ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះតេជគុណ​មួយអង្គដួលសន្លប់ពេលកំពុ​ងរាប់បាត្រក្នុងថ្ងៃភ្ជុំធំ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ព្រះតេជគុណ​មិនស្គាល់ព្រះនាមមួយ​ព្រះអង្គព្រះជន្មជិត២០វស្សា ​បានកើតមានអាការៈវិលមុខរួចដួលសន្លប់ ខណៈពុទ្ឋបរិស័ទ​និងប្រជាពលរដ្ឋ​កំពុងរាប់បាត្រ ។

ហេតុការណ៍នេះ​ បានកើតឡើង​កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ​កញ្ញា​ ២០១៤ ​នៅវត្តកែវមុន្នីរង្សី ​ស្ថិតនៅក្នុងភូមិអង្គរបាន​ ឃុំអង្គរបាន​ ស្រុកកងមាស ​។ ភ្លាមៗបន្ទាប់ពីដួលសន្លប់​ ត្រូវបានអាជ្ញាធរមូលដ្ឋាន​​និងពុទ្ឋបរិស័ទ​ជួយ​បញ្ជូនទៅ​សង្គ្រោះទាន់ពេលវេលា​រួចផុត​ពីគ្រោះថ្នាក់​ដល់ជីវិត​ ។

តាមការសន្និដ្ឋាន​របស់សមត្ថកិច្ច និងប្រជាពលរដ្ឋ ​ការណ៍​ដែលព្រះតេជគុណអង្គនេះ​​ខ្យល់គដួលសន្លប់​ដោយសារត្រូវកម្តៅថ្ងៃខ្លំាង​ គួបផ្សំនឹងប្រជាពលរដ្ឋ​និងពុទ្ឋបរិស័ទ​ច្រើនអំឡុងពេលរាប់បាត្រនោះ ។