ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​សាធារណៈ​​ស្តី​ពី​កំណែ​ទម្រង់​វិស័យ​​អប់រំ​កាយ ​និង​កីឡា​​បាន​បើក​ជា​លើក​​ដំបូង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​រង​នូវ​មតិ​រិះគន់​ស្តី​ពី​វិស័យ​កីឡា​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា បាន​រៀបចំ​វេទិកាសាធារណៈ​ស្តី​អំពី​កំណែទម្រង់​វិស័យ​អប់រំ​កាយ និង​កីឡា​ជា​លើក​ដំបូង​ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ ធ្វើ​ឱ្យ​វិស័យ​កីឡា​របស់​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ​តាម​រយៈ​ការ​សម្តែង​នូវ​មតិ​ចំណាប់អារម្មណ៍ និង​មតិ​ដោះស្រាយ​មួយ​ចំនួន​ដើម្បី​ជា​គន្លឹះ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​មនា​ឆ្នាំ​២០២៣ ខាង​មុខ ។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​រង​នូវ​មតិ​រិះគន់​ស្តី​ពី​វិស័យ​កីឡា​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា បាន​រៀបចំ​វេទិកាសាធារណៈ​ស្តី​អំពី​កំណែទម្រង់​វិស័យ​អប់រំ​កាយ និង​កីឡា​ជា​លើក​ដំបូង​ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ ធ្វើ​ឱ្យ​វិស័យ​កីឡា​របស់​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ​តាម​រយៈ​ការ​សម្តែង​នូវ​មតិ​ចំណាប់អារម្មណ៍ និង​មតិ​ដោះស្រាយ​មួយ​ចំនួន​ដើម្បី​ជា​គន្លឹះ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​មនា​ឆ្នាំ​២០២៣ ខាង​មុខ ។

ក្នុង​កម្មវិធី​វេទិកាសាធារណៈ​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​តេ​ក្វា​ន់​ដូ ដូ​ប៊ូ​យុ​៉​ង​-​ខ្មែរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នោះ​មានការ​ចូលរួម​ពី​លោក​បណ្ឌិត ហង់ ជួនណា​រុ​៉​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ដែល​មក​ពី​បណ្តា​សហព័ន្ធ​កីឡា​អូ​ឡាំ​ពិ​ក និង​មិន​អូ​ឡាំ​ពិ​ក​ជា​ច្រើន​នាក់​ទៀត ។ ដោយ​​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន លោក​ហង់ ជួនណា​រុ​៉​ន បាន​លើក​ឡើង​ថា លោក​មិន​មាន​អ្វី​ត្រូវ​និយាយ​ច្រើន​ទេ បុ​៉​ន្តែ​ចង់ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​លើក​ឡើង​អំពី​តម្រូវការ​ផ្ទាល់​ដែល​មាន​ថវិកា​សម្រាប់​ទូទាត់ ចៀសវាង​លើកយក​បញ្ហា​ដែល​មិន​ទាន់​មាន​ថវិកា​ដែល​នាំ​ឱ្យ​មាន​បញ្ហា​កាន់តែ​វែង​ឆ្ងាយ ។ ពេល​នេះ​យើង​រួម​គ្នា​ដើម្បី​លើកយក​មតិ​ជា​រួម​ផ្តោត​ទៅ​លើ​ការ​កែ​លម្អ​សោភ័ណ​ភាព​ពហុ​កីឡដ្ឋាន​ជាតិ រួម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត ប្រយោជន៍​ដើម្បី​ដាក់​ចូល​ក្នុង​គោលនយោបាយ​ជាតិ​របស់​ក្រសួង​តែ​ម្តង ។

