ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បណ្ឌិតស​ភាការ៉ាតេ​ដូកម្ពុជា​ និងជប៉ុន ធ្វើសិក្ខា​សាលារួមគ្នា​ ដើម្បីផ្លាស់​ប្ដូរវប្បធម៌​កីឡា​ពីប្រទេ​សមួយ​ទៅប្រទេសមួយ​ទៀត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​កាល​ពីព្រឹក​ថ្ងៃទី១៩ ​កញ្ញានេះ ​ប្រធាន​បណ្ឌិត​សភាកា​រ៉ាតេដូក​ម្ពុជា និង​ជា​អនុរដ្ឋ​លេខា​ធិ​ការ​​ក្រសួងអប់រំ ​យុវជន ​និង​កី​ឡា បាន​ធ្វើ​សិក្ខា​សាលា​រួម​គ្នាជា​មួយ​នឹង​អ្នក​លេង​ក្បា​ច់គុន​ការ៉ា​តេដូ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ជប៉ុន ​ដើម្បី​ផ្លាស់​ប្ដូរវប្បធម៌​ការ៉ា​តេដូ​គ្នាទៅ​វិញ​ទៅម​ក ។ ​សម្រាប់​ជំនួប​រវាង ថ្នាក់ដឹ​កនាំ​ក្បាច់​

រាជ​ធានី​ភ្នំពេញ ៖ ​កាល​ពីព្រឹក​ថ្ងៃទី១៩ ​កញ្ញានេះ ​ប្រធាន​បណ្ឌិត​សភាកា​រ៉ាតេដូក​ម្ពុជា និង​ជា​អនុរដ្ឋ​លេខា​ធិ​ការ​​ក្រសួងអប់រំ ​យុវជន ​និង​កី​ឡា បាន​ធ្វើ​សិក្ខា​សាលា​រួម​គ្នាជា​មួយ​នឹង​អ្នក​លេង​ក្បា​ច់គុន​ការ៉ា​តេដូ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ជប៉ុន ​ដើម្បី​ផ្លាស់​ប្ដូរវប្បធម៌​ការ៉ា​តេដូ​គ្នាទៅ​វិញ​ទៅម​ក ។ ​សម្រាប់​ជំនួប​រវាង ថ្នាក់ដឹ​កនាំ​ក្បាច់​គុន​ការ៉ា​តេដូ ​និងសិ​ស្សគុន​ទាំងសង​​ខាង បានបញ្ចេញ​ស្នៀត​រៀង​​ៗខ្លួន ដើម្បី​បង្ហាញ និង​ប្រាប់​គ្នា​ទៅវិញ​ទៅ​មក​ ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរបទ​ពិសោធ​ន៍ ​ស្នៀត​ថ្មីៗ​តាំងពី​​ស្នៀត​ប្រយុទ្ធ ​ការពារ និង​របៀប​ផ្ដួល​គូ​ប្រកួត​របស់​ខ្លួនជា​ដើម ​។

លោក​ សាមឺឌី​ ស៊ីវឌ្ឍនា ​​បានមានប្រសាស​ន៍ ថា​ភាគី​​ទាំងសងខាង សុទ្ធ​តែមាន​វប្បធម៌​ចែក​រំលែក​គ្នាទៅ​វិញ​ទៅ​​មក ដើម្បីស្វែង​យល់​ពីក្បាច់​គុនការ៉ា​តេដូឲ្យ​បាន​ច្បាស់ ដើម្បី​ពង្រឹង​កីឡា​ការ៉ា​តេដូ​ឲ្យកាន់​តែមាន​សក្ដា​នុ​ពល​នៅលើ​ពិភព​លោក ​។ ​មិនត្រឹម​តែប៉ុណ្ណោះ ​នៅចុងឆ្នាំ​២០១៤​​នេះ ភាគីជប៉ុន ​ក៏បាន​អញ្ជើញ​លោក សាមឺ​ឌី ​ស៊ីវឌ្ឍនា ​ទៅ​ទស្សន​កិច្ចនៅ​ប្រទេស​ជប៉ុន ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​នៃក្បាច់​គុន​ការ៉ាតេ​ដូពី​ប្រទេស​ជប៉ុន​មកកម្ពុ​ជាវិញ​​ផងដែ ។

ដោយឡែ​កលោក ​តាំង ​មិនោ គ្រូបង្វឹក​ការ៉ាតេ​​ដូចជប៉ុន មក​ពីសមាគម​ការ៉ាតេ​ដូពិភព​លោក​ជប៉ុន និង​ជានា​យក​សា​លាវិទ្យាល័យ​ការ៉ាតេ​ដូណា​កាសាគី​ផងនោះ ​បានថ្លែង​ឲ្យដឹង​ថា “ខ្ញុំពិត​ជាមាន​មោទន​ភាពខ្លាំង​ណាស់ នៅ​​ពេលបានមក​ដល់ទឹក​ប្រទេស​កម្ពុជា​ជាលើក​ដំបូង ​ហើយការ​ដឹកនាំ​ក្រុម​យុវសិស្ស​ការ៉ា​តេដូ មក​ចូល​រួម​សិក្ខា​សាលា​នេះ ​គឺដើម្បី​ផ្លាស់​ប្ដូរវប្បធម៌​ការ៉ា​តេដូជា​មួយនឹង​ក្បាច់គុន​​ការ៉ាតេដូក​ម្ពុជា” និង​ជាពិ​សេស​ដើម្បី​រក្សា​ចំណង​មិត្តភាព​របស់​ប្រទេស​យើង​ទំាងពីរ​ឱ្យ​កាន់​តែមាន​ភាព​ប្រសើរ​ឡើង ​ ទំាងវិ​ស័យកា​ទូត និង​កីឡា​ទៀត ។