ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​តា​ល់​កម្ពុជា ផ្ដើម​សាកល្បង​សេវាកម្ម​រហ័ស​នៅ​ស្ថានីយ​អាង​ទឹក

9 ឆ្នាំ មុន

​ភ្នំពេញ ថ្ងៃ​ទី ១៦ កញ្ញា ២០១៤ ៖ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​កម្ពុជា នឹង​សាកល្បង​នូវ​សេវាកម្ម​ថ្មី​មួយ ហៅ​ថា សេវាកម្ម​រហ័ស​(Express Lane Service) នៅ​ស្ថានីយ​ស្ដុ​ប​អាង​ទឹក​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី១៥ កញ្ញា ២០១៤ នេះ​តទៅ​។ សេវាកម្ម​រហ័ស​ (Express Lane Service) ដែល​ជា​សេវាកម្ម ពិសេស​មួយ នឹង​ផ្ដល់​នូវ​ភាព​កាន់​តែ​ងាយស្រួល ព្រោះ​អតិថិជន​អាច​ចាក់​សាំង​ម៉ូតូ ឬ​ឡាន​បាន​លឿន ដោយ​មិនបាច់​រង់ចាំ​ជាមួយ​ការ​ចំណាយ​ជា​សាច់ប្រាក់​សុ​ទ្ធ​។

​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​រហ័ស ​(Express Lane Service) នេះ​គឺជា​គម្រោង​ថ្មី​មួយ របស់ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​កម្ពុជា ធ្វើ​ឡើង​ដើម្បី​ស្ទង់​មើល​ពី​មធ្យោ​បាយ​​ថ្មី​ក្នុង​ការ​បម្រើ​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន និង​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង ហើយ​មាន​ភាព​បត់បែន​តាម​អតិថិជន​ដែល​មិន​មាន​ពេល​រង់ចាំ ឬ​មិន​ចង់​ចំណាយ​ពេល​រង់ចាំ​រាល់ពេល​មក​ចាក់​ប្រេងឥន្ធនៈ​ម្ដង​ៗ​។ សេវាកម្ម​នេះ ត្រូវ​បាន​បែងចែក​ដាច់​ដោយឡែក​ពី​សេវាកម្ម​ផ្សេង​ៗ ដែល​អតិថិជន​ត្រូវការ​រង់ចាំ​និង​ធ្វើការ​ចំណាយ​​ដោយ​ប្រើប្រាស់​កាត​ផ្សេង​ៗ​។

​ប្រសិនបើ​គម្រោង​សេវាកម្ម​រហ័ស​ (Express Lane Service) ​នេះ ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អតិថិជន និង​បាន​ឆ្លើយ​តប​តាម​ការ​ចង់បាន​របស់​អតិថិជន​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូ​តា​ល់​កម្ពុជា នឹង​ធ្វើការ​ពង្រីក​សេវាកម្ម ពិសេស​នេះ​ទៅ​កាន់​ស្ថានីយ​ផ្សេង​ៗ​ជា​បន្តបន្ទាប់​ទៀត​នា​ពេល​ខាង​មុខ​។

​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា បាន​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៣ ដោយ​បាន​ផ្តោត​លើ​ការ​បង្កើត​ស្ថានីយ និង​កសាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ទីផ្សារ ជាមួយ​ផលិតផល​មានគុណ​ភាព​អន្តរជាតិ និង​សេវាកម្ម​ល្អ​បំផុត​។

គេហទំព័រ www.total.com.kh តូ​តា​ល់ គឺជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ប្រតិបត្តិការ​នៅ​បណ្តា​ប្រទេស​ជាង​១៣០​ប្រទេស​។ ក្រុមហ៊ុន​នេះ​ ក៏​ជា​ក្រុមហ៊ុន​លំដាប់​ទី​មួយ​ក្នុង​ផ្នែក​គីមីវិទ្យា​។ និយោជិត​ចំនួន​៩៧.០០០​នាក់ ​បាន​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ ​ដើម្បី​បំពេញការងារ​នៅ​ក្នុង​ផ្នែក​នីមួយ​ៗ​នៃ​ឧស្សាហកម្ម-ការ​រុករក និង​ការ​ផលិត​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ការ​បន្សុទ្ធ និង​ទីផ្សារថាមពល​ថ្មី ការ​ធ្វើ​ពាណិជ្ជកម្ម និង​គីមី​។ ក្រុមហ៊ុនតូ​តា​ល់ កំពុង​ធ្វើ​ការងារ​ ដើម្បី​បំពេញ​តម្រូវការ​ថាមពល​ពិភពលោក​ទាំង​នៅ​ថ្ងៃនេះ និង​ថ្ងៃស្អែក​។ គេហទំព័រ www.total.com