ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទឹកជ្រោះ​បរយ៉ាខា​ ឬទឹក​ធ្លាក់​ចំការខ្នុរ​ ​ជា​កន្លែង​ទេសចរ​ណ៍គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​នៅ​ប៉ៃលិន​

9 ឆ្នាំ មុន

ខេត្តប៉ៃលិន​ ៖ ​ប៉ៃលិន​គឺជា​ខេត្ត​ដ៏តូច​ក្នុង​ចំណោម​ខេត្តទាំ​ង​ឡាយនៅក្នុង​ប្រទេស ​ដែល​មាន​ក្រុង​មួយ ​និងស្រុក​តែ​មួយ​ប៉ុណ្ណោះ​ ស្ថិត​នៅប៉ែក​ខាងលិច​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ព្រំដែន​ខេត្ត​ចាន់​បូរី​ ប្រទេស​ថៃ ​ហើយ​ត្រូវ​បាន​គេ​ឱ្យរហស្សនាម​ថា

ខេត្តប៉ៃលិន​ ៖ ​ប៉ៃលិន​គឺជា​ខេត្ត​ដ៏តូច​ក្នុង​ចំណោម​ខេត្តទាំ​ង​ឡាយនៅក្នុង​ប្រទេស ​ដែល​មាន​ក្រុង​មួយ ​និងស្រុក​តែ​មួយ​ប៉ុណ្ណោះ​ ស្ថិត​នៅប៉ែក​ខាងលិច​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ព្រំដែន​ខេត្ត​ចាន់​បូរី​ ប្រទេស​ថៃ ​ហើយ​ត្រូវ​បាន​គេ​ឱ្យរហស្សនាម​ថា ​“ខេត្តត្បូងពេជ្រ” ​ដោយ​ភោគផល​ធម្មជាតិ​ ដែល​ល្បីរន្ទឺ​ពាស​ពេញ​ពីភពលោក​ ជា​ពិសេស ​“ត្បូង”​ តែម្តង​​​ ដែល​មាន​ប្រវត្តិ​ជា​យូ​លង់​​ណាស់​ម​ក​ហើយ​ ។ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ទាំងនោះ​ ​នៅសល់​តិចតួច​បំផុត​ សើ្ទរ​តែអ​ស់​រលីង​ទៅ​ហើយ​ ។

តែ​ទោះបី​ជាយ៉ាង​ណាក៏​ដោយ​នៅក៏​មានរមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត ​និង​រមណីយដ្ឋាន​កែ​ច្នៃ ​ជា​ច្រើន​កន្លែង​ទៀត ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ឱ្យ​ចូល​ទៅ​លេង​កំសាន្ត​​បំបាត់​​នូវ​​ក្តី​​ទុក្ខ​សោក​ ​បង្កើន​​នូវ​ភាព​​សប្បាយ​​រីករាយ​​បំបាត់​​អផ្សុក​​មួយ​​ចំនួន​​ផង​​ដែរ​​ ។ ជា​ពិសេស​រមណីដ្ឋាន​ទឹក​ធ្លាក់​ចំការ​ខ្នុរ ឬហៅ​ទឹក​ជ្រោះបរ​យ៉ាខា ​ដែល​ជា​រមណីយ​ដ្ឋាន​កែច្នៃ​មួយ​កន្លែង​ កំពុងតែល្បីរន្ទឺ ហើយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបា នចូលមកលេង កំសាន្ត​យ៉ាងច្រើន​កុះករដូចជា ជនជាតិថៃ កូរ៉េ ចិនហុងកុង និងប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តនានា ជាច្រើនទៀតទូទាំ ងប្រទេសកម្ពុជា ហើយក៏មានអ្នករស់នៅរាជធានីភ្នំពេញ បានភ្លូកទឹកភ្លូកដីនាំគ្នាមកលេងយ៉ា ងច្រើនគួរឱ្យកត់សម្គាល់ផងដែរ ។  

បើសិនជាយើងធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបង កាត់តាមជើងភ្នំសំពៅតាមប ណ្តោយផ្លូវជាតិលេខ៥៧ ឆ្ពោះទៅទិសខាងលិច ដែល មានចំងាយ ប្រហែលជាង៨០គីឡូម៉ែត្រ ។ ហើយខណៈដែលយើងកំពុងតែធ្វើដំណើរនោះ សង្កេតឃើញមានទេសភាពទាំងឡាយនៅតាមដងផ្លូវ ហាក់ដូច​​ជាកំពុង​តែឈរញញឹមពព្រាយរង់ចាំស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ដ ល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងឡាយ ដោយឃើញមានសុទ្ធតែជារមណីយដ្ឋានប្លែកៗ ដែលអ្នកស្រុកតំបន់វាលរាបមិនធ្លាប់បានជួបប្រទះសោះឡើយ ។