លោក​ឈួ​ន សុខ​ឡេ​ង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សី​ប៉ាក់​តា​ក្រ​កម្ពុជា បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​នា​ពេល​កន្លង​មក ដោយ​មិន​ទាន់​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ និង​ការ​គិតគូរ​ពី​ការ​ស្នើ​សុំ​របស់​បណ្តា​សហព័ន្ធ​មួយ​ចំនួន​សម្រាប់​ទីលាន​ហ្វឹកហាត់​នៅឡើយ​។ លោក​បាន​លើក​ឡើង​ថា ប្រភេទ​កីឡា​សី​ប៉ាក់​តា​ក្រ​កម្ពុជា ជា​ប្រភេទ​កីឡា​មួយ​ដែល​តែងតែ​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​មិន​ដែល​ខាន​ឡើយ ។ ជាក់ស្តែង ដូច​ជា​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃ​កាលពី​ថ្មី​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​មេដាយមាស​ថែម​ទៀត​ផង ។ បុ​៉​ន្តែ​រហូត​មក​ដល់​ពេល​នេះ សហព័ន្ធ​នៅ​មិន​ទាន់​មាន​ទីលាន​សម្រាប់​ហ្វឹកហាត់​ផ្ទាល់ខ្លួន​នៅឡើយ ។

លោក​បាន​ស្នើ​ឱ្យ​ក្រសួង​ជួយ​សាងសង់​ទីស្នាក់ការ ក៏​ដូច​ជាទី​លាន​សម្រាប់​ហ្វឹកហាត់​កីឡា​សី​ប៉ាក់​តា​ក្រ​ដើម្បី​ឱ្យ​កីឡា​មួយ​នេះ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត ខណៈ​ដែល​សមត្ថភាព​កីឡាករ​-​កីឡាការិនី​កំពុង​មាន​សន្ទុះ និង​សក្តានុពល​ក្នុង​ការ​ប្រកួត​ទាំង​លើ​ឆាក​ជាតិ និង​នៅ​លើ​ឆាក​អន្តរជាតិ​នោះ ។ មិន​ត្រឹមតែ​បុ​៉​ណ្ណោះ ក្រោយ​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​អប់រំ ដែល​ចង់​យក​ចំណែក​បរិវេណ​មួយ​ចំនួន​នៃ​ពហុ​កីឡដ្ឋាន​ទៅ​ធ្វើ​ជា​អាហារ​ដ្ឋា​ន​នោះ លោក​ឈុ​ន ឡេ​ង បាន​ជំទាស់​ដាច់ខាត ដោយ​លោក​អះអាង​ថា កីឡដ្ឋាន​នៅ​ប្រទេស​លើ​ពិភពលោក​មិន​បាន​ធ្វើ​ដូច​ជា​អ្វី​ដែល​យើង​កំពុងនិយាយ​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ស្អាត បញ្ហា​អនាម័យ និង​សុខភាព​កីឡាករ​ថែម​ទៀត​ផង ។

ក្រៅពី​បញ្ហា​ខាងលើ​នេះ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​សូម​ឱ្យ​វេទិកាសាធារណៈ​ដោះស្រាយ​ដូច​ជា ការ​ជំរុញ​ឱ្យ​មានការ​សាងសង់​ទីលានកីឡា​បាល់ទាត់​នៅ​តាម​បណ្តា​ខេត្ត និង​សម្របសម្រួល​ឱ្យ​មាន​ថវិកា​ស្មើ​ៗ​គ្នា​រវាង​កីឡាករ​កាយសម្ព័ន្ធ និង​កីឡាករ​ប្រយុទ្ធ ព្រមទាំង​ការ​ប្រើប្រាស់​ពាក្យពេចន៍​ក្នុង​វិស័យ​កីឡា ដើម្បី​កុំឱ្យ​មានការ​ភាន់​ច្រ​លំ ។ បន្ទាប់​ពី​បញ្ហា និង​សំណើ​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រុ​៉​ន បាន​កត់​ត្រាទុក និង​មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ជា​សិក្ខាសាលា​មួយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​ឱ្យ​កំណែទម្រង់​នេះ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ៕