ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលបុ៉ស្តិ៍រ​ដ្ឋបាលផ្សារថ្មី២​ឃាត់ខ្លួនជន​សង្ស័យលួចមូ៉​តូម្នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​សហការ​ជា​មួយ​ម្ចាស់​ម៉ូតូ​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី២​ បន្ទាប់​ពី​ជន​នោះ​ធ្វើ​សកម្មភាព​លួច​កាច់​សោ.ក​យក​ម៉ូតូ​មួយ​គ្រឿង​ដែល​ម្ចាស់​ម៉ូ​តូ​ចត​ទុកភ្លេច​ដក​សោ​ចេញ កាល​ពីវេលា​ម៉ោង១១​និង៣០ ​នាទីថ្ងៃ​ទី២៥ ​ខែកញ្ញា ​ឆ្នាំ២០១៤ ​ស្ថិតនៅ​មុខហា​ង

រាជធានី​ភ្នំពេញ ៖  ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​សហការ​ជា​មួយ​ម្ចាស់​ម៉ូតូ​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី២​ បន្ទាប់​ពី​ជន​នោះ​ធ្វើ​សកម្មភាព​លួច​កាច់​សោ.ក​យក​ម៉ូតូ​មួយ​គ្រឿង​ដែល​ម្ចាស់​ម៉ូ​តូ​ចត​ទុកភ្លេច​ដក​សោ​ចេញ កាល​ពីវេលា​ម៉ោង១១​និង៣០ ​នាទីថ្ងៃ​ទី២៥ ​ខែកញ្ញា ​ឆ្នាំ២០១៤ ​ស្ថិតនៅ​មុខហា​ង កាត់​សក់ផ្ទះ​លេខ៤៥​ ផ្លូវក​ម្ពុជា​ក្រោម ​សង្កាត់​ផ្សា​រថ្មីទី២ ​ខណ្ឌ​ដូនពេញ​ ។

នគរ​បាលប៉ុ​ស្តិ៍រដ្ឋបា​លផ្សារ​ថ្មី២​បាន​ឲ្យដឹង​ថា ​ជន​សង្ស័យ​ឈ្មោះ​ ឌឹម ​ថា ​ភេ​ទប្រុស ​អាយុ១៧​ឆ្នាំ មុខ​របរ​និង​ស្នាក់​នៅ​មិនពិត​ប្រាកដ​ ។ ​យោង​តាមពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ​យ៉ែត ​សុខគា ​ភេទស្រី ​អាយុ៣​៧ឆ្នាំ មុខ​របរ​ជាង​កាត់​សក់ ​ស្នាក់នៅ​សង្កាត់​បឹងទំ​ពុន ​ខណ្ឌ​មានជ័យ​មាន ​ស្រុក​កំណើត​ភូមិថ្មី ​ឃុំថ្មី ស្រុក​កណ្ដាល​ស្ទឹង ​ខេត្តកណ្តាល ​បាន​ឲ្យដឹងថា​មុនពេល​កើត​ហេតុស្រ្តី​រងគ្រោះ​បាន​ចតម៉ូ​តូម៉ា​ក ស្គុ​ប​ពី​ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេ​ខភ្នំពេញ ​១AP-​៩៤៩៩ ដែល​ចត​ទុក​នៅ​នឹង​មុខ​ហាង​កាត់​សក់​កន្លែង​កើត​ហេតុ​ខាង​លើ​ដោយ​​ភ្លេចដក​សោចេញ​ពីម៉ូតូ ពេលនោះ​ជនសង្ស័យក៏​ធ្វើសក​ម្មភាព​លួចយ​កម៉ូ​តូនោះ​ក៏ប៉ុន្តែ​ម៉ូតូដេរ​មិន​ឆេះ ក៏ត្រូវ​ម្ចាស់​ម៉ូតូឃើញ​ទាន់បាន​ស្រែក​ផ្អើល​ឆោ​ឡោ ក៏ត្រូវ​សមត្ថកិច្ច​នៅ​ប្រចាំ​គោល​ដៅ​នោះ​ចាប់​នាំខ្លួន​ទៅន​គរ​បាលប៉ុ​ស្តិ៍រដ្ឋបា​លផ្សារថ្មី​ទី២ដើម្បី​សាកសួរ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះ​អាសន្ន នៅ​អធិកា​រ​ដ្ឋាននគរបាល​ខណ្ឌដូន​ពេញ ។