ពេលចូលមកដល់ក្រុងប៉ៃលិនភ្លាម យើងនឹងបានឃើញរង្វង់ មូលមួយមានដាំត្បូងពណ៌ក្រហមមួយគ្រាប់យ៉ាងធំ និងឃើញមានចេតិយ៍មួយដ៏ខ្ពស់ស្គឹមស្កៃ ស្ថិតនៅលើកំពូលភ្នំយ៉ាត នៅចំកណ្តាលទីក្រុងប៉ៃលិន ស្ថិតនៅចន្លោះជួរភ្នំខៀវដែលហ៊ុំព័ទ្ធជុំវិញ ទៅដោយកូនភ្នំតូចៗ ជាច្រើន ដែលប្រជាពលរដ្ឋនៅក្រុងប៉ៃលិន តែងតែគោរពសក្ការៈបូជា ដ៏យូរលង់ណាស់មកហើយ ។ បើសិនជាយើងបន្តធ្វើដំណើរទៅទិសខាងលិច ឆៀងទៅខាងត្បូង ចំងាយពីក្រុងប៉ៃលិន ប្រហែលជា៥ ទៅ៦ គី ឡូម៉ែត្រ ដោយឆ្លងកាត់តាមផ្លូវលំមួយកន្លែង នឹងអាចទៅរកឃើញរមណីយដ្ឋានដែលបានប ង្កើតឡើងដោយថ្វីដៃរបស់ក្រុមគ្រួសារមួយ ដាក់ឈ្មោះថារមណីយដ្ឋានចំការខ្នុរ ឬហៅរមណី យដ្ឋានទឹកជ្រោះបរយ៉ាខា ដោយនៅជាប់នឹងមាត់ស្ទឹងឬជ្រោះក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន  ខេត្តប៉ៃលិន ដែលមានទឹកហូររេញៗ ពីត្បូងទៅជើង គួរឱ្យចង់អង្គុយគ យគន់លេងកំសាន្ត បំបាត់នូវក្តីកង្វល់ និងបញ្ហាផ្សេងៗ នៅក្នុងជីវិត ។ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានម្ហូបដ៏ឆ្ងាញ់ពិសាររបស់ម្ចាស់រមណីយដ្ឋាន មានម្ហូបកំម្មង់គ្រប់មុខ ហើយមានតំលៃថោ កសមរម្យផងដែរ ដូចជាមាន់ដុតផ្លែខ្នុរ ឆាក្តៅសាច់មាន់ ទាឆាក្តៅលាយជាមួយបន្លែក្រវាញ ប្រមោយដំរី និងបុកល្ហុងដ៏គួរឱ្យចង់ហូបជាដើម ។

ប្រភពព័ត៌មានពីម្ចាស់រមណីយដ្ឋានចម្ការខ្នុរ ឬទឹកស្រ្តីម្នាក់ ឈ្មោះ ទិត្យ ផល្លា ហៅមួច អាយុ៤២ឆ្នាំ មានប្តី ឈ្មោះ មួន យ៉ត អាយុ៤៥ឆ្នាំ ជាយោធា មានកូនចំនួន៧នាក់ កូនស្រីបីនាក់ និងប្រុសបួននាក់ បានរៀបរាប់ឱ្យដឹងថា  គាត់រស់នៅភូមិ ទឹកថ្លា ឃុំទឹកថ្លា ស្រុកសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ ដោយមករស់នៅខេត្តប៉ៃលិន តាំងពីឆ្នាំ១៩៩៦ ។

