត​ខ្ញុំ​ហើយ​ក៏​នាំ​ខ្ញុំ​ទៅ​ផ្ទះ​នាង ហើយ​រៀបចំ​អាហារ​ឆ្ងាញ់​ទទួល ព្រមទាំង​មាន​ស្រា​ផឹក​ទៀត​ផង ។ ពេល​នោះ​ខ្ញុំ​ហាក់​មិនមែន​ជា​ជនអនាថា​ទេ តែ​ប្រៀប​ដូច​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​» ។

ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ចូ​ត្រូវ​ស្វែងរក​ចំណីអាហារ​នៅ​តាម​ហាង​ដែល​ឃោសនា​ចែក​ជូន​អាហារ​ដោយ​ឥត​គិតថ្លៃ ។ គ្មាន​ផ្ទះសម្បែង ដូច្នេះ​ចូ ត្រូវ​ដេក​នៅ​លើ​ក្រដាស​រឹង​តាម​ចិញ្ចើម​ផ្លូវ ។ ចំពោះ​ប្រាក់​បាន​ទទួល​ពី​ការ​បរិច្ចាគ​របស់​សប្បុរសជន យុវជន​អនាថា​រូប​នេះ​យក​ទៅ​ចំណាយ​លើ​ការ​លាង​សម្អាត​រាង​កាយ មិន​ទុក​ខ្លួនប្រាណ​គេ​ឱ្យ​គគ្រិច​ដូច​ជនអនាថា​ទូទៅ​ទេ ។

នៅ​វេលា​ម៉ោង​៧​ព្រឹក ពេល​មាន​នារី​ណា​ម្នាក់​ទៅ​ដាស់​ចូ​ឱ្យ​ក្រោក​ដោយ​និយាយ​ថា «​ហេតុ​អ្វី​បានជា​ដេក​នៅ​លើ​ផ្លូវ សូម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ​» គឺជា​ពេល​ដែល​យុវជន​អនាថា ដឹង​ថា យប់​នេះ​រូបគេ​នឹង​មានសំណាង​ល្អ​បាន​អាហារ​ឆ្ងាញ់ និង​ដេក​នៅ​កន្លែង​ល្អ​ហើយ ។

ចូ​ត្រូវ​ម្តាយ​បណ្តេញ​ចេញពីផ្ទះ ព្រោះតែ​ញៀន​ថ្នាំ ។ ទោះបី​ជីវិត​ធ្លាក់​ក្នុង​ស្ថានភាព​ជា​ជនអនាថា​ក្តី តែ​ចូ​មិនតូច​ចិត្ត​ទេ ។ ទោះជា​យ៉ាងណា​ក្តី យុវជន​អនាថា​រូប​នេះ​ណែនាំ​ដល់​អ្នក​ផ្សេង​កុំឱ្យ​យកតម្រាប់​តាម​រូបគេ ៕