ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​យុវជន​មួយ​ក្រុម​ព្រួត​គ្នា​វាយ​រហូតសន្លប់​បាត់ស្មារតី​

9 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​យុវជន​មួយ​ក្រុម​ព្រួតគ្នា​វាយ​ប៉ោង​ក្បាល បែកមុខ​បែក​មាត់​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង​កើត​ហេតុ ហើយ​ត្រូវ​អ្នក​ដំណើរ​ប្រទះ​ឃើញ​ក៏បាន​បញ្ជូន​មក​សង្រ្គោះនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ក្រុម​យុវជន​ដៃ​ដល់​នាំគ្នា​រត់គេច​ខ្លួន​អស់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង​៤០​

ខេត្តប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​យុវជន​មួយ​ក្រុម​ព្រួតគ្នា​វាយ​ប៉ោង​ក្បាល បែកមុខ​បែក​មាត់​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង​កើត​ហេតុ ហើយ​ត្រូវ​អ្នក​ដំណើរ​ប្រទះ​ឃើញ​ក៏បាន​បញ្ជូន​មក​សង្រ្គោះនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ក្រុម​យុវជន​ដៃ​ដល់​នាំគ្នា​រត់គេច​ខ្លួន​អស់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង​៤០​នាទី​យប់ ថ្ងៃទី ២០ កញ្ញា ២០១៤ ស្ថិត​ក្នុង​ភូមិ​អូរ​រអិល ឃុំស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បានគេ​​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​ ហើយ​ពេល​នេះ​កំពុង​សម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តប៉ៃលិន ។ ទាក់ទង​នឹង​អំពើហិង្សា​ខាង​លើ​នេះ​គេមិន​ដឹង​ថា​បណ្តាល​មក​ពីមូល​ហេតុ​អ្វី​នោះទេ ក៏ប៉ុន្តែមតិមហាជន​សន្និដ្ឋាន​ថា​អាច​ជា​រឿង​គំនុំ។​