ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បា.ញ់​សម្លា.ប់​កូនស្រី​របស់​ខ្លួន និង​ចៅ​6​នាក់​នៅ​រដ្ឋ​ផ្ល​រី​ដា​

9 ឆ្នាំ មុន

បុរស​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា បាន​បា.ញ់​សម្លា.ប់​កូនស្រី​ខ្លួនឯង និង​ចៅ​៦​នាក់ ដែល​មាន​អាយុ​ចាប់ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ មុន​ពេល​សម្លា.ប់​ខ្លួនឯង ក្នុងផ្ទះ​របស់​គេ​ស្ថិត​ក្នុង​ទីក្រុង​តូច​មួយ​នៃ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ។ មេ​ប៉ូលិស​តំបន់ Gilchrist លោក Robert Schultz ឱ្យ​ដឹង​ថា បុរស​ឈ្មោះ Don Spirit អាយុ​៥១​ឆ្នាំ ក្រោយ​ការ​បា.ញ់​សម្លា.ប់​កូន និង​ចៅ​ៗ​បាន​ទូរស័ព្ទ​ទៅ​កាន់​ប៉ូលិស​មុន រូបគេ​

បុរស​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា បាន​បាញ់​សម្លាប់​កូនស្រី​ខ្លួនឯង និង​ចៅ​៦​នាក់ ដែល​មាន​អាយុ​ចាប់ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ មុន​ពេល​សម្លាប់​ខ្លួនឯង ក្នុងផ្ទះ​របស់​គេ​ស្ថិត​ក្នុង​ទីក្រុង​តូច​មួយ​នៃ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ។ មេ​ប៉ូលិស​តំបន់ Gilchrist លោក Robert Schultz ឱ្យ​ដឹង​ថា បុរស​ឈ្មោះ Don Spirit អាយុ​៥១​ឆ្នាំ ក្រោយ​ការ​បាញ់​សម្លាប់​កូន និង​ចៅ​ៗ​បាន​ទូរស័ព្ទ​ទៅ​កាន់​ប៉ូលិស​មុន រូបគេ​សម្លាប់​ខ្លួនឯង ក្រោយ​ពី​ប៉ូលិស​ទៅ​ដល់ ។

បុរស​រូប​នេះ​ធ្វើការ​ជា​អ្នក​កាន់​បញ្ជី​ថ្កោលទោស​នៅ​តុលាការ ។ យោង​តាម​ការ​សុ​ើ​ប​អង្កេត​ដំបូង​ថា នោះ​ហាក់ដូចជា​ករណី​ធ្វើឃាត​-​អត្តឃាត ហើយ​ពុំ​មាន​គ្រោះថ្នាក់​សម្រាប់​សហគមន៍​ក្រុង Bell Town ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ ពី​ទីក្រុង Gainesville ឡើយ ៕