ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​អេ​បូ​ឡា​សម្លា.ប់​មនុស្ស​ជាង​3.000​នាក់​ហើយ

9 ឆ្នាំ មុន

តុល្យការ​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា លាតត្រដាង​ថា វីរុស​អេ​បូ​ឡា​បាន​សម្លា.ប់​មនុស្ស​ដល់​លើស​ពី​៣.០០០​នាក់​ហើយ គឺ​ជិត​ពាក់កណ្តាល​នៃ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​ប្រមាណ​ជា​៦.៥០០​នាក់ ។

តុល្យការ​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា លាតត្រដាង​ថា វីរុស​អេ​បូ​ឡា​បាន​សម្លាប់​មនុស្ស​ដល់​លើស​ពី​៣.០០០​នាក់​ហើយ គឺ​ជិត​ពាក់កណ្តាល​នៃ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​ប្រមាណ​ជា​៦.៥០០​នាក់ ។

យោង​តាម​តុល្យការ​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​២៣ កញ្ញា​ថា សរុប​មនុស្ស​៣.០៩៣​នាក់​ស្លាប់​ក្នុង​ចំណោម​អ្នកជំងឺ​អេ​បូ​ឡា​៦.៥៧៤​នាក់ ដែល​ជំរឿន​ឃើញ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​៥​។ តុល្យការ​លើក​មុន​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២១ កញ្ញា រៀបរាប់​ពី​មនុស្ស​ស្លាប់​២.៩១៧​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​អេ​បូ​ឡា​៦.២៦៣​នាក់ ។ ជំងឺ​នេះ​មាន​អត្រា​អ្នក​ស្លាប់​ប្រមាណ​ជា​៧០% ។

ការ​ចេញផ្សាយ​តុល្យការ​ថ្មី​នេះ​ធ្វើ​ឡើង​ខណៈ​ប្រទេស​សេណា​ហ្គា​ល់​បាន​បើក​ច្រក​អាកាស​មនុស្សធម៌​មួយ​សម្រាប់​ការ​បញ្ជូន​ជំនួយ​មក​កាន់​ប្រទេស​៣ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ក្រោយ​ពី​បិទ​ព្រំដែន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២១ សីហា ។

កាលពី​ថ្ងៃ​ទី​១ កញ្ញា ប្រទេស​កូត​ឌី​វ័​រដែ​ល​ពុំ​ទាន់​រង​ការ​ប៉ះពាល់​ដោយ​វីរុស​អេ​បូ​ឡា​នោះ​ធ្លាប់​ប្រកាស​ពី​ការ​បើក​ច្រក​មនុស្សធម៌​ជាមួយ​ប្រទេស​ហ្គី​ណេ និង​លី​បេ​រី​យ៉ា តែ​ដោយនៅ​រក្សា​ទុក​ការ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ទាំង​ពីរ​នេះ ៕