ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព២​បញ្ជូន​ពីប្រទេស​ថៃក្នុងយ​ប់តែមួយ​ម្នាក់ស្លា.ប់​ដោយធ្លាក់​ពីលើអគា​រម្នាក់ស្លា​ប់ដោយ​ជម្ងឺ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សាក​សព​ពលករ​ខ្មែរ​ចំនួន​២នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ប្រគល់​ឲ្យសាច់​ញាតិ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​កាល​ពីវេលា​ម៉ោង​ជាង​៧យប់​ថ្ងៃទី​២០​ ខែកញ្ញា ​ឆ្នាំ២០១៤ បន្ទាប់​ពីម្នាក់​បាន​ស្លា.ប់​​ដោយធ្លាក់​ពីលើ​អគារ​និង​ម្នាក់​ទៀត​ស្លា.ប់​ដោយ​ជម្ងឺ​ហើយ​ពួក​គេជា​កម្មករ​សំណង់​ជា​មួយ​គ្នា​ក្នុង​ខេត្ត​សា​មុទ្រ​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សាក​សព​ពលករ​ខ្មែរ​ចំនួន​២នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ប្រគល់​ឲ្យសាច់​ញាតិ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​កាល​ពីវេលា​ម៉ោង​ជាង​៧យប់​ថ្ងៃទី​២០​ ខែកញ្ញា ​ឆ្នាំ២០១៤ បន្ទាប់​ពីម្នាក់​បាន​ស្លាប់​​ដោយធ្លាក់​ពីលើ​អគារ​និង​ម្នាក់​ទៀត​ស្លាប់​ដោយ​ជម្ងឺ​ហើយ​ពួក​គេជា​កម្មករ​សំណង់​ជា​មួយ​គ្នា​ក្នុង​ខេត្ត​សា​មុទ្រ​ប្រា​កាន ។

សព​រង​គ្រោះ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​ ប៊ុត​ តយ​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ (ធ្លាក់​ពីលើ​អគារ)​ និង​ម្នាក់​ទៀត​ឈ្មោះ ​ប្រេង​ ភេទ​ប្រុស​ អាយុ៤៨ឆ្នាំ​ ដោយ​អ្នក​ទាំង២​ជា​សាច់​ញាតិ​និង​គ្នា​ព្រម​ទាំង​មាន​ទីលំ​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នាគឺ​ភូមិប​ត់តាកោ ឃុំសំរោង​ ស្រុក​សូត្រ​និគម​ ខេត្តសៀម​រាប ។

តាម​បុរស​ឈ្មោះ​ផាន់​ វឹត​ អាយុ​៤៤ឆ្នាំ​ សាច់​ញាតិ​សព​ទាំង២​ប្រាប់​កោះ​សន្តិភាព​ថា​ជន​រង​គ្រោះ​ជា​កម្មករ​សំ​ណង់​នៅ​ខេត្ត​សាមុទ្រ​ប្រាកាន​ហើយ​ ឈ្មោះ​ ប៊ុត ​តយ​បាន​ស្លាប់​ដោយ​ធ្លាក់​ពី​លើ​អគារ​ក្នុង​ពេល​ធ្វើ​ការ​សំណង់​កាល​​ពីវេលា​ម៉ោង​ជាង៥រ​សៀល​ថ្ងៃទី​១៨ ខែកញ្ញា ២០១៤ ។ ចំណែក​ឈ្មោះ​ ប្រេង​ ត្រូវ​បុរស​ដដែល​នេះ​ប្រាប់​​ថាបាន​ធ្លាក់​ខ្លួន​ឈឺ​អស់​មួយ​រយះ​មិន​បាន​ធ្វើការ​ទេ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​លុះ​មាន​អាការះ​ធ្ងន់​ក៍​ធ្វើ​​ការវះកាត់​ខួក្បាល​បណ្ដាល​ឲ្យស្លាប់​តែម្ដង​នៅ​ម៉ោង​ជិត១២​ យប់ ថ្ងៃទី១៨ ខែកញ្ញា ។

សព​ទាំង​២​ក្រោយ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រ​ទេស​ថៃ​សហការ​ជា​មួយ​ភាគី​ថៃ​ជួយ​បញ្ជូន​មក​ដល់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ក្រុម​សាច់​ញាតិ​បានជួល​រថយន្ត​ចំនួន​២គ្រឿង​ដឹកទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តា​មប្រពៃណី។