ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គីភ័យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ក្នុង​ថ្ងៃ​ភ្ជុំធំ​សង្ស័យ​បង្ក​ឡើង​ដោយ​​ភ្លើង​ធួប​​ទៀន​​ច្រើន​​ជាង​​ទុស្សេ​ខ្សែ​​ភ្លើង

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ​អគ្គីភ័យ​ដែល​គេ​សង្ស័យ​បង្ក​ឡើង​ដោយ​សារ​ភ្លើង​ធួប​និងទៀន ​បាន​ឆាប​ឆេះ​ទាំង​ផ្ទះ​ទាំង​ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់​ កាល​ពី​វេលា​ម៉ោង១០​និង​៤០នាទី ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកញ្ញា​​ នៅ​ភូមិ​សំរោង​ក្នុង ​ឃុំសំរោង​ក្នុង ​ស្រុកឯកភ្នំ

ខេត្តបាត់ដំបង ​៖ ​អគ្គីភ័យ​ដែល​គេ​សង្ស័យ​បង្ក​ឡើង​ដោយ​សារ​ភ្លើង​ធួប​និងទៀន ​បាន​ឆាប​ឆេះ​ទាំង​ផ្ទះ​ទាំង​ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់​ កាល​ពី​វេលា​ម៉ោង១០​និង​៤០នាទី ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកញ្ញា​​ នៅ​ភូមិ​សំរោង​ក្នុង ​ឃុំសំរោង​ក្នុង ​ស្រុកឯកភ្នំ ​គ្រា​ដែល​ដុត​សែន​ដូន​តាទុក​ចោល​នៅ​លើផ្ទះ​ក្នុង​ថ្ងៃភ្ជុំ​បិណ្ឌ​ធំ ​ហើយ​នាំ​គ្នា​ទៅ​វត្ត​អស់ ​តែ​ប្រភព​ខ្លះ​ថា ​បណ្ដាល​មកពី​ទុស្សេ​ខ្សែ​ភ្លើង​។

​លោក​គឹម ប៊ុនធឿន ​នាយកា​រិយាល័យ ​បង្ការ-ពន្លត់​អគ្គីភ័យ បា​ន​ឲ្យ​ដឹង​ថា ​អគ្គីភ័យ​នេះ ​កើត​ឡើង​ចំ​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ ​ខណៈពេល​ម្ចាស់​ផ្ទះ​ចេញ​ទៅវត្ត​អស់ ​។ លំ​នៅឋាន​ដែល​ត្រូវ​អគ្គីភ័យ​ឆេះ​អស់​គ្មាន​សល់​នោះ មាន​ទំហំ៩m គុណ ១៣.m ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង​ ដែល​ម្ចាស់​ផ្ទះ​ឈ្មោះ ​អ៊ុំ រស្មី ​ភេទស្រី ​អាយុ​៥៣ឆ្នាំ​។ លោក​គឹម ប៊ុនធឿន ​បានស្រង់​សំដី​ស្រ្តី​ម្ចាស់​ផ្ទះ​ដែល​បាន​អះអាងថា ​អគ្គីភ័យ​នេះបង្ក​ឡើង​ ដោយ​សារការ​ទុស្សេ​ខ្សែ​ភ្លើង​ ពេល​ពួក​គាត់​នាំគ្នា​ទៅវត្តអស់ ​តែខ្លះថា ​បង្កឡើង​ដោយសារ​ភ្លើងទៀន​ធួបដែលដុត​ទុកចោលលើផ្ទះ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព