ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​ក្រសួងមហា​ផ្ទៃ និង​ ក្លឹបរ័ត្ន ​សុខនដណ្តើម​បានមេដាយ​ច្រើនជាង​គេល្ងាចមិញ

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖ ​ព្រឹត្តការណ៍​ប្រកួត​កីឡា​វ៉ូវី​ណាមជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ដែល​រៀប​ចំដោយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​រយៈ​ពេល​២ថ្ងៃ​ដែល ​​ចាប់​ពី​ថ្ងៃ​ទី១៨​-១៩​ កញ្ញា​ ឆ្នំា២០១៤​ស្ថិត​ក្នុង​វិមាន​នៃ​ពហុ​កីឡា​ដ្ឋាន​​ជាតិ​នោះ​បាន ​បញ្ចប់​ដោយ ​ទទួល​បាន​លទ្ធផល​យ៉ាង​គាប់​ប្រសើរ ។

រាជ​ធានី​​ភ្នំពេញ ៖ ​ព្រឹត្តិការ​ប្រកួត​កីឡា​វ៉ូវី​ណាមជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ដែល​រៀប​ចំដោយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​រយៈ​ពេល​២ថ្ងៃ​ដែល ​​ចាប់​ពី​ថ្ងៃ​ទី១៨​-១៩​ កញ្ញា​ ឆ្នំា២០១៤​ស្ថិត​ក្នុង​វិមាន​នៃ​ពហុ​កីឡា​ដ្ឋាន​​ជាតិ​នោះ​បាន ​បញ្ចប់​ដោយ ​ទទួល​បាន​លទ្ធផល​យ៉ាង​គាប់​ប្រសើរ ។

អញ្ចើញ​ចូល​រួមជា​គណៈ​អធិបតី​ផ្តល់​រង្វាន់​ដល់​ជ័យ​លាភី​នាឱ​កាស​នោះ​ពីសំណាក់​លោក ​ប៊ូ ​ជុំសេរី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ព្រមទំាង​មន្ត្រី​ពាក់​ព័ន្ធជា​ច្រើន​នាក់។ អ្វី​ដែល​គួរ​កត់​សម្គាល់​សម្រាប់​ការ​ប្រកួត​នេះ​ ក្លឹប​ចំនួន​២ដណ្តើម​បាន​មេដាយ​ច្រើ​នជាង​គេ គឺក្រុម​កីឡា​ករ-កី​ឡាការិនី​ក្នុងក្លឹប​ក្រសួង​មហា​ផ្ទៃ ​កំពុង​តែមាន​សន្ទុះ​ និង​ការរីក​ចម្រើន​ខ្លាំង​ខ្លាផ​ងដែរ​លើ​ប្រភេទ​កីឡាវ៉ូវីណាម​នេះ ដោយ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​​ជាតិ​ឆ្នាំ២០១៤​​នេះ កីឡាករ-កី​ឡាការិ​នីវ៉ូវីណាម​ ក្រសួង​មហាផ្ទៃ ​រកបាន​មេដាយ​សរុប ១១​គ្រឿង​ឯ​ណោះ​ រួមមា​នមេដាយ​មាស៥, ​ប្រាក់៤ ​និងសំរិទ្ធ២​ ខណៈកីឡាក​រ-កីឡា​ការិនី​​មកពីក្លឹប​ក្រុ​មហ៊ុ​នរ័ត្ន​ សុខន ដណ្ដើ​មបានមេ​ដាយ​​សរុប ១៨គ្រឿង​ មាន​មេដាយ​មាស៧, ​ប្រាក់៦​ និងសំរិទ្ធ៥​ ។

គួរបញ្ជាក់​ថា​ ព្រឹត្តិកា​រណ៍ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំនេះ ​គឺមាន ​ ៥ក្លឹប​ចូលរួម​ប្រកួត​ ក្នុង​នោះ​មាន​ក្លឹប​ក្រសួង​មហា​ផ្ទៃ, ក្លឹប​ក្រុម​ហ៊ុនរ័ត្ន ​ សុខន,​ ក្លឹបវិទ្យា​ល័យវត្តកោះ​, អង្គការ​សង្គ្រោះ​កុមារកម្ពុជា​ និងក្លឹប​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ដោយ​មានកី​ឡាករ-​កីឡាការិនី​សរុបចំនួន ​៩៤នាក់​(ស្រី ​១៧នាក់ចូលរួម) ។