ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​​ខ្លាំង​កម្ពុជា និង​​ថៃ​6​រូប​ប៉ះ​​គ្នា​នៅ​រេញ​ SEA TV អប​អរ​ភ្ជុំ​បិណ្ឌ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរ​ដល់​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​នឹង​ចូល​មក​ដល់​នេះ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA TV) បាន​សម្រាំង​កីឡាករ​ថៃ និង​កម្ពុជា​ចំនួន​៦​រូប​ឱ្យ​ឡើង​ប៉ះ​គ្នា​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ កញ្ញា​នេះ ។ នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​លើក​ទី​២ ក្នុង​កម្មវិធី Ganzburge Top Fighters ដែល​២​ស​ប្ដា​ហ៍​ជា​ការ​ប្រកួត​ក្នុងស្រុក និង​២​ស​ប្តា​ហ៍​ជា​ការ​ប្រកួត​ជាមួយ​បរទេស​នោះ ។

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរ​ដល់​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​នឹង​ចូល​មក​ដល់​នេះ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍  (SEA TV) បាន​សម្រាំង​កីឡាករ​ថៃ និង​កម្ពុជា​ចំនួន​៦​រូប​ឱ្យ​ឡើង​ប៉ះ​គ្នា​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ កញ្ញា​នេះ ។ នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​លើក​ទី​២ ក្នុង​កម្មវិធី Ganzburge Top Fighters ដែល​២​ស​ប្ដា​ហ៍​ជា​ការ​ប្រកួត​ក្នុងស្រុក និង​២​ស​ប្តា​ហ៍​ជា​ការ​ប្រកួត​ជាមួយ​បរទេស​នោះ ។

កីឡាករ​កម្ពុជា​សម្រាប់​វេទិកា​នេះ​រួម​មាន ជើង​ខ្លាំង ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​, កីឡាករ​ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ផល សោ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ ជើង​ខ្លាំង​កម្ពុជា​ទាំង​៣ នឹង​ចេញ​មុខ​តទល់​ជាមួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ដែល​អ្នកខ្លះ​ក៏​ធ្លាប់​បង្ហាញមុខ​រួច​មក​ហើយ​នៅ​លើ​សង្វៀន​ប្រទេស​កម្ពុជា និង​ខ្លះ​ទៀត​គឺ​ទើបតែ​ស្គាល់​ដី​កម្ពុជា​ពេល​នេះ​បុ​៉​ណ្ណោះ ។ កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន ប្រកួត​ជាមួយ​កីឡាករ​ថៃ Pich chhay Den ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ទេពី​មុន​មក ប៉ុន្តែ​លោក​ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៤០​ដង ចាញ់​២០​ដង និង​ស្មើ​៥​ដង ដែល​មើលទៅ​ក៏​មិន​ងាយ​ឱ្យជើង​ខ្លាំង​របស់​កម្ពុជា​កាច់​បំបាក់​ដោយ​ស្រួល​នោះ​ដែរ​។ សម្រាប់​ឡុ​ង សុវណ្ណ​ឌឿ​ន លោក​ទើបតែ​មាន​ប្រវត្តិ​ប្រកួត​បាន​៣០​ដង​ប៉ុណ្ណោះ ឈ្នះ​២៥​ដង ចាញ់​៣​ដង និង​ស្មើ​២​ដង ។