គាត់បន្តទៀតថា បន្ទាប់ពីមេទាហានចែកដីនៅកន្លែងនេះចំនួន៧ហិកតា ឱ្យពួកគាត់ ក៏នាំគ្នាកាប់ឆ្ការដាំដំណាំ និង បន្លែជាច្រើន ដើម្បីយកទៅលក់ទៅផ្សារចិញ្ចឹមជីវិត លុះក្រោយមកនៅឆ្នាំ១៩៩៨ គាត់បា នដាំដើមខ្នុរជាច្រើនដើមនៅទីនោះ ហើយក៏មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តែងតែមកលេង និងហូបផ្លែខ្នុររបស់គាត់ ។ លុះក្រោយមកនៅឆ្នាំ២០០៤ មានភ្ញៀវមកលេងជាញឹកញាប់ ទើបគាត់ដាក់ឈ្មោះរមណីយដ្ឋាននេះថា ជារមណីយដ្ឋានចំការខ្នុរតែម្តង ។

ម្យ៉ាងវិញទៀតដោ យសារនៅរមណីយដ្ឋាននេះនៅជាប់នឹងទឹកជ្រោះបរយ៉ាខា គេហៅរមណីយដ្ឋាននេះថា ជារម ណីយដ្ឋានទឹកជ្រោះបរយ៉ាខាក៏បានដែរ ព្រោះទាក់ទងទៅនឹងបទចម្រៀងពីដើមរបស់លោក ស៊ីន ស៊ីសាមុត បទ “ ជ្រៃដុះមាត់ជ្រោះ” គឺច្រៀងរៀបរាប់ពីជ្រោះបរយ៉ាខា ដែលសព្វថ្ងៃនេះគេ ហៅថាស្ទឹងឬអូរបរយ៉ាខា ហើយក៏ជាកន្លែងរមណីយដ្ឋាននៅក្បែរជ្រោះនេះផងដែរ ។ ស្រ្តី ឈ្មោះ ទិត្យ ផល្លា បានបន្តទៀតថា បន្ទាប់ពីគាត់ បង្កើតរមណីយដ្ឋាននេះរួច មកមានភ្ញៀវទេ សចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងជារៀងរាល់ថ្ងៃ មិនថានៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនោះ ទេ ជាពិសេសនៅរដូវបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្យយ៉ាងច្រើនកុះករ ហើយគាត់ក៏បានធ្វើខ្ចុះជាង៤០រោង នៅក្នុងរមណីយដ្ឋាន និងនៅក្បែរមាត់ជ្រោះ ឬអូរសម្រាប់ឱ្យភ្ញៀវទេសចរ អង្គុយលេងកំសាន្ត និង ហូបអាហារបានយ៉ាងងាយស្រួលផងដែរ ។ លោកស្រីក៏បានបុកល្ហុងសម្រា ប់លក់ឱ្យភ្ញៀវហូបលេងមុននិងក្រោយពេលហូបបាយ យ៉ាងឆ្ងាញ់ពិសារ ។

ប្រភពបន្តទៀតថា ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ រមណីយដ្ឋានរបស់គាត់កាន់តែល្បីដល់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលមកលេង ដែលជាការនាំឱ្យគាត់លក់ដូរ បាយ សម្ល និងនំចំណីផ្សេងៗ ដាច់គួរជាទីគាប់ចិត្ត ដែលធ្វើឱ្យគាត់រកចំណូលបានគួរសមផងដែរ ។ តែដោយសារផ្លូវយើងមានការលំបាកក្នុងការបើកបររថយន្តចូលទៅលេងកន្លែងនេះ ទើបនៅរដូវ ភ្លៀងធ្លាក់ជោគជាំអត់សូវមានអ្នកចូលមកលេងប៉ុន្មានទេ ។ ទោះបីជាយ៉ាងណាក៏ ដោយ ពេលនេះអាជ្ញាធរកំពុងតែអភិវឌ្ឍផ្លូវថ្នល់ ដោយមានគំរោងចាក់កៅស៊ូរហូតដល់ផ្លូវ ជាតិចូលទៅកន្លែងរមណីយដ្ឋានរបស់គាត់ ដែលជាការងាយស្រួលដល់ភ្ញៀវទេសចរចូលទៅ លេងកំសាន្តផងដែរ ។

