ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​គេចជង្ហុក​​ជ្រុល​ទៅបុក​រថយន្ត​ក្រុង​ពេញ​ទំហឹង​របួស​ធ្ងន់២​នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពី​រ​​នាក់​​បាន​រង​របួស​ធ្ងន់​ក្នុង​ថ្លុក​ឈាម​ បន្ទាប់ពីជិះម៉ូតូ​លឿន​គេច​ក្រឡុក​លើ​ផ្លូវ​ជ្រុល​ទៅ​បុក​ចំចំហៀង​រថយន្ត​ក្រុង​​ដឹក​ភ្ញៀវ​​​ទេសចរណ៍ពេញ​ទំហឹង ​កាល​ពីវេលាម៉ោង ៨និង​១០​យប់​ថ្ងៃទី ២០ កញ្ញា ២០១៤ ​នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព​គីឡូម៉ែត្រលេខ​៩

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពី​រ​​នាក់​​បាន​រង​របួស​ធ្ងន់​ក្នុង​ថ្លុក​ឈាម​ បន្ទាប់ពីជិះម៉ូតូ​លឿន​គេច​ជង្ហុក​​លើ​ផ្លូវ​ជ្រុល​ទៅ​បុក​ចំចំហៀង​រថយន្ត​ក្រុង​​ដឹក​ភ្ញៀវ​​​ទេសចរណ៍ ពេញ​ទំហឹង​ ​កាល​ពីវេលាម៉ោង​ ៨និង​១០​យប់​ថ្ងៃទី ២០ កញ្ញា ២០១៤​ ​នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព​គីឡូម៉ែត្រលេខ​៩ តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៥ ស្ថិត​ក្នុង​​សង្កាត់​គីឡូ​ម៉ែត្រ​លេខ៩ ខណ្ឌឬស្សីកែវ ។

ប្រ​ភព​ព័ត៌មាន​នៅនឹង​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេឃើញ​បុរស​​ស្រវឹង​ស្រា​ពីរនាក់ ​ជិះ​ម៉ូតូ​ហុង​ដា​​ឌ្រីម សេ១២៥​ ពណ៌ខ្មៅ មួយ​គ្រឿង ពាក់ស្លាក​លេខ​ខេមរភូមិន្ទ2 1-9268 ​ដោយ​ធ្វើ​ដំ​ណើរ​យ៉ាង​​លឿន​​តាម​ផ្លូវ​​ជាតិលេខ​៥ ​ក្នុង​ទិសដៅ ​ពីត្បូង​ទៅជើង ​ខណៈមក​ដល់​​ចំណុច​​កើតហេតុ ម៉ូតូ​បាន​បើក​គេច​ជង្ហុក​​​លើ​ផ្លូវ​​​​ហើយក៏​​ជ្រុល​​ចង្កូត​ទៅ​បុក​ចំចំ​ហៀង​​​រថយន្ត​ក្រុង ពណ៌ខៀវ-​ស ​ដែលបើក​​បញ្រ្ចាស​ទិស​គ្នា​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ដួល​បោក​អ្នក​ជិះ​ទាំង​ពីរនាក់​ទៅលើ​ថ្នល់ ម្នាក់​បាក់​ជើង និង​ម្នាក់ទៀតបែកក្បាល រង​របួស​ធ្ងន់ក្នុង​ថ្លុក​ឈាម ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សាមុយ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ដឹក​ទៅ​សង្គ្រោះ បន្ទាន់ចំណែក​​រ​ថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំយក​ទៅ​កាន់ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោកនៃស្នង​ការដ្ឋាន​នគរបាលរាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិ​វិធីច្បាប់ ។