ដំណឹងពិសេសប្រចាំសហស្សវត្សរ៍ថ្មី ដេញថ្លៃស្រីគ្រប់លក្ខណ៍ កញ្ញា នួន នាងលំអង ចាប់ផ្ដើមពី១លានដុល្លារឡើង
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី២៩ ខែមេសា ឆ្នាំ២០១០ ម៉ោង ០៩:៣៣
កោះសន្តិភាព
កញ្ញានួន នាងលំអង
កញ្ញា នួន នាងលំអង ជានារីដែលមានរូបសម្បត្ដិល្អ មកពីត្រកូលអភិជន-មានលក្ខណៈកបកល្យាណី ជាស្ដ្រីមេផ្ទះសម័យថ្មី-មានចំណេះដឹងខ្ពស់ បញ្ចប់ការសិក្សានៅបរទេស យល់ដឹងជ្រៅជ្រះពីសិល្បៈ ដូរតន្ដ្រី ចំរៀងសម័យបុរាណ-ចាប់កំណើត ក្នុងត្រកូលខ្ពង់ខ្ពស់ មានកិត្ដិយសមានអ្នកស្ដីដណ្ដឹងច្រើន គ្រប់មជ្ឈដ្ឋានធ្វើឱ្យលោកជំទាវ នួន វរនាថ ពិបាកក្នុងការសំរេចចិត្ដថា ត្រូវលើកឱ្យអ្នកណាម្នាក់ ហេតុដូច្នេះ ទើបសំរេចដាក់ដេញថ្លៃក្នុងគោលបំណងយកថវិកាហាសិបភាគរយ (៥០%) ដើម្បីធ្វើវិភាគទានដល់មូលនិធិកុមារកំព្រា និងចាស់ជរាកម្ពុជា ។
លក្ខខណ្ឌនៃការដេញថ្លៃ ៖
អ្នកដេញថ្លៃត្រូវមានឋានៈជាអភិជន មានកេរ្ដិ៍ឈ្មោះល្អក្នុងសង្គម ជាបុរសនៅលីវ (កម្លោះ ឬពោះម៉ាយ) ត្រូវយកធ្វើជាឧត្ដមភរិយាតែម្នាក់គត់ ។
តំលៃដេញថ្លៃចាប់ផ្ដើមពី១លានដុល្លារឡើងទៅ ចំណែកព័ត៌មានលំអិតសូមមេត្ដាទាក់ទងទូរស័ព្ទលេខ ០១២ ៨០២ ៧៣៨ ។ Email : sambath_art@yahoo.com
* (អត្ដបទសំរង់ចេញពីទំព័រសំរាប់ថតខ្សែភាពយន្ដ)