ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​ជុំវិញ​ការ​ចាប់ខ្លួន​អនុរក្ស​ព​ន្ធនាគារ​ខេត្តកណ្តាល​២​នាក់​ ពាក់ព័ន្ធ​គំរាម​ទារប្រាក់​ពី​ថៅកែ​សាំង​ហ្គា​ពួរ​ចំនួន​៥​ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រោយ​ពីទទួល​បាន​បទ​បញ្ជា​ពីលោក​នាយ​ឧត្តមសេ​នីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​​និងជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រ​ទេសលោក​នាយ​ឧត្តមសេនី​យ៍ទោ ​រ័ត្ន ស្រ៊ាង​

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រោយ​ពីទទួល​បាន​បទ​បញ្ជា​ពីលោក​នាយ​ឧត្តមសេ​នីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​​និងជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រ​ទេសលោក​នាយ​ឧត្តមសេនី​យ៍ទោ ​រ័ត្ន ស្រ៊ាង​ មេប​ញ្ជាការ​រងកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​ដឹក​នាំ​បញ្ជា​កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នង​ការ​ស្រាវ​ជ្រាវ​ និង​យុត្តិធម៌​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ ក៏មាន​ការ​ចូល​រួមពី​កង​​រាជអាវុធ​ហត្ថ​ខេត្តក​ណ្តាល​ផង​ដែរ ក្នុង​ការ​បង្រ្កាប​ជំរិត​ទារ​ប្រាក់​ចំនួ​ន៥០០០០ដុល្លា​រ​(ប្រាំមុឺនដុល្លារ) កាល​ពីថ្ងៃ​ទី១៦​ កញ្ញា ២០១៤​ ពី​ជន​រង​គ្រោះ​ ឈ្មោះ ​ចន នី​ អាយុ៤៥ឆ្នាំ ​ជន​ជាតិ​សាំង​ហ្កាពួរ​ ជាអគ្គ​នាយក​ក្រុម​ហ៊ុន HLH AGRICULTURE CAMBODIA​ Co.Ltd (ក្រុម​ហ៊ុន​កសិកម្ម) ​ដោយ​គម្រាម​ថាបើ​មិនឲ្យ​ប្រាក់​តាមការ​ទាម​ទារ​របស់​ពួក​គេ​ទេ​គេ​នឹង​សម្លាប់​ជនរង​គ្រោះ ។

ករណី​នេះ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​វែក​មុខជន​ល្មើស​ឈ្មោះ​ សៅ ​កុសល​ ជា​ទណ្ឌិត​ដែល​បាន និង​កំពុង​តែ​អនុវត្ត​ទោស​ឧក្រិដ្ឋ​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​​៧បទ​ល្មើស រ​យៈពេល​៣៨ឆ្នាំ ហើយ​ទើប​តែ​អនុវត្ត​ទោស​បាន​រយៈ​ពេល​១២ឆ្នាំ​ប៉ុន្តែ​អាចមាន​លទ្ធភាព​ទំនាក់​ទំនង​ឈ្មោះ ​ឡេង ​​សុខលាង ជា​អនុ​រក្ស​ផ្នែក​កាន់​សោរ​ពន្ធ​នា​គារ​ឲ្យ​ជួយចាក់​ឆ្នោត (កន្ទុយលេខ) ឲ្យខ្លួន​រហូត​ដល់​ជំពាក់​ប្រាក់ ឈ្មោះ​ ឡេង ​សុខលាង​ ចំនួន​៩០០​ដុល្លារ​ បន្ទាប់​មកពួក​គេទាំង​២នាក់​ក៏បាន​រៀប​ចំផែន​ការ​ប្រព្រិត្ត​បទ​ល្មើស​ឧក្រិដ្ឋ​ដោយ​ឈ្មោះ​ឡេង ​សុខ​លាង ជាអ្នក​ទិញ​សុីមកាត​ទូរស័ព្ទ​ចំនួន​៣ខ្សែ​ឲ្យទៅ​ទណ្ឌិត​សៅ ​កុសល ធ្វើ​ការ​ទំនាក់​ទំនង​រាវ​រក​មុខ​សញ្ញា​ដែល​ពួក​គេ​អាច​កំណត់​ថា​ជាមុខ​សញ្ញា​អាច​ធ្វើសកម្ម​ភាពបាន​។
តាម​រយៈ​ទំនាក់​ទំនង​ទូរស័ព្ទ​ឧក្រិដ្ឋ​ជន​សៅ ​កុសល​បាន​ស្គាល់​ឈ្មោះ ​សុខ ធីម ជាបុគ្គលិក​បម្រើការ​ផ្នែក​អនា​ម័យក្នុង​ក្រុមហ៊ុន (HLH)​ហើយ​អាច​ក្តាប់​បាន​ពីផ្ទៃ​ក្នុងរ​បស់​មុខ​សញ្ញា​យ៉ាង​លំអិត​ច្បាស់​លាស់​ទើប​ពួក​គេ​ទាំង​២នាក់​ ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​គម្រាម​លើ​មុខ​សញ្ញា​ដោយ​និយាយ​ចុច​ចំៗ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មាន​ការ​ភិត​ភ័យ​ហើយ​បាន​មកប្តឹង​សមត្ថកិច្ច ទើប​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ធ្វើកា​រស្រាវ​ជ្រាវ​ចាប់​ឃាត់​ខ្លួន​ឧក្រិដ្ឋ​ជន​ឈ្មោះ​ឡេង ​សុខ​លាង ​បាន​ក្នុង​ពេល​ដែល​ជនរូបនេះ​កំពុង​ទៅបើក​លុយពី​សាខា​វេរលុយ​ WING ស្ថិត​នៅ​សង្កាត់​ចាក់អ​ង្រែក្រោម ​ខណ្ឌមា​នជ័យ ​រាជធានីភ្នំពេញ។  លោក​ឧត្តម​សេនីយ៍​ទោ រ័ត្ន ​ស្រ៊ាង បាន​អំពាវ​នាវ​ដល់​ក្រុមហ៊ុ​នទូរស័ព្ទ​ចល័ត​ទាំង​អស់​លក់សុីមកា​តឲ្យ​អតិថិជ​នសូម​ឲ្យមាន​អត្តសញ្ញា​ណប័ណ្ណ​ផង ៕