ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ជ្រុះមួក​ឈប់រើស​រថយន្តសាំង​យ៉ុ​ងបុក​ស្លា.ប់ម្តាយ​និងកូន​​តូចប្តីរបួស​ធ្ងន់

9 ឆ្នាំ មុន

ខេត្ត​​ត្បូង​ឃ្មុំ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​មួយ​បា​នកើត​ឡើង ​នៅលើ​​កំណាត់ផ្លូវជាតិ​លេខ៨​អា ស្ថិតនៅ​ភូមិ​អំពិល ឃុំកក់​ ស្រុក​ពញា​ក្រែក ​ រវាង​រថយន្ត​សាំង​យ៉ុ​ងពាក់​ស្លាកលេខ​ 2A-2049 និ​ងម៉ូតូវេវ​អាល់​ហ្វា​បណ្តា​លឲ្យ​ស្លា.ប់២​នាក់ម្តាយ​ និងកូន​តូច អាយុ៣​ខែ និងរបួស​ធ្ងន់ម្នាក់ ​។ ​ហេតុការ​ណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​

ខេត្ត​​ត្បូង​ឃ្មុំ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​មួយ​បា​នកើត​ឡើង ​នៅលើ​​កំណាត់ផ្លូវជាតិ​លេខ៨​អា ស្ថិតនៅ​ភូមិ​អំពិល  ឃុំកក់​ ស្រុក​ពញា​ក្រែក ​ រវាង​រថយន្ត​សាំង​យ៉ុ​ងពាក់​ស្លាកលេខ​ 2A-2049 និ​ងម៉ូតូវេវ​អាល់​ហ្វា​បណ្តា​លឲ្យ​ស្លាប់២​នាក់ម្តាយ​ និងកូន​តូច អាយុ៣​ខែ និងរបួស​ធ្ងន់ម្នាក់ ​។ ​ហេតុការ​ណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​​៤០នាទី រសៀល​ថ្ងៃទី ​១៩ ​កញ្ញា ​២០១៤ ​ចំណែ​កអ្នក​បើកបរ​រថយន្តវិញ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែរថយ​ន្តប៉ុណ្ណោះ ។

លោកវ​រសេនីយ៍​ត្រី អោម​ មុនីវណ្ណ អ​ធិការ​នគរបាល​ស្រុក​ពញា​ក្រែក​ បាន​ប្រាប់​ឲ្យដឹង​ថា​ អ្នក​ដែល​ស្លា​ប់នៅ​ក្នុង​ហេតុការ​ណ៍​គ្រោះ​ថ្នាក់ច​រាចរដ៍​រន្ធត់​ខាង​លើនេះ​មាន១-​ឈ្មោះ ​យ៉ាន់ ​ពុំ ​ភេទស្រី ​អាយុ​៤៨​ឆ្នាំ​ ២-កូន​ស្រី​ឈ្មោះ​ កុយ ​រស្មី អាយុ៣​ខែ ​ចំណែ​កប្តី​ឈ្មោះ​ កុយ ​ចាចថុល ​អាយុ​៥០​ឆ្នាំ ​មានទីលំ​នៅ​ភូមិ​ជីកដី ឃុំអណ្តូង​ត្របែក ស្រុក​រមាស​ហែក ​ខេត្តស្វា​យរៀង ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ជាបន្ទាន់​ផងដែរ ​។

លោកវរ​សេនីយ៍​ត្រី សូ ​សរ៉ាត់ ​នាយ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តត្បូង​​​ឃ្មុំវិញ ប្រាប់បន្តថា​បុរស​អ្នក​ជិះ​ម៉ូតូ​វេវឌុប​ប្រពន្ធ​និងកូន​តូចនោះ​ មិន​​បានពាក់មួក​សុវត្ថិភាព​នោះ​ទេ ដោយ​ជិះតាម​ផ្លូវជាតិ​លេខ៨​ខណៈ​ពេល​មក​​ដល់ត្រង់ភូមិឃុំ​កើតហេតុ​ខាងលើ​ ស្រាប់​តែជ្រុះ​មួក​ក្រណាត់​គ្រានោះ​ បានឈប់​ម៉ូតូ​បាន​​តែបន្តិច ត្រូវ​​រថយន្តសាំង​យ៉ុ​ងដឹក​អ្នក​​ដំណើរបើកមក​ពីក្រោយ​ ពេញ​​ទំហឹងផ្លោង​ជាច្រើន​ម៉ែត្រ ក្នុង​ទិស​ដៅ​ស្រប​គ្នាពី​លិច​មក​​​កើត បណ្តាឲ្យស្លាប់ម្តាយ​និងកូន​តូច​​ភ្លាមៗ ចំណែ​កប្តីវិញ​រងរបួស​ធ្ងន់ត្រូវ​បានស​មត្ថកិច្ច​បញ្ជូន​ទៅស​ង្រ្គោះ នៅម​ន្ទីរពេទ្យ​បង្អែក​​ស្រុកពញាក្រែក  ។ ​​ចំពោះសពទាំង២​នាក់ត្រូវ​បានរូប​លោក​ផ្តល់​​ដំណឹង​ទៅ​ក្រុម​សាច់​ញាតិ ​នៅខេត្ត​​​ស្វាយរៀង មកឲ្យ​​ទទួលយក​សពទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ផងដែរ ។ វត្ថុតាង​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​នាំមក​រក្សា​ទុកនៅ ​អធិការ​ដ្ឋានន​គរបាល​ស្រុក​ពញាក្រែក​ដើម្បីដោះ​ស្រាយ​តាមច្បាប់។