ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​​ឃាត​កម្មចាក់សំលាប់​មនុស្ស​ដូចសត្វធាតុ​ស្លា.ប់យ៉ាង​អាណោច​អាធ័ម​

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ មាន​អំពើ​ឃាត​កម្ម​ដ៍​សាហា.វ​ឃោ​ឃៅ​បណ្តាល​ឱ្យ​យុវ​ជន​ម្នាក់​ស្លា.ប់​បាត់​បង់​ជីវិត​យ៉ាង​អា​ណោច​អាធ័ម​នៅ ​ក្នុងថ្លុក​ឈាម មូល​ហេតុ​គឺ​ក្រុម​ជន​ពាល​ព្រួត​គ្នា​ចាក់​ប្រហារ​ជាច្រើន​កាំបិត​បណ្តាល​ឱ្យ​ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​ហូរ​ឈា​ម ក្រហម​ច្រាល​​នៅលើដីគួរ​ឱ្យញាក់​សាច់

ខេត្ត​ស្វាយ​រៀង ៖  មាន​អំពើ​ឃាត​កម្ម​ដ៍​សាហាវ​ឃោ​ឃៅ​បណ្តាល​ឱ្យ​យុវ​ជន​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អា​ណោច​អាធ័ម​នៅ ​ក្នុងថ្លុក​ឈាម មូល​ហេតុ​គឺ​ក្រុម​ជន​ពាល​ព្រួត​គ្នា​ចាក់​ប្រហារ​ជាច្រើន​កាំបិត​បណ្តាល​ឱ្យ​ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​ហូរ​ឈា​ម ក្រហម​ច្រាល​​នៅលើដីគួរ​ឱ្យញាក់​សាច់ ។ ករណី​ឃាត​កម្មនេះ​បាន​កើត​ឡើង​កាល​​ពី​វេលា​ម៉ោង​ប្រ​​មាណ​ជា១១​ទៅ​ម៉ោង​១២យប់​ពាក់​កណ្ដាល​អាធ្រាត​ ឈាន​ចូលថ្ងៃទី​២០ កញ្ញា​ ២០១៤​ នៅ​ចំណុចខា​ងមុខ​បន្ទប់​ទឹកសាលា​បឋម​សិក្សា៧​មករា ស្ថិត​នៅភូមិ​ឡ សង្កាត់​ពោធិតា​ ហោ​ក្រុ​ង​ស្វាយ​​រៀង ។

បើតាម​សមត្ថកិច្ច​សង្កាត់​ពោធិតា​ហោ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ដួង​ វណ្ណថា​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ នៅ​ភូមិកើត​ហេតុខាង​លើ ត្រូវ​ក្រុម​ជន​ពាល​ព្រួត​ចាក់​ប្រហារ​ជា​ច្រើន​កាំ​បិត​ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​ប្រ​កាច់​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម ។ ​បើតាម​ស្រ្តីជា​ម្តាយ​ឈ្មោះ​ តូច សាណន អាយុ៤៥​ឆ្នាំ​ បាន​ប្រាប់​ឱ្យដឹង​ថា គាត់​មាន​ស្វាមី​​ ឈ្មោះ​ ដួង ដារា​ ធ្វើជា​ទាហា​ន​តំបន់ ប្រតិបត្តិ​ការ​សិក​ស្វាយ​រៀង​បាន​បង្កើត​កូន​ចំនួន​៣នាក់​ប្រុស​មួយ​ស្រីពីរ​នាក់​ជាចំណង​ដៃ ហើយ​ស្វាមីគាត់​បាន​ពលី​ជីវិត​នៅ លើ​សមរភូមិ​ក្នុង​អំឡុង​ឆ្នាំ១៩៩៥​នៅ​សមរភូមិ​ប៉ៃ​លិន ទុក​ឱ្យរូបគា​ត់ជា​ស្រ្តី​មេម៉ាយ​ចិញ្ចឹមកូនៗ​បីនាក់​រហូតមក ។ 

រីឯ​សមត្ថកិច្ច​បន្តទៀត​ថាមុន​ពេល​កើត ហេតុ​វេលា​ម៉ោង​ប្រមាណ​២​រសៀល​គេ​ឃើញ​ជន​រងគ្រោះ​ផឹក​ស៊ី​ជា​មួយ​មិត្តភក្រ័្ត​ បួន​ប្រាំ​នាក់​នៅ​ផ្ទះ​ខាង​កើត​វត្ត​ពាធិ​ឧត្តម​ហៅ​ពោធិតា​ហោ​ រហូត​ដល់​យប់​លុះ​ម៉ោង​ប្រមាណ​១១​ទៅ​១២​យប់ ក៏មាន ក្រុម​ក្មេង​ពាល​ដេញ​វាយ​និង​កាប់​ចាក់​គ្នា​ក្នុង​បរវេន​សាលា​បឋម​សិក្សា​៧មករា​ ពេល​នគបាល​សង្កាត់​ពោធិតា​ហោមក ​អន្តរាគម​ន៍ពួកជន​ពាល​ក៏រត់គេច​បាត់​អស់​ទៅ​លុះ​ព្រឹក​ឡើង​ថ្ងៃទី២០​ កញ្ញា​ ២០១៤​វេលា​ម៉ោង​៥និង៣០​នាទីព្រឹក​ក៏មាន​​អ្នកដើរហាត់​ប្រាណ​បាន​ប្រទះ​ឃើញ​សព​ជន រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​គួឱ្យ​សង្វេច ។

បន្ទាប់​មកក៏​ប្តឹង​សមត្ថកិច្ច​មក​ពិនិត្យរួច​​ប្រគល់សព​ទៅ ឲ្យក្រុម​គ្រួសារ​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​និង​បាន​ស្រាវ​ជ្រាវ​កោះ​ហៅ​មនុស្ស​៥នាក់​ដែល​ផឹក​ស៊ីជា​មួយ​គ្នាយក​ទៅ​សាក​សួរ​លទ្ធ​ផល់​ពុំទាន់​ដឹង​ថា​យ៉ាង​ណា​នោះ​​ទេ សមត្ថកិច្ច​កំពុងសាក​សួរ​ដើម្បីវែក​មុខឃាត​ករឱ្យ​ខាងតែបាន ។