ចំណែកភ្ញៀវទេសចរបានរៀបរាប់ឱ្យដឹងថា ពួកគេឧស្សាហ៍ចូលទៅលេងក្នុងរមណីយដ្ឋានចំការខ្នុរ ឬរមណីយដ្ឋានទឹកជ្រោះបរយ៉ាខាខ្លាំងណាស់ ដោយនៅទីនោះ ម្ចាស់រមណីយដ្ឋានមានការរួសរាយរាក់ទាក់ និង មានផ្លែចេកដាក់ព្យួរសម្រាប់ហូបលេងអត់គិតថ្លៃនោះទេ ។ លោកបានបន្តទៀតថា នៅក្នុងរមណីយដ្ឋាននេះ មានទឹកហូរខួបប្រាំងវស្សា ដ៏ថ្លាយង់ ចង់ឱ្យ អង្គុយ និងចុះងូតទឹកលេងផងដែរ ។ ហើយពួកគាត់ ដែលមក​លេងនៅ​ខេត្តប៉ៃលិន​កំរនឹងចោល​​កន្លែងកំសាន្តរមណីយដ្ឋាននេះខ្លាំងណាស់ ព្រោះថាជាកន្លែងមានម្លប់ដើមខ្នុរ យ៉ាងត្រ ជាក់ និង មានខ្ចុះ​សម្រាប់​អង្គុយ​លេង​យ៉ាង​សប្បាយ​រីករាយក្នុងចិត្ត ។

បើសិនជានាំគ្នាទៅលេងទាំងគ្រួសារពិតជាមិនភ្លេចអនុស្សាវរីយ៍ជាមួយគ្នាក្នុងចំការខ្នុរនេះជាមិនខានឡើយ ។ ម្យ៉ាងវិញទៀត ទោះបីជា ពួកគេរស់ នៅ ឆ្ងាយរមណីយដ្ឋាននេះក៏ដោយ ស្ទើរតែរាល់ចុងសប្តាហ៍ នាំគ្នាទៅលេងនៅទីនោះ ហើយក៏តែងសង្កេត ឃើញភ្ញៀវ ទេសចរផ្សេងៗ ទៀតចូល ទៅលេង ច្រើនមែន ដោយមានរថយន្ត បើកបន្តកន្ទុយគ្នាទៅចតឈប់លេងនៅទីនោះ ពេលខ្លះទៀតរកកន្លែងចតរថយន្ត និងម៉ូតូមិនចង់កើត ព្រោះមាន មនុស្ស ច្រើនពេកចូលទៅលេង ។

ចំណែកនារីម្នាក់ ឈ្មោះ យ៉ត ស្រីម៉ៅ ត្រូវជាកូនម្ចាស់រមណីយដ្ឋានចម្ការខ្នុរបានរៀប រាប់ឱ្យដឹងថា នាងគឺជាចុងភៅប្រចាំនៅក្នុងរមណីយដ្ឋាននេះ ហើយក៏មានបងប្អូនប្រុសស្រីចំ នួនពីរបីនាក់ទៀតមកពីខេត្តបន្ទាយមានជ័យជួយលក់ដូរផងដែរ ។ ជារៀងរាល់ថ្ងៃភ្ញៀវមកលេ ងតែងតែកុម្មង់ម្ហូបឆាក្រវាញសាច់មាន់ សាច់កង្កែបភ្នំ និងម្ហូងមាន់ដុត ស្ងោស៊ុបអន្ទង់ជាដើម ដែលម្ហូបទាំងនេះនាងបានជួលចុងភៅជំនាញឱ្យមកបង្រៀន រហូតទាល់តែចេះស្ទាត់ ហើយប ន្ទាប់ពីភ្ញៀវទទួលទានរួច តែងពោលសរសើរថា​មានរសជាតិឆ្ងាញ់ ធ្វើឱ្យនាងមានទឹកចិត្តក្នុង ការចំអិន ហើយពួកនាងធ្វើដោយមានអនាម័យខ្ពស់ ដើម្បីថែរក្សាសុខភាពដល់ភ្ញៀវទេសចរ មិនឱ្យមានការរាគរុសអ្វីកើតឡើងបន្ទាប់ពីហូបម្ហូបទាំងនេះទេ ។

ដូច្នេះបើបងប្អូនភ្ញៀវទេសចរចូលទៅលេងខេត្តប៉ៃលិន ដែលជាខេត្តត្បូងពេជ្រ សូមកុំភ្លេងស្វែងរករមណីយដ្ឋានចំការខ្នុរ ឬ រមណីយដ្ឋានជ្រោះបរយ៉ាខា ដ៏ត្រជាក់កាយ សប្បាយរីករាយក្នុងចិត្ត ពេលចូលទៅលេងកំសាន្ត នាំគ្នាអង្គុយលេងរហូតដល់ពេលល្ងាចទើបត្រឡប់ទៅផ្ទះរៀងៗខ្លួន ៕