ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បាត់​មុខ៤ឆ្នាំ ​ខៀវ សុខារ៉ាវី​ វិលចូលសិល្បៈវិញ

9 ឆ្នាំ មុន

រាជធានី​ផ្នំពេញ ៖ តារាសម្តែង​សម្រស់​ផូរផង់សាច់ស​អ្នកនាង​ ខៀវ សុខារ៉ាវី ​ដែលបាន​បាត់មុខអស់មួយរយៈធំ ក្រោយ​លេចឮ ថា​មានស្នេហា​ជាមួយ​ពោះម៉ាយផ្កាយ២​ បានសម្រេចចិត្តវិលចូល សិល្បៈឡើងវិញ​ហើយ ​ដើម្បី​បង្ហាញ​ស្នាដៃ នៅលើអាជីពដែល​ធ្លាប់លេច​មុខ​មាត់​ប្រកបដោយសំឡេងគាំទ្រ ។​​ ​ តារាសម្តែងរូបនេះ ថែម​ទាំងបានធ្វើសន្និសីទកាសែត​ថែមទៀតផង

រាជធានី​ផ្នំពេញ ៖ តារាសម្តែង​សម្រស់​ផូរផង់សាច់ស​អ្នកនាង​ ខៀវ សុខារ៉ាវី ​ដែលបាន​បាត់មុខអស់មួយរយៈធំ ក្រោយ​លេចឮ ថា​មានស្នេហា​ជាមួយ​ពោះម៉ាយផ្កាយ២​ បានសម្រេចចិត្តវិលចូល សិល្បៈឡើងវិញ​ហើយ ​ដើម្បី​បង្ហាញ​ស្នាដៃ នៅលើអាជីពដែល​ធ្លាប់លេច​មុខ​មាត់​ប្រកបដោយសំឡេងគាំទ្រ ។​​ ​ តារាសម្តែងរូបនេះ ថែម​ទាំងបានធ្វើសន្និសីទកាសែត​ថែមទៀតផង កាលពីពេល ថ្មីៗនេះ ​នៅក្នុងសណ្ឋាគារ​ឡឺរ៉ូយាល់ នៃ​រាជធានីភ្នំពេញ ។

គ្រាន់តែប្រកាស​ឡើង ប​ង្ហាញស្នាដៃសិល្បៈ ដូ​​ចពីមុនភ្លាម អតីតតារាសម្តែង ដែលមុនពេលលាក់មុខ មានស្នេ​ហា​យ៉ាង​ជ្រាលជ្រៅ ជាមួយ​លោកស៊ុ ​បាន សម្រេចចិត្តលាតត្រដាងនូវរឿងរ៉ាវ ជា ច្រើន ជុំ​វិញជីវិតផ្ទាល់ខ្លួន នា​អំឡុងពេលឃ្លាតឆ្ងាយពីវិថីសិល្បៈ ទីដែលធ្លាប់ទទួលបានប្រជា​ប្រិយភាព ។​ មានរឿងរ៉ាវ ផ្ទាល់ខ្លួនមួយចំនួនខ្លះ សុខារ៉ាវី នៅមិនទាន់ហ៊ានបើកកកាយជូន អ្នកគាំទ្រពិតមែន តែក៍អាចបញ្ចាក់ថា​ បញ្ហាស្ទើរតែអស់នៅ​ពីក្រោយខ្នង នៃពេលលាក់មុខ តារាសម្តែងសាច់សរូបនេះ ព្រមលើកមកនិយាយ នាពេលធ្វើសន្និសីទកា​សែត ប្រកាសមកកាន់ អាជីពសិល្បៈវិញ ។

​ខៀវ សុខារ៉ាវី ដែលគ្រង​នូវឈុតសំលៀកបំពាក់​រ៉ូបខៀវ សំពត់ខ្លី ​រំលេចគល់ភ្លៅ បញ្ចេញ​សាច់សរលោង ​និងមា​នទឹកមុខ​ញញឹម​ស្រស់មើលទៅមិនដឹងថា​មានកូន​បានរៀបរ៉ាប់ថា ​« អំឡុង នាងបាត់​មុខពីសិល្បៈ ​អស់ពេលជិត៤ឆ្នាំមក ពីនាងមានកូនប្រុសម្នាក់ ។ ពេលសម្រាលកូនហើយ បានមួយឆ្នាំ ឬ២ឆ្នាំ អត់បានគិតមកវិលចូលសិល្បៈវិញ មកពេលរវល់រកស៊ីមុខជំនួញផ្ទាល់ ខ្លួនដោយ​បើកជា​កន្លែងស្ប៉ា និងភោជនីយដ្ឋានមានឈ្មោះថា​ (ផ្កា​ឈូក) ដែលមានទីតាំងនៅតាមជួរមាត់ទន្លេ » ។​​ សុខារ៉ាវី បានបដិសេធ មិនទាន់អាចនិយាយពីតួនាទីស្វាមី និងមុខមាត់ពិត របស់ស្វាមី​បាននាពេលនេះ ឡើយ​បើទោះ ជា​មានការចោទសួរពីអ្នកសារព័ត៌មានក៍ដោយ នាងថ្លែងថា « ឥឡូវពេលនេះនាងអត់អាចនិយាយបានទេ​ អ្វីដែលនាង​ចង់ប្រាប់នោះ គឺការវិល ត្រឡប់មកវិញ ជាមួយសិ​ល្បៈដោយ​មិនចង់មានសំនួរអ្វីដែលគិតថា​ពិបាកក្នុងការឆ្លើយ ចាំដល់ពេលនាងនឹងប្រាប់ពីអត្តសញ្ញាណពិត​របស់ស្វាមីនាង គឺមិនអាចលាក់បាំងគេឯងមួយជីវិត បាន​ទេ ។ គ្រាន់តែចូលមកដល់ដំណាក់កាល ងាកមកវិញ​ស្វាមីរបស់នាងគាត់ បានយល់ពីសិល្បៈហើយ សិល្បៈជៀសមិនផុតពីការថត​ប៉ះដៃជើង ឬឱប​ថើបឡើយ ប៉ុន្តែរឿ​ងនេះ មិនអីទេបើគាត់ ប្រចណ្ឌ គឺដាច់ខាតមិនឲ្យចូលតែម្តង ។ ​ស្វាមីរបស់នាងធ្លាប់មានគ្រួសារ​ម្តងហើយ និង​បាន​បែកគ្នា​ មានបញ្ចាក់លិខិតផ្សេងៗ មកដល់ដៃនាងឲ្យមើលឃើញដែរ មុននិង ឆ្លងដល់តួនាទីជាប្តី ប្រពន្ឋ​ ម​កទល់ពេលនេះ នាងបានចុះអេតាស៊ីវិលមិនទាន់រៀបការនៅឡើយទេ ។ ​កាលពីមានកូនបានរឹងដៃជើង​រួចមក ក៍ចង់ចូលសិល្បៈដែរតែទើសមុខរបរអត់មានអ្នកណាជំនួសដៃជើង បាន ។  ឥឡូវអាចបញ្ជាក់ថា​ មុខរបររបស់នាង គឺដំណើរការបានរលូនអត់មានរូបនាង នៅមើលកាន់កាប់ ក៍ដើរទៅមុខបាន ។ ការឃ្លាតឆ្ងាយពីសិល្បៈ យូ​របែបនេះ ធ្វើឲ្យនាងនឹកស្តាយព្រោះពេល នេះភាពយន្តខ្មែរល្អជាងមុនច្រើន មិនគួរឲ្យចិត្តនាងដកខ្លួនចេ​ញពីទីលាននេះទេ ហើយគិតថា​បើនាងនៅដល់ពេលនេះ ប្រហែលជា​មាន សន្ទុះកេរ្តី៍ ឈ្មោះខ្លាំងជានេះ ។ វិ​ធីសាស្ត្រប៉ះប៉ូវខ្លួនឲ្យ មានទីផ្សារសិល្បៈ សំខាន់ត្រូវពង្រឹងសមត្ថភាពឲ្យខ្លួនកើនឡើង ចេះឲ្យបានគ្រប់ជំនាញ ទាំ​ងការច្រៀង​រាំសម្តែងពិធីករ ។ ពិតមែនតែរូបនាងវិលត្រឡប់មកវិញមែន តែរាល់ការថតមិនអាចចេះ តែថតៗបានទេ យើងត្រូវតែគិតដែរដូច​ជា​​ហ៊ានបញ្ចេញភាព​សិចស៊ី ហួសពេក​ក៍ មិនបាន​ដែរ ហើយមិនពេញចិត្តទៀ​ត ​ពេលថតក៍មិន​ល្អដែរ ។ ដោយសារតែតារាស្រី ឲ្យតែមានស្នេហា​ងាក ទៅ សាងស្នេហ៍ ជាមួយម្ចាស់ចិត្ត​យូរហើយ ស្រាប់តែ សុខៗវិលមកអាជីពដើម ច្បាស់ជា​គេ ថា​បែកបាក់ស្នេហា​ឬ មានបញ្ហា​ក្នុងគ្រួសារ ចំពោះរូបនាង​ សូ​មបញ្ជាក់ថា ងាកមក​វិញ គឺមកពីស្រលាញ់ មិនមែនមានន័យថា​ សុទ្ឋ​តែបែកបាក់គ្នា​ឯណា ។ ​កន្លងមកកាលពីនៅ ប្រឡូកសិល្បៈ ឲ្យតែមានរឿងអ្វីលេចឮ មិនល្អនាងតែងតែ​បកស្រាយជូនសារព័ត៌មាន តែពេលមានគ្រួសារនាង ហាក់មិន បាន​និយាយ ពី​មូល​ហេតុផ្សេងៗ​ដែលនាង​ដើរចេញ​ កាត់ផ្តាច់ចេញ​តែម្តងនេះ នាងទទួលស្គាល់ថា​រាងខុ​សបន្តិចដែរអត់បានជំរាបសួរជំរាបលា ធ្វើឲ្យទស្សនិកជនឆ្ងល់ ។ ឥឡូវ​រឿងនេះ ខុស ម្តងហើយ គឺមិនចង់ខុសទៀតទេ ។ ការវិលមក​ចូលសិល្បៈនាពេលនេះ រវាងនាង និងស្វាមី បានគិតគូសួរនាំគ្នា​ច្បាស់លាស់អស់​ហើយ អត់អាចធ្វើអ្វីដោយចិត្តឯងនោះទេ ។ វណ្ណកម្មថ្មី ចំពោះ សិល្បៈ តាមគម្រោងរបស់នាងបន្ទាប់ពីប្រកាសព័ត៌​មា​ន ឲ្យមហាជន បានដឹងនាងវិលមកវិញហើយគ្រោងឡើងបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ ជា​បទសម្ភាសន៍មួ​យព្រមទាំង​សម្តែងច្រៀង នៅ តាមកម្មវិធីប្រគំតន្ត្រីនានា ។ ការវិលមកច្បាមសិល្បៈរបស់នាងវិញនេះ នាងពិតជា​ដឹងថា​ សន្ទុះ​ការគាំទ្រ បែបណា​ ព្រោះតាមរយៈការបង្កើតហ្វេសប៊ុកផ្ទាល់ខ្លួន មានអ្នកគាំទ្រ បែបណា​នាង ក៍ បានដឺងទើបវិលមកវិញ ជាមួយភាពជឿជាក់ប្រកបដោយថាមពល ។ ​ ការមកសម្តែងវិញនេះ នាងមិនគិតថា ​ទា​ល់ជំងឺតួឯក ទើបសម្តែងបាននោះទេ ពីមុនបានតួលេខ១ ពេលនេះ នាងក៍ទទួល យកតួលេខ២ ឬលេខ៣ បានអត់ប្រ​កែកនោះទេ ។ ការនៅឆ្ងាយពីសិល្បៈ កន្លងមកពេលមើលឯកសារទៅយល់ឃើញថា​ ការសម្តែងរបស់យើងបានតែ​មួយបែបទើបពេលមកវិញ ត្រូវចេះ បំបែក ខ្លួនឯងឲ្យមានច្រើនបែប ។  

ខៀវ សុខារ៉ាវី សង្ឃឹម​ថា ក្រោយពេលងាកមកសិល្បៈវិញ នៅតែទទួលបានការចាប់អារម្មណ៍ដូចមុនពីអ្នកគាំទ្រ ហើយនាងបានសន្យា​ថា​ នឹងមិនឲ្យមានតួជា​សុខារ៉ាវី ស្រគត់ ស្រគំ ពេកនោះទេ ជា​សុខារ៉ាវី ថ្មីធានាថាប្លែក ។ បើទោះជា​ការសាបព្រួសឡើងវិញ ​លើទំព័រសិល្បៈ របស់នាងមិនបានទទួលនូវភាពជោគជ័យ ដូចពីមុន ក៍តារាស្រី​រូបនេះ មិនមានការខឹងសម្បានោះទេ នាងនៅ តែប្រកាន់ជំហរ ចូលសិល្បៈរហូត ការវិលមកវិញ មិនមែនជាបំណង ត្រូវឲ្យមហាជនគាំទ្រឡើយ សំខាន់ចិត្តនាងស្រលាញ់ ៕