ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សម្ពោធអាង​​ចំរោះ​ទឹក​ការពារ​បរិស្ថាន​ទឹក​សមុទ្រ​អំណោយក្រុមហ៊ុន​សុខាអូតែល

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី១២ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៧:២៦

សម្ពោធអាង​​ចំរោះ​ទឹក​ការពារ​បរិស្ថាន​ទឹក​សមុទ្រ អាង​​ចំរោះ​ទឹក​ អាង​ចំរោះ​ទឹក​ស្អាត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​២​ធ្នូ

តាសោម

សម្ពោធអាង​​ចំរោះ​ទឹក​ការពារ​បរិស្ថាន​ទឹក​សមុទ្រ

ខេត្ត​ព្រះ​សីហនុ​ ៖ សមិទ្ធផល​ជាច្រើន​បាន​និង​កំពុង​រីក​ដុះដាល​នៅ​គ្រប់​ទីកន្លែង​គួរ​ឱ្យ​ចាប់​​​អារម្មណ៍​នៅ​លើ​ទឹក​ដី​ទេសចរណ៍​មាត់​សមុទ្រ​នៃ​ខេត្ត​ព្រះ​សីហនុ​ ។ អាង​ចំរោះ​ទឹក​ស្អាត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​២​ធ្នូ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់លេខ៤ ក្រុង​ព្រះ​សីហនុ ជា​សមិទ្ធផល​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ជាច្រើន​ ត្រូវ​បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា​ ​ក្រោម​ការ​អញ្ជើញ​​​ចូលរួម​ពី​លោក​អភិបាល​ខេត្ត​ ស្បោង​ សារ៉ាត់ និង​អ្នក​ឧកញ៉ា សុខ​ គង់ ប្រធាន​ក្រុម​ហ៊ុន​សូគីម៉ិច ​និង​ក្រុម​ហ៊ុន​​សុខា​អូតែល​ ព្រមទាំង​មន្ត្រី​រាជការ​ និង​ប្រជា​ពល​រដ្ឋ​​ជាច្រើន​រូប​ទៀត​​ ។ នៅ​ក្នុង​ឱកាស​នោះ​លោក ​ណុប​ ឈាង ប្រធាន​មន្ទីរ​គមនាគមន៍​ខេត្តព្រះ​សីហនុ បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះ​ក្បាយ​ពាក់​ពន្ធ័​ទៅ​នឹង​អាង​ចំរោះ​ទឹក​ស្អាត​ដែល​ទើប​សាង​សង់​ថ្មី​នេះ​ ។​ លោក​ ហ៊ី ហេង អគ្គ​នាយក​រង​​ក្រុម​ហ៊ុន​សុខាអូតែល បាន​ថ្លែង​ឱ្យ​ដឹងថា ដោយមាន​​ការ​ពិនិត្យ​​ឃើ​ញក្នុង​រយៈ​ពេល​កន្លង​មក​ ជាពិសេស នា​រដូវ​ភ្លៀង​​មាន​កាក​សំណល់រាវ​ជាច្រើន​លាយឡំ​ជាមួយ​ភក់​ និង​សំរាមបាន​ហូរ​មកពី​តំបន់​ជាច្រើន​នៅ​ក្នុង​ទី​រួម​ខេត្ត​ ចាក់​ចូល​ទៅ​​ក្នុង​អូរ ហើយ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ ។

ប្រការ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​យ៉ាងធ្ងន់​ធ្ងរ​​ដល់​បរិស្ថាន​ធម្ម​ជាតិ​ សោភ័ណ​ភាព​​ ការ​ស្នាក់​នៅ​ ការ​កំសានុ្ត​របស់​ភ្ញៀវ​ទេស​ចរ ​និង​មុខ​មាត់​របស់​ខេត្ត​ព្រះ​សីហនុ​​ទើប​ក្រុម​ហ៊ុន​សុខា​អូ​តែល បាន​រៀប​ចំ​អភិវឌ្ឍន៍​ការ​បង្ហូរ​ទឹក​កាក​សំណល់​ពីទីរួម​ខេត្ត​ ដោយ​បាន​សាងសង់​ជា​អាង​ចំរោះ​ទឹក​ ​កាក​សំណល់​មួយ​កន្លែង​ដើម្បី​កាត់​បន្ថយ​ក្លិន​ស្អុយ​សំរាម និង​ការ​បំពុល​បរិស្ថាន​ទៅក្នុង​សមុទ្រ​ ។ លោក​បន្ត​ទៀត​ថា នេះ​ជាលើក​ទី២​ហើយ​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​សុខាអូតែល បាន​ជួយ​ជួស​ជុល​ផ្លូវ​ក្រាល​កៅស៊ូ​និង​ដាក់​បង្គោល​ភ្លើង​តាម​វិថី​២​ធ្នូ​ អស់​ទឹក​ប្រាក់​ប្រមាណ​៣០០.០០០ដុល្លារ ហើយ​នៅ​ថ្ងៃ​នេះ ​ក្រុម​ហ៊ុន​​សូគីម៉ិច​​ និង​សុខា​អូតែល បាន​ធ្វើ​ការ​ប្រគល់​សមិទ្ធផល​​ថ្មី​មួយ​ទៀត​ជូន​សាលា​ខេត្ត​ព្រះ​សីហនុ​ ដែល​មាន​ទឹក​ប្រាក់​ស្មើ​២៩១.៩១១​ដុល្លារ ​(ម្ភៃ​ប្រាំ​បួន​ម៉ឺនមួយ​ពាន់​ប្រាំ​បួន​រយ​ដប់​មួយដុល្លារ​) ​ពាក់​ពន្ធ័​ទៅ​នឹង​ការ​​សាង​​សង់​​​អាង​​ចំរោះ​ទឹក​ស្អាត​នេះ​លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា អាង​ចំរោះ​ទឹក​ស្អាត​មួយ​នេះ​បាន​ចាប់​កសាង​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១០ ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១០ ។​លោក​ស្បោង​ សារ៉ាត់ អភិបាលខេត្ត​ព្រះ​សីហនុ បាន​ធ្វើ​សេចក្តី​​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ឧកញ៉ា​សុខ​ គង់ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ការ​កសាង​​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជាច្រើន​កន្លងមក​ ជាក់​ស្តែង ដូចជា​សមិទ្ធផល​នៅ​ថ្ងៃ​នេះ​ជា​ដើម ។​ ឆ្លៀត​ក្នុង​ឱកាសនោះ​ដែរអ្នក​ឧកញ៉ា សុខ​ គង់ បាន​ធ្វើ​ការ​ចែក​អំណោយ​ដល់​ប្រជា​​ពល​រដ្ឋ​ចំនួន​២០០​នាក់​មកពី​៣​សង្កាត់​ ដែល​ក្នុង​ម្នាក់​ៗ​ទទួល​បាន​​សារុងចំនួន១ផង​ដែរ​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd