ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈអ​ភិបាលខណ្ឌ​មានជ័យ​រួមជា​មួយមន្ត្រី​សាលា​ខណ្ឌ កាន់បិណ្ឌ​ទី១២នៅវ​ត្តសាមគ្គីរង្សី

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​នារសៀល​ថ្ងៃទី១​៩ ខែ ​កញ្ញា ​ឆ្នាំ២០១៤ នេះ ​គណៈ​អភិបាល​ខណ្ឌមាន​ជ័យ​និង​ក្រុម​ប្រឹ​ក្សា​​ខណ្ឌ​ ព្រម​ទាំង​មន្ត្រីរាជ​ការ​សាលា​ខណ្ឌ ​សង្កាត់ ​និង​ប្រជា​ពុទ្ឋបរិ​ស័ទ ចំណុះ​ជើងវត្ត​សាម្គីរ​ង្សី អញ្ជើញ​សូត្រ​មន្ត​ និង​ស្តាប់​ធម៌​ទេស​នា ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី១១ ​នៅវត្ត​សាមគ្គី​រង្សី ស្ថិ​តក្នុង​ភូមិទ្រា​២​ ក្នុង​​សង្កាត់​

រាជ​ធានី​ភ្នំពេញ​ ៖ ​នារសៀល​ថ្ងៃទី១​៩ ខែ ​កញ្ញា ​ឆ្នាំ២០១៤ នេះ ​គណៈ​អភិបាល​ខណ្ឌមាន​ជ័យ​និង​ក្រុម​ប្រឹ​ក្សា​​ខណ្ឌ​ ព្រម​ទាំង​មន្ត្រីរាជ​ការ​សាលា​ខណ្ឌ ​សង្កាត់ ​និង​ប្រជា​ពុទ្ឋបរិ​ស័ទ ចំណុះ​ជើងវត្ត​សាម្គីរ​ង្សី អញ្ជើញ​សូត្រ​មន្ត​ និង​ស្តាប់​ធម៌​ទេស​នា ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី១១ ​នៅវត្ត​សាមគ្គី​រង្សី ស្ថិ​តក្នុង​ភូមិទ្រា​២​ ក្នុង​​សង្កាត់​ស្ទឹង​មាន​ជ័យ  ​ខណ្ឌមា​នជ័យ​ ។

នា​ឱកា​សនោះ​លោក អភិបាល​ខណ្ឌ​មានជ័យ ​ពេជ្រ ​កែវមុនី ​និងប្រ​ធាន​ក្រុម​ប្រឹក្សា​ខណ្ឌ ​បានលើក​ឡើង​ថា នៅ​រសៀល​ថ្ងៃនេះ​ និង​ព្រឹក​ថ្ងៃទី​២១ ​ខែកញ្ញា ​ថ្ងៃកា​ន់បិណ្ឌ​វេន​ទី១៣​ អាជ្ញា​ធរ​ខណ្ឌ ​និង​ប្រជា​ជន​បាន​ជួប​ជុំ មាតា​បិតា ​បងប្អូន​ក្រុម​គ្រួសារ​ទាំង​អស់ ដើម្បី​សម្តែង​នូវទឹក​កត្តញ្ញូ​កតវេ​ទី ជូន​ចំពោះ​លោក អ្នក​ដែល​មាន​គុណ​ ក៏ដូច​ជា​បងប្អូន​សាច់​សា​លោហិត​ និង​ប្រជា​ជន​កម្ពុជា​ទាំងអ​ស់​ជាពិសេ​ស ប្រ​ជា​ជន​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ ​បាន​ជួប​តែ​សេចក្តី​សប្បាយ​ និង​ភាព​ចម្រុងចម្រើន​ មាន​សុភមង្គល​គ្រប់​ៗគ្នា ​ក្នុងពិ​ធីបុណ្យ​កាន់បិណ្ឌ​នេះ ។ នាឱកាស​​នោះ​ដែរ លោក ​ពេជ្រ ​កែវមុនី ​​បានប្រគេន​បច្ច័យ ​និងទេយ្យ​ទាន ​ដល់​ព្រះ​សង្ឃ ​រួមមាន​ អង្ករ ១០បាវ​, មី​១០កេស, ទឹ​កសុទ្ឋ​១០កេស , ​ទឹកត្រី​១០កេស​, ទឹកស៊ីអ៊ីវ​ ១០កេ​ស, ​ភេសជ្ជៈ​ ១០កេស​ និងថ​វិកា ២លា​នរៀល ​។

គួរ​បញ្ជាក់ផ​ងដែរ​ នេះ​ជាលើក​ទី៥​ហើយ​ដែល​លោក​អភិបាល​ខណ្ឌ ​និងលោក​ស្រី ​បាន​ចូល​រួមកាន់​បិណ្ឌ​វេន ទី១២​ នៅវត្ត​សាមគ្គី​រង្សី បន្ទាប់​ពីកាន់​បិណ្ឌវេន​ទី១​១ នៅវត្ត​ចង្ក្រាន​តាព្រហ្ម​ហៅវត្ត​ស្ទឹងមាន​ជ័យ ៕