កីឡាករ​ផល សោ​ភ័​ណ្ឌ ប្រកួត​ជាមួយ​កីឡាករ​ថៃ Toun PE ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ នេះ​ជា​លើក​ទី​៦​ហើយ ដែល​ផល សោ​ភ័​ណ្ឌ មានឱកាស​ឡើង​ប្រកួត​លើ​រេញ​អន្តរជាតិ ខណៈ​ដែល​២​លើក​ដែល​ប៉ះ​ជាមួយ​ថៃ លោក​បាន​ផ្ដួល​ឱ្យ​គូបដិបក្ខ​ទាំងនោះ​សន្លប់​ក្នុង​ទឹក​ទី​៣ និង​ទឹក​ទី​១ យ៉ាង​ជោគជ័យ ។ លោក​ក៏​ធ្លាប់​ផ្ដួល​កីឡាករ​អៀរ​ឡង់ អុ​ី​តា​លី និង​ចិន​កន្លង​មក​គួរ​ឱ្យ​ស្ងើចសរសើរ​ផង​ដែរ ដោយ​ភាគច្រើន​ជើង​ខ្លាំង​មក​ពី​បរទេស​ទាំងនោះ ប្រកួត​ជាមួយ​លោក​មិន​ដល់​ទឹក​ទី​៤ នោះ​ទេ ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​។ កីឡាករ Toun PE ធ្លាប់​ប្រកួត​បាន​៥០​ដង ឈ្នះ​៣៥​ដង ចាញ់​១២​ដង និង​ស្មើ​៣​ដង ។ សម្រាប់​ផល សោ​ភ័​ណ្ឌ វិញ​ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ ៦០​ដង ចាញ់​១០​ដង និង​មិន​ដែល​ស្មើ ។

មួយគូ​បរទេស​ចុង​ក្រោយ កីឡាករ​ពេជ្រ សីហា ប្រកួត​ជាមួយ​កីឡាករ​ថៃ Rong Ravy ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ Rong Ravy ធ្លាប់​ប្រកួត​៧២​ដង ឈ្នះ​៥០​ដង ចាញ់​២០​ដង ស្មើ​២​ដង និង​មិន​ធ្លាប់​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។ ការ​ឡើង​ប្រកួត​របស់​លោក ត្រូវ​មហាជន​មើលឃើញ​ថា ចាញ់​ប្រៀប​បន្តិច ដោយសារ​តែ​ពេជ្រ សីហា មាន​ប្រវត្តិ​ប្រកួត​ដល់​៩០​ដង ឈ្នះ​៧៦​ដង ចាញ់​១២​ដង និង​ស្មើ​២​ដង ។ ពេជ្រ សីហា ធ្លាប់​វាយ​ឈ្នះ​ថៃ​១០​លើក ចាញ់​៤​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​លោក គឺ​បាន​បំបាក់​កីឡាករ Tavaraj ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣ ។ ទោះបី​យ៉ាងណា តួលេខ​ប្រកួត​ច្រើន​ជាង និង​ប្រវត្តិ​ធ្លាប់​ឈ្នះ​កន្លង​មក មិន​ប្រាកដ​ថា អាច​បំបាក់​កីឡាករ​ថៃ​ដែល​ទើប​បង្ហាញ​វត្ត​មាននៅ​ព្រឹកស្អែក​នេះ​បាន​ទេ ក្នុង​ពេល​ដែល​ស្ថានភាព​ប្រកួត​ជាក់ស្ដែង​របស់ Rong Ravy នៅ​មិន​ទាន់​ស្ដែង​ឡើង​បែប​នេះ ។

លោក​ញៀន សុធី មន្ត្រី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ជា​អ្នក​រៀបចំ​ការ​ប្រកួត បាន​អះអាង​ថា កីឡាករ​ទាំង​៦ សុទ្ធតែ​បាន​សម្រិតសម្រាំង​ចេញពី​អ្នក​ខ្លាំង​នៅ​ក្នុង​សង្វៀន​ប្រដាល់​ទាំងអស់​ដើម្បី​ឱ្យ​ការ​ប្រកួត​ក្នុង​រដូវ​បុណ្យ​ភ្ជុំ មាន​ភាព​រញ្ជួយ និង​ប្លែក​ភ្នែក ។ លោក​ហ៊ាន​អះអាង​ថា កីឡាករ​ខ្មែរ និង​បរទេស ពិតជា​ធ្វើ​ឱ្យ​កក្រើក​សង្វៀន ដោយសារ​សំអាង​ថា ភាគី​ថៃ ដែល​ខាង​សហព័ន្ធ​ថៃ​យក​មក គឺ​ច្រើន​តែ​ខ្លាំង​ក្នុង​ពេល​ឡើង​រេញ​ជាក់ស្ដែង ៕