ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចំការមន​​​ចុះត្រួត​ពិនិត្យ​ការបើក​បរ​យាន​យន្ត​គ្រប់ប្រភេទ​

9 ឆ្នាំ មុន

កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចំការមន​​​ចុះត្រួត​ពិនិត្យ​អាវុធជាតិផ្ទុុះតាម​ផ្លូវ​ដើម្បីរក្សាសុវត្ត​ភាព និង​សណ្តាប់ធ្នាប់ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​

រាជធានី​ភ្នំ​ពេញ ៖ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចំការមន​បាន​​ធ្វើប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​​ការបើកបរ យាន​យន្ត​គ្រប់​ប្រភេទ​ដើម្បី​អនុវត្តទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​ និង​ដើម្បី​រក្សា​សុវត្តិ​ភាព​ និង​សណ្តាប់​​ធ្នាប់​សម្រាប់​អ្នក​បើក​បរ​​ក្នុង​ខណ្ឌ​និង​ក្នុង​រាជ​ធានី​ភ្នំ​ពេញទាំង​មូល​ ។

ក្នុង​ប្រតិបត្តការនេះ​ដឹក​នាំ​ដោយលោក​​អភិបាល​រង​ខណ្ឌ ​ដែល​ចាប់​ផ្តើម​​ធ្វើ​ឡើង​តាំង​ពី​ម៉ោង ៦​ល្ងាច រហូត​ទៅ​ដល់​ម៉ោង ៩​យប់ ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​វិទ្យាល័យបឹង​ត្របែក​ តាម​ផ្លួវ​ព្រះមុនីវង្ស​ ស្ថិតក្នុង​ សង្កាត់​បឹង​ត្របែក ​ខណ្ឌ​ចំការមន ​។