ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌមានជ័យ​ដឹកនាំកម្លាំង​ឆ្មក់ចាប់ឃាត់​រថយន្តធុន​ធំមិនឲ្យចូល​ក្នុងរាជធានី​តាមបណ្តោយ​​ផ្លូវ៣៧១

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​មួយរយះ​ពេល​កន្លង​មកនេះ​នៅ​ក្នុងរាជ​ធានីភ្នំ​ពេញ​គេនៅ​តែសង្គេត​ឃើញមា​នរថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​លើស​ចំណុះ​ មួយចំនួន​នៅបន្ត​បើកចូល​ក្នុងរាជ​ធានីភ្នំ​ពេញ​ជារៀង​​រាល់ថ្ងៃ បន្ទាប់​ពី​សា​លា​រាជធានី​​ភ្នំពេញ​ធ្លាប់​បានចេញ​លិខិត​ជាសា​ធារណៈ​ ហាម​មិនឲ្យ​រថយន្ត​ធុនធំ​ទាំង​នោះ ចូល​ក្នុង​រាជ​ធានី​

រាជ​ធានី​ភ្នំពេញ​ ៖ ​មួយរយះ​ពេល​កន្លង​មកនេះ​នៅ​ក្នុងរាជ​ធានីភ្នំ​ពេញ​គេនៅ​តែសង្គេត​ឃើញមា​នរថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​លើស​ចំណុះ​ មួយចំនួន​នៅបន្ត​បើកចូល​ក្នុងរាជ​ធានីភ្នំ​ពេញ​ជារៀង​​រាល់ថ្ងៃ បន្ទាប់​ពី​សា​លា​រាជធានី​​ភ្នំពេញ​ធ្លាប់​បានចេញ​លិខិត​ជាសា​ធារណៈ​ ហាម​មិនឲ្យ​រថយន្ត​ធុនធំ​ទាំង​នោះ ចូល​ក្នុង​រាជ​ធានី​គិត​ចាប់​ពីម៉ោង ​៦ព្រឹក​ រហូត​ដល់ម៉ោង ​៩យប់ ​កាលពី​ពេល​​កន្លងមក។

នាព្រឹក​ថ្ងៃទី១៩ ​ខែកញ្ញា ​ឆ្នាំ២០១៤នេះ​ គណៈ​កម្មាការ​ចម្រុះ និ​ង មន្ត្រី​ម​ជំនាញ​ខណ្ឌមាន​ជ័យជា​ច្រើន​នាក់ ដែល​ដឹក​នាំ កម្លាំង​ផ្ទាល់​ពីសំណាក់​លោក ​ឌី រ័ត្ន​ខេ​មរុណ អភិ​បាលរង​ខណ្ឌមាន​ជ័យ បាន​ដាក់​កម្លាំង​តាម​បណ្តោយ​ផ្លូវលេខ​៣៧១ ​ក្នុងភូមិសា​ស្ត្រ ខណ្ឌមាន​ជ័យ ដើម្បី​ឆ្មក់ស្ទាក់​ចាប់រថយ​ន្តដឹកទំនិ​ញ ដែល​ដឹក​លើស​ល្បឿន​ ចំណុះ​ និង ​ខុសស្តង់​ដាបច្ចេក​ទេស រថ​យន្តធុន​ធំ និង​កុងតឺន័រ​ផ្សេង​ទៀត​ដែល​គ្មាន​លិខិត​ពីសាលា​រាជ​ធានីភ្នំ​ពេញ​ត្រឹម​ត្រូវ ​ក្នុងការ​ដឹកទំ​និញ ​ក៏ដូច​ជាចរាចរ​ណ៍តាម​ផ្លូវនានា​ក្នុងរាជ​ធានី ។ ក្នុង​ប្រតិ​បត្តិការ​នេះ​ដែរ​ គឺធ្វើ​ឡើងក្នុង​គោល​បំណង ​បញ្ចៀស​ការក​កស្ទះចរាច​រណ៍ ​ក៏ដូចជា​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ផ្សេង​ៗ ក្នុង​រាជធា​នីភ្នំពេញ ​ជូនបង​ប្អូន​ប្រជាពល​រដ្ឋក្នុង​កា​រធ្វើដំណើរ​ទៅទី​ជិត ឬ ​ទីឆ្ងាយ​នាឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ហើយ​ត្រូវ​បាន​ធ្វើ​ឡើងរយះ​ពេល​បីថ្ងៃ​ ពីថ្ងៃទី១៩​ ដល់ ​ថ្ងៃទី២១ ​និងក្នុង​មួយថ្ងៃ​គឺធ្វើ​ឡើង​គិតត្រឹម​ម៉ោង ​៦ព្រឹក ដល់​ម៉ោង ​៨យប់ ។

សូម​បញ្ជាក់​ផងដែរ​ថា​ កត្តា​ទាំងនេះ​ក៏​ជាសញ្ញា​វិ​ជ្ជ​មាន មួយ​ដែរក្នុង​ការដាក់​តឿន ក៏ដូច​ជាពញ្ញាក់​ដល់​ស្មារតី​ម្ចាស់​ក្រុមហ៊ុន​ ឬ ​អាជីវកម្ម​ផ្សេងៗ​ដែល​ប្រើប្រាស់​រថយន្ត​ធុនធំ​ក្នុងកា​រដឹក​ទំនិញ ដើម្បី​បំពេញ​ផល​ចំណេញ​របស់​ខ្លួន រួម​មកបំផ្លា​ញទ្រព្យសម្បត្តិ​សាធារណៈ​ទៅវិញ។​