ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​លោក​ឈិ​ន ឡុ​ង ជាប់​ពន្ធនាគារ​3​ឆ្នាំ​ពាក់​នឹង​គ្រឿងញៀ.ន

9 ឆ្នាំ មុន

តុលាការ​ប្រទេស​ចិន​កាលពី​ពេល ថ្មី​ៗ​នេះ​បាន​កាត់ទោស​កូនប្រុស​លោក​ឈិ​ន ឡុ​ង ឈ្មោះ Jaycee Chan វ័យ​៣១​ឆ្នាំ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ពី​បទ​ប្រើប្រាស់​សារធាតុ​ញៀន ។មន្ត្រី​ប៉ូលិស​បាន​រក​ឃើញ​កញ្ឆា​១ គីឡូក្រាម និង​ឧបករណ៍​ប្រើប្រាស់​ដទៃ​ទៀត​ក្នុងផ្ទះ​របស់​Jaycee Chan ។ ក្រៅពី Jaycee Chan មិត្តភក្ដិ​របស់​គេ​ឈ្មោះ​Ko Kai វ័យ​២៣​ឆ្នាំ ជា​តារា​សម្តែង​តៃវ៉ាន់​ក៏​ត្រូវ​

តុលាការ​ប្រទេស​ចិន​កាលពី​ពេល ថ្មី​ៗ​នេះ​បាន​កាត់ទោស​កូនប្រុស​លោក​ឈិ​ន ឡុ​ង ឈ្មោះ Jaycee Chan វ័យ​៣១​ឆ្នាំ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ពី​បទ​ប្រើប្រាស់​សារធាតុ​ញៀន ។មន្ត្រី​ប៉ូលិស​បាន​រក​ឃើញ​កញ្ឆា​១ គីឡូក្រាម និង​ឧបករណ៍​ប្រើប្រាស់​ដទៃ​ទៀត​ក្នុងផ្ទះ​របស់​Jaycee Chan ។ ក្រៅពី Jaycee Chan មិត្តភក្ដិ​របស់​គេ​ឈ្មោះ​Ko Kai វ័យ​២៣​ឆ្នាំ ជា​តារា​សម្តែង​តៃវ៉ាន់​ក៏​ត្រូវ​ប៉ូលិស​ឃុំខ្លួន​ពាក់ព័ន្ធ​បទល្មើស​ដូច​គ្នា​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៤ ។ ចំពោះ​លោក​Ko Kai ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល​១៤​ថ្ងៃ ។

លោក​ឈិ​ន ឡុ​ង ជា​តារា​សម្តែង​លំដាប់​ពិភពលោក និង​ជា​ឯកអគ្គរដ្ឋទូត​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​ប្រទេស​ចិន​ដែល​ត្រូវ​បាន​តែងតាំង​កាលពី​ឆ្នាំ​២០០៩ រន្ធត់​ចិត្ត​ឥត​ឧបមា​ពេល​ដឹង​ថា កូនប្រុស​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ទាក់ទិន​គ្រឿងញៀន ។ លោក​ឈិ​ន ឡុ​ង​និយាយ​ទាំង​ក្តុកក្តួល​ថា «​នេះ​គឺជា​កំហុស​របស់ខ្ញុំ​ដែល​មិន​បាន​អប់រំ​កូន​ឱ្យ​បាន​ល្អ​» ៕