ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ប្រជាមតិ​ពលរដ្ឋ​អេកូ​ស​បដិសេធ​ឯករាជ​ភាព

9 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​អេកូ​ស ឬ​ស្កុ​តឡែ​ន លោក ALEX SALMOND មេខ្លោង​របស់​ពួក​ឯករាជ្យ​និយម កាលពី​ថ្ងៃ​ទី​១៩ កញ្ញា បាន​ទទួល​ស្គាល់​បរាជ័យ​របស់​ក្រុម​លោក​ក្នុង​ការ​បោះ​ប្រជាមតិ​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ខណៈ​ដែល​លទ្ធផល​ស្ថាពរ​បង្ហាញ​អ្នក​បដិសេធ​ឯករាជ្យ​ភាព​ជា​អ្នក​ឈ្នះ​ក្នុង​សំឡេង​ដល់​ទៅ​៥៥,៤២%​ទល់​នឹង​៤៤,៥៨% ។

លទ្ធផល​បោះ​ប្រជាមតិ​នៅ​តាម​ទីក្រុង​ធំ​ៗ​របស់​អេកូ​ស ដូច​ជា ទីក្រុង​EDIMBOURG  និង​ទីក្រុង GLASGOW ប្រកាស​នា​ពេល​មុន​នេះ ពុំ​ផ្លាស់​ប្ដូរ​និន្នាការ​ពី​ដំបូង​ឡើយ ដោយ​អ្នកគាំទ្រ​ឯករាជ្យ​ភាព​មាន​សំឡេង​នាំ​មុខតែ​ក្នុង​ទីក្រុង​៤​ក្នុង​ចំណោម​ទីក្រុង​ទាំង​៣២​របស់​ស្កុ​តឡែ​ន​ប៉ុណ្ណោះ ។ ដូច្នេះ​តំបន់​អេកូ​សនឹង​បន្ត​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ចក្រភព​អង់គ្លេស ។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ដា​វី​ដ កា​មី​រ៉ូ​ន បាន​ធូរស្រាល​ក្នុង​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ប្រជាមតិ​នេះ​ដោយ​លោក​មាន​ប្រសាសន៍​ថា បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ដោយ​មនុស្ស​មួយ​ជំនាន់ ។

លោក​បន្ត​ថា ដល់​ពេល​ដែល​ចក្រភព​អង់គ្លេស​រួបរួម​គ្នា​ហើយ​នាំ​គ្នា​ដើរទៅ​មុខ ។ ក្នុង​សង្កថា​មួយ​នៅ​ទីក្រុង​ឡុ​ង​ដ៍ មេដឹកនាំ​អភិរក្សនិយម​រូប​នេះ​ថ្លែង​ជា​ពិសេស​ថា ជ័យជម្នះ​របស់​អ្នក​បដិសេធ​ឯករាជ្យ​ក្នុង​ការ​បោះ​ប្រជាមតិ​បើកផ្លូវ​ទៅ​រក​ការ​កែទម្រង់​រដ្ឋធម្ម​នុញ្ញ ដោយ​សី​ុ​ជម្រៅ​មួយ​នៅ​ចក្រភព​អង់គ្លេស ។ លោក​សន្យា​ប្រគល់​ដោយ​ឆាប់រហ័ស​នូវ​អំណាច​កាន់តែ​ទូលាយ​ដល់​អេកូ​ស និង​តំបន់​ឯទៀត​ៗ​របស់​ប្រទេស​ដូច​ជា​អៀរ​ឡង់​ខាងជើង​ជាដើម ៕