ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរ​​បាល​ប្រឆាំ​ង​បទល្មើស​​សេដ្ឋ​កិច្ច​ខេត្ត​​ចាប់រថយន្ត​កាមរី​ដឹក​ឈើក្រញូង​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចាប់​រថយន្ត​កាម​រី​ឆ្នាំ១​៩៩៥ មួយ​គ្រឿង​ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-0404 ដែលដឹក​ឈើ ក្រញ៉ូង​២០​ដុំ​កាល​វេលា​ម៉ោង​១១និង​៤៥​នាទី ថ្ងៃទី១៩ កញ្ញា ២០១៤ នៅ​ចំណុច​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖  កម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចាប់​រថយន្ត​កាម​រី​ឆ្នាំ១​៩៩៥​ មួយ​គ្រឿង​ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-0404 ដែលដឹក​ឈើ ក្រញូង​២០​ដុំ​កាល​វេលា​ម៉ោង​១១និង​៤៥​នាទី ថ្ងៃទី១៩ កញ្ញា ២០១៤ នៅ​ចំណុច​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ ។

លោក​វរៈ​សេនីយ៍​ទោ ចាប​សុផាឫទ្ធិប្រធាន​ការិ​យាល័យ​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យបាន​ប្រាប់​ថានៅពេលកម្លាំង​ ជំនាញ​ឃាត់​រថយន្ត​ដឹក​ឈើ​ក្រញ៉ូង​២០ដុំ​គឺ​រថយន្ត​បាន​ដឹក​ចេញ​ដល់​ចំណុ​ច ​ស្រុក​ស្វាយ​ចេក​​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​បណ្តាល​ស្ទះ​ហើយ​ឃើញ​កម្លាំង​នគរ​បាល​ធ្វើការវាស់វែង​បានបើក​គេចខ្លួន​ត្រឡ​ប់ក្រោយ​វិញ ។

លោក​បាន​បន្ត​ថាក្រោយ​ពេល​ឃើញ​ត្រឡប់​ក្រោយ​វិញ​កម្លាំង​សង្ស័យ​រថយន្ត​បទ​ល្មើស​បាន​ឱ្យ​កម្លាំង​នគរ​បាល​ស្រុក​ថ្មពួក​ឃាត់​ធ្វើការ​ឆែកឆេ​ររក​ឃើញ​ឈើ​ក្រញ៉ូង​ចំនួន២០​ដុំ ហើយ​ត្រូវ​បាន​ប្រគល់​ជូនលកម្លាំង​នគបាល​ជំនាញ​ដើម្បីចាត់​ការតាម​ច្បាប់ ។