ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីពីរនាក់​ត្រូវ​ជន​សង្ស័យ​ឆក់​យក​ទូរសព័្ទដៃម៉ាក​ iPhone 5 មួយ​គ្រឿង​​ជិះគេច​ខ្លួន​ដោយ​សុវត្តិ​ភាព​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ផ្លូវ​ត្រូវ​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​យក​ទូរស័ព្ទដៃ​ម៉ាក​ iPhone 5 មួយ​គ្រឿង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​រលាត់ដៃជើងទាំង​ពីរ​នាក់​ ហើយ​ជនសង្ស័យ​ដណ្តើមបាន​ទូរស័ព្ទ​ពីជនរងគ្រោះរួចជិះ​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង​១០​នាទីយប់ថ្ងៃ​ទី ២៦ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​វត្តលង្កាតាម​ផ្លូវ​ព្រះ​សីហនុ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​​នារី​រង​គ្រោះ​ពីរនាក់​បាន​ជិះ​ម៉ូតូ​ស្គុបពី មួយ​គ្រឿង តាម​ផ្លូវ​ព្រះសីហនុ ក្នុង​ទិសដៅ​ពី​លិច​ទៅ កើត​ខណៈមក​ដល់​ចំណុច​កើត​ហេតុ​នារី​រង​គ្រោះ​បាន​លើក​យ​ក​ទូរស័ព្ទ​ម៉ាក​  iPhone 5  មក​និយាយ​ពេល​នោះក៏មាន​ជន​សង្ស័យ​ជិះ​ម៉ូតូ​ស៊ូយ​ស៊ូគី​និច មក​ឆក់​ទូរ​ស័ព្ទ​ពីនារីរ​ង​គ្រោះ​បណ្តាល​ឱ្យ​​នារី​រង​គ្រោះ​ដួល​ម៉ូតូ​រលាត់ដៃជើង​ ហើយ​ទូរស័ព្ទ​បាន​ខ្ទាត​ចេញ​ពីដៃនារីរង​គ្រោះ​ ស្រប​​ពេល​នោះ​ក៏មាន​ជន​សង្ស័យ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ មក​ដណ្តើម​យក​បាន​ទូរស័ព្ទ​របស់​នារីរង​គ្រោះ​រួច​ជិះ​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព ។

គួរបញ្ជាក់ថា​មូលដ្ឋាន​កើត​ហេតុ​ខាង​លើ​នេះ​គឺតែង​តែ​កើត​មាន​ករណី​ឆក់​ជាញឹក​ញាប់ហើយ​ក្រោយពេល​កើត​ហេតុ​គឺពុំឃើញ​មាន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នោះ​ទេ​គឺឃើញ​តែជន​បរទេស​អង្គុយ​រិតប្រេង​ឱ្យ​នារីរង​គ្រោះ​ទាំង​ពីរ​នាក់